តើមានការផ្លាស់ប្តូរអ្វីខ្លះប្រសិនបើអ្នកស្រឡាញ់គ្នា? ការធ្វើចំណាត់ថ្នាក់! – Kalib9 គំនិត | Kalib9
kalib9

តើមានការផ្លាស់ប្តូរអ្វីខ្លះប្រសិនបើអ្នកស្រឡាញ់គ្នា? ការធ្វើចំណាត់ថ្នាក់!

បុរស                                                              

១ ជារៀងរាល់ថ្ងៃគឺសប្បាយ

២ ចិត្តបានស្ងប់ លែងខ្វល់ខ្វាយ

៣ ខំប្រឹងប្រែងគ្រប់រឿងរ៉ាវ

៤ សង្ហា

៥ គុណសម្បត្តិផ្សេងៗ​នឹងអាចកើតឡើង

នារី

១​ ជារៀងរាល់ថ្ងៃគឺសប្បាយ

២ ស្អាត

៣ ខំប្រឹងប្រែងគ្រប់រឿងរ៉ាវ

៤ ​មានអារម្មណ៍ទន់ភ្លន់

៥ ចិត្តបានស្ងប់ លែងខ្វល់ខ្វាយ

 

នៅក្នុងសំណួរនេះ”តើអ្វីជារឿងល្អដែលកើតឡើងនៅពេលដែលអ្នកស្ថិតក្នុងសេចក្ដីស្រឡាញ់”  ចម្លើយដែលមានច្រើនបំផុតទាំងបុរសនិងនារីគឺបានឆ្លើយថា “ជារៀងរាល់ថ្ងៃគឺសប្បាយ” ។​ ខ្ញុំមានអារម្មណ៍ស្កប់ស្កល់​​ពេញចិត្ត មានអារម្មណ៍ថាកក់ក្ដៅជាមួយនឹងជីវិតប្រចាំថ្ងៃរបស់ខ្ញុំ ហើយមនុស្សជាច្រើនដែលមានស្នេហាហាក់ដូចជាគិតដូចនេះ​។

មនុស្សមួយចំនួនក៏បាននិយាយផងដែរថា “ក្នុងខ្លួនរបស់យើងគឺកាន់តែស្រស់ស្រាយ” ។

នៅពេលយើងមើលចម្លើយផ្សេងទៀត បុរសជាច្រើនហាក់ដូចជាមានអារម្មណ៍ថា “ចិត្តបានស្ងប់ លែងខ្វល់ខ្វាយ” ពេលស្ថិតក្នុងសេចក្តីស្រឡាញ់។​ លើសពីនេះទៀតដោយសារការស្រលាញ់របស់នាងធ្វើអោយខ្ញុំមានភាពជឿជាក់លើនាងបំផុតពេលនោះក្នុងចិត្តរបស់ខ្ញុំគឺគិតថា “​ខ្ញុំនឹងខំប្រឹងប្រែងដើម្បីនាង!” ខ្ញុំអាចខំប្រឹងប្រែងបានដើម្បីនាង!”​ ហើយវាហាក់ដូចជាថាមពលមួយសម្រាប់សកម្មភាពរបស់ខ្ញុំរាល់ និងសម្រាប់កិច្ចការងារផ្សេងៗផងដែរ។

ពេលមានស្នេហ៍ ខ្លួនយើងដូចហោះហើរលើវេហា នៅពេលនោះយើងនឹងអាចមើលឃើញខ្លួនឯង ថាប្រែប្រួលជាមនុស្សថ្មីខុសប្លែកពីមុន។

ចំណែកចម្លើយខាងស្ត្រី ភាគច្រើនបានឆ្លើយថា”ស្អាត” ។ ស្ត្រីជាច្រើនកំពុងធ្វើការខិតខំដើម្បីអោយសម្រស់របស់ខ្លួនស្អាតដើម្បី ផ្គាប់ចិត្តសង្សារក៏ប៉ុន្តែមនុស្សជាច្រើនបាននិយាយថា “ភាពស្រស់ស្អាតក្មេងខ្ចី គឺវាអាស្រ័យលើអ័រម៉ូនរបស់ស្ត្រីម្នាក់ៗ” នេះគឺជាចម្លើយចំ ៗ របស់ស្ត្រី។

ហើយចម្លើយមួយផ្សេងទៀតដែលស្ត្រីបានឆ្លើយនោះគឺ “មានអារម្មណ៍ទន់ភ្លន់”​ ។

នៅក្នុងចំនុចខាងលើនេះផងដែរគឺមិនត្រឹមតែមនុស្សនៅជុំវិញខ្លួនយើងប៉ុណ្ណោះទេ សូម្បីតែរុក្ខជាតិ ផ្កាជាដើមផងនោះ​ ក៏មានលំលេងនៃអារម្មណ៍ទន់់់ភ្លន់នេះផងដែរ។​ ខ្ញុំតែងតែលឺគេនិយាយថា ​ “មនុស្សស្រីពេលមានស្នេហាគឺស្អាត”​ ប៉ុន្តែរឿងនេះវាហាក់ដូចជាការពិតអញ្ចឹង។ ក៏ប៉ុន្តែទោះជាយ៉ាងណាក្ដី ប្រសិនបើអ្នកផ្ដោតអារម្មណ៍ជ្រុលពេកទៅលើសេចក្ដីស្រឡាញ់នៅពេលបាត់បង់វាទៅវិញ អាចឈឺចាប់លើសអ្វីដូចដែលយើងធ្លាប់រំពឹងទុកលើវា។ ដូច្នេះហើយសូមធ្វើការរក្សាអោយមានលំនឹងល្អរវាងគ្នាទៅវិញទៅមកជាមួយនឹងស្នេហាដែលយើងមាន វានឹងធ្វើឱ្យយើងអាចបង្កើតភាពសប្បាយរីករាយជារៀងរាល់ថ្ងៃបានរហូត៕