ប្រ​ទេស​៣៨​ទៅ​អាមេរិក​មិន​បាច់​ទិដ្ឋាការ ក្នុង​នោះ​នៅ​អា​ស៊ី​មាន​មួយ​ចំនួន​ដែរ​​ – Kalib9 ប្លែកៗ | Kalib9
kalib9

ប្រ​ទេស​៣៨​ទៅ​អាមេរិក​មិន​បាច់​ទិដ្ឋាការ ក្នុង​នោះ​នៅ​អា​ស៊ី​មាន​មួយ​ចំនួន​ដែរ​​

កម្ម​វិធី​លើក​លែង​ទិដ្ឋាការ​របស់​អាមេរិក​ អនុញ្ញាត​ឱ្យ​ពលរដ្ឋ​នៃ​បណ្ដា​ប្រទេស​​ចំនួន​៣៨​ មក​ពី​ទ្វីប​អាមេរិក​ អឺរ៉ុប និង អាស៊ី​ អាច​ធ្វើ​ដំណើរ​ទៅ​លេង ឬ​ សម្រាប់​សកម្មភាព​ពាណិជ្ជកម្ម​ទៅ​កាន់​ទឹកដី​អាមេរិក​ក្រោម​​៩០ថ្ងៃ ដោយ​មិន​ចាំ​បាច់​មាន​ទិដ្ឋាការ។


ប្រ​ទេស​នៅ​អាស៊ី​រួម​មាន​៖ ប្រទេស​អ្នក​មាន​ ប្រ៊ុយណេ សិង្ហបុរី ហើយ​និង ជប៉ុន​ កូរ៉េខាងត្បូង និង​ កោះ​តៃវ៉ាន់ ដែល​​ត្រូវ​គេ​ស្គាល់​ថា​ជា​សម្ព័ន្ធ​មិត្ត​ចាក់​ទឹក​មិន​លេច​របស់​អាមេរិក។
ក្រៅ​ពី​នោះ​មាន​ប្រទេស​ផ្សេង​ៗ​ទៀត​ដូច​ជា៖ អង់ដូរ៉ា អូស្ត្រាលី អូទ្រីស បែលហ្សិក ឈីលី សាធារណរដ្ឋឆេក ដាណឺម៉ាក អេស្តូនី ហ្វាំងឡង់ បារាំង អាឡឺម៉ង់​ ក្រិក ហុងគ្រី អ៊ីស្លង់(Iceland)

អៀរឡង់ អ៊ីតាលី ឡាតវី(Latvia), Liechtenstein,​ លីទុយអានី(Lithuania) លុចហ្សំបួរ​ ម៉ាល់តា ម៉ូណាកូ ហូឡង់​ នូវែលហ្សេឡង់ ន័រវែស(Norway), ព័រទុយហ្គាល់ សាន់ម៉ារីណូ ស្លូវ៉ាគី ស្លូវើនៀ អេស្ប៉ាញ ស៊ុយអែត ស្វីស និង ចក្រភពអង់គ្លេស។

ប៉ុន្តែ​ប្រជាជន​នៃ​ប្រទេស​៣៨​ខាង​លើ​ ដែល​បាន​ធ្វើ​ដំណើរ​ ឬ​ ស្នាក់នៅ​ ក្នុង​ប្រទេស​មជ្ឈិម​បូព៌ា ដូចជា៖​ អ៊ីរ៉ាក់ អ៊ីរ៉ង់ លីប៊ី សូម៉ាលី ស៊ូដង់ ស៊ីរី ឬ យេមែន (លើកលែង​តែ​ ​ធ្វើ​ដំណើរ​ ឬ​ ស្នាក់នៅ សម្រាប់​​ការទូត ឬ​ សកម្មភាព​យោធា) មិន​អាច​សុំ​លើក​លែង​ទិដ្ឋាការ​ទៅ​អាមេរិក​បាន​ទេ។​ ហើយ​បើ​ចង់​ទៅ​អាមេរិក ត្រូវ​សុំ​​ទិដ្ឋាការ​ (Visa) ដូច​គេ​ដូច​ឯង៕

ប្រភព៖ sabay.com.kh