Facebook កំពុង​សាក​ល្បង​មុខងារ​ថ្មី​បិទ​មិន​ឲ្យ​ឃើញ Post នរណា​ម្នាក់​លើ News Feed – Kalib9 បច្ចេកវិទ្យា​ | Kalib9
kalib9

Facebook កំពុង​សាក​ល្បង​មុខងារ​ថ្មី​បិទ​មិន​ឲ្យ​ឃើញ Post នរណា​ម្នាក់​លើ News Feed

មុខងារដែល Facebook កំពុងតែសាកល្បងនេះ នៅមិនទាន់​ដាក់​ឲ្យអ្នក​ប្រើប្រាស់​ទូទៅ​បាន​ប្រើប្រាស់​នៅ​ឡើយ​ទេ តែ​យើង​អាច​ដឹង​ថា មុខងារនេះ វាមានសមត្ថភាពអ្វីខ្លះ និងអាចធ្វើបានអ្វី។ មុខងារនេះ វា​ប្រសើរ​ជាងមុខងារ Unfollow និង Unfriend ដូចនេះមិត្តអ្នកអាន គួរតែងាកមកប្រើប្រាស់មុខងារនេះវិញ នៅពេលដែល Facebook បញ្ចេញអោយប្រើប្រាស់ ដើម្បីការពារពីការផ្តាច់ទំនាក់ទំនងជាមួយមិត្តភក្តិ។


នេះមុខងារថ្មីមួយដែលហៅថា Snooze អាចអនុញ្ញាត ឲ្យអ្នកប្រើប្រាស់ អាចប្រើលើ Post នរណាម្នាក់​បាន​ដែល​គិតថាមិនចង់ឃើញលើ News Feed ក្នុងរយៈពេលខ្លី ដូចនេះអ្នកអាចប្រើមុខងារនេះ ដើម្បី​កំណត់​បិទ​មិនឲ្យឃើញ Post របស់នរណាម្នាក់ ហើយអាចកំណត់ជារយៈពេលបណ្តោះអាសន្នបាន ត្រឹម 24 ម៉ោង ឬមួយសប្តាហ៍ ឬមួយខែ បន្ទាប់ផុតរយៈពេលដែលបានកំណត់នោះ អ្នកឃើញ Post របស់ពួក​គេ​វិញ មិនដូចការ Unfollow ឬ Unfriend

ឡើយ គឺដាច់ចិត្តខ្លាំងណាស់ ក៏មានន័យថា ផ្តាច់ទំនាក់ទំនង​តែ​ម្តង។ នៅពេលនេះ Facebook មិនទាន់ដាក់មុខងារនេះ ឲ្យប្រើប្រាស់ទូទៅនៅឡើយទេ ដោយសារ​កំពុង​ស្ថិតក្នុងការសាកល្បង។
នេះជាមុខងារមួយ ដែលអាចមកជំនួសឲ្យការ Unfollow ឬ Unfriend ដូចនេះមិត្តអ្នកអាន ដែលកំពុង​ស្អប់​នរណាម្នាក់ អាចងាកមកប្រើមុខងារ Snooze វិញ ដល់ពេលបាត់ខឹង អាចនឹងចង់ឃើញអ្វីដែល​ពួក​គេ Post វិញ ដូចនេះអ្នកអាចកំណត់រយៈពេលតាមការពេញចិត្ត។

https://techcrunch.com

error: Content is protected !!