បើមិត្តប្រុសរបស់អ្នកមានចំនុចទាំង៨នេះ ជឿទៅគ្មានអ្នកណាស្មោះដូចគាត់ទេ!! – Kalib9 សង្គម & ជិវិត | Kalib9
kalib9

បើមិត្តប្រុសរបស់អ្នកមានចំនុចទាំង៨នេះ ជឿទៅគ្មានអ្នកណាស្មោះដូចគាត់ទេ!!

ស្នេហា​​ជា​រឿង​ស្មុគស្មាញ​ដែល​ពេល​ខ្លះ​ប្រហែល​ជា​យើង​ត្រូវ​យំ​ច្រើន​ដង​ផង​ទម្រាំ​បាន​ជួប​ស្នេហា​ពិត។​ ទោះ​យ៉ាង​ណា​​ បើ​សង្សារ​យើង​មាន​ចំណុច​ខាង​ក្រោម​នេះ​ គាត់​អាច​ជា​មិត្ត​១០០​ឆ្នាំ​របស់​យើង​ហើយ។

១. អាច​ធ្វើ​អ្វី​ៗ​ដោយ​មិន​ចាំ​យើង​សុំ​: នេះ​បាន​ន័យ​ថា​គាត់​យល់​ និង​ដឹង​ពី​តម្រូវ​ការ​យើង​ច្បាស់​ណាស់។​

២. អាច​និយាយ​ជាមួយ​​អ្នកបាន​គ្រប់​រឿង: នេះ​គឺ​សញ្ញា​នៃ​ស្នេហា​ដែល​គ្មាន​លក្ខខ័ណ្ឌ​ហើយ។ វា​ជា​​ឈ្នាន់​សំខាន់​ឈាន​ទៅ​រក​សុភមង្គល។​

៣. ពេល​យើង​ជោគជ័យ​​​គាត់​ជា​មនុស្ស​ដំបូង​ដែល​ដឹង​: ព្រោះ​គាត់​ជា​អ្នក​គាំទ្រ​យើង​មិន​រា​ថយ។ ​

៤. ពេល​មាន​ទុក្ខ ​គាត់​ឲ្យ​ស្មា​យើង​យំ: ជា​អ្នក​សង្គ្រោះ​ និង​យល់​ពី​យើង​បំផុត​ទាំង​​យើង​មិន​បាច់​និយាយ​ច្រើន។​

៥. មាន​ទម្លាប់​ស្រដៀង​គ្នា​និងអ្នក: ​យើង​នឹង​មិន​ចេះ​អស់​រឿង​សប្បាយ​ៗ​ធ្វើ​ជាមួយ​គ្នា​នោះ​ទេ។​

៦. ​ចង់​ឃើញ​អ្នក​សប្បាយចិត្ត​: គាត់​អាច​ធ្វើ​អ្វី​ៗ​គ្រប់​យ៉ាង​ដើម្បី​ឲ្យ​យើង​​សប្បាយ​ចិត្ត​ ហើយ​គាត់មិន​​​ហត់​​នោះ​ទេ។​

៧. អ្នកអាច​ទុក​ចិត្ត​គាត់បាន​: ព្រោះ​គាត់​មិន​ដែល​កុហក​ ឬ​មិន​ទទួល​ខុស​ត្រូវ​​នូវ​អ្វី​ដែល​ខ្លួន​និយាយ​នោះទេ។​

៨. អ្នក​ជា​ចំណែក​នៃ​ជីវិត​គាត់: មិន​ថា​មាន​រឿង​អ្វី​ គាត់​តែង​គិត​ដល់​យើង​ជានិច្ច។​

ត្រូវ​ចាំ​ថា​គ្មាន​នរណា​​ដែល​​ល្អ​ឥត​ខ្ចោះ​នោះ​ទេ​ ប៉ុន្តែ​អ្វី​ដែល​សំខាន់​គឺ​គាត់​អាច​យល់​ពី​យើង​ និង​ទទួល​យើង​បាន​ទាំង​ចំណុច​ល្អ​ និង​មិន​ល្អ​ ឯ​យើង​ក៏​ដូច​គ្នា។​ នេះហើយជាសុភមង្គលពិតដែលនិងមិនងាយរកបានឡើយ៕

error: Content is protected !!