ការថែទាំ​រថយន្ត​ដើម្បី​លើក​ហុងស៊ុយ​ – Kalib9 សង្គម & ជិវិត ហុងស៊ុយ | Kalib9
kalib9

ការថែទាំ​រថយន្ត​ដើម្បី​លើក​ហុងស៊ុយ​

​ការរស់នៅ​របស់​មនុស្ស​មួយ​ភាគ​ធំ​ក្នុង​បច្ចុប្បន្ននេះ បាន​ពឹងពាក់​ពំនាក់​អាស្រ័យទៅលើ​យានជំនិះ ជា​ពិសេស​រថយន្ត​ដើម្បី​ធ្វើដំណើ​រទាំង​ក្នុង​ការងារ និង​ការធ្វើ​ដំណើរ​កម្សាន្ត ។ រថយន្ត​ត្រូវបាន​គេ​ចាត់ទុកថា ជា​យានជំនិះ​មួយ​មាន​ថាមពល​អាថ៌កំបាំង ស្ថិត​នៅ​ជាមួយ​ម្ចាស់​ជា​និច្ច ទើប​បាន​ពេល​គេ​ទិញ​វា​មក​ប្រើប្រាស់ គេ​តែង​ពិនិត្យពិច័យ​យ៉ាង​ល្អិតល្អន់​បំផុត ។​

​មិនតែប៉ុណ្ណោះ ពេល​ខ្លះ​គេ​ជ្រើសរើស​ទាំង​ពេល​វេលា ថ្ងៃ​ខែ ពណ៌​សម្បុរ​ឱ្យស្រប​ទៅ​នឹង​ជោគជតា រាសី​របស់ខ្លួន ដើម្បី​ឱ្យ​របស់​មួយ​នេះ​ជួយ​នាំមក​នូវ​ភាព​រីកចម្រើន​ដល់​សង្គម​គ្រួសារ​ ទៀត​ផង ។ ក្រៅពីនោះ មុនពេល​នាំ​ចូល​ក្នុងផ្ទះ អ្នកខ្លះ​បាន​ឆ្លងកាត់​ពិធី​កម្ម​បែប​សាសនា ដើម្បី​ជួយ​បណ្តេញ​ថាមពល ឬ​វិញ្ញាណ​ចង្រៃ ឱ្យ​ចេញពី​ក្នុង​តួ​រថយន្ត​ទៀតផង ។​

​ទាំងអស់​ខាងលើ​នេះ ក៏​ព្រោះ​គេ​មាន​ជំនឿ​ថា ប្រសិនបើ​មាន​ការធ្វេសប្រហែស​ឬ​ប្រមាថ មិនបាន ឆ្លងកាត់​ដូច​អ្វី​ដែល​បាន​ពោល​មក​ខាង​លើ​ទេនោះ អាច​ជួប​នឹង​សំណាង​អាក្រក់​ណាមួយ​ជាមិនខាន ។​

​រថយន្ត​ជា​យានជំនិះ​ដែល​ យើង​ជិះ​វា​រាល់ថ្ងៃ ដូច្នេះ​គួរ​ជា​វត្ថុ​មួយ​ដែល​ក្រោយ​ពេល​យើង​ចូល​ទៅ អង្គុយ​ហើយ​ជួយ​ឱ្យ​កើត​មាន​អារម្មណ៍​ស្រស់ស្រាយ​បំផុត ។ ខាងក្រោម​នេះ គឺ​ជា​ការណែនាំ​តាម​ក្បួន​ហុង ស៊ុយ​ជួយ​ឱ្យ​លោក​អ្នក ពេល​ដែល​ចូល​ទៅ​អង្គុយ​បើក​បរមាន​អារម្មណ៍​សប្បាយចិត្ត​បំផុត ។​

​អំបិល​អាចជួយ​លោក​អ្នក​បាន​
​ ប្រសិន​បើ​លោក​អ្នក​ទើប​នឹង​ទិញ​រថយន្ត​ចូល​ផ្ទះ​ថ្មីៗ ជា​ពិសេស​រថយន្ត​ប្រភេទ​គេ​ប្រើ​ម្តង​ហើយ មុន ពេល​ប្រើ​គួរ​រោល​អំបិល​គ្រាប់​ទៅលើ​រថយន្ត​ទុក​ចោល​មួយ​យប់ មុន​ពេល​ប្រើ​បើកបរ ព្រោះ​នៅក្នុង​ក្បួន​ហុង ស៊ុយ​បុរាណ​ចិន​បាន​គូសបញ្ជាក់​ប្រាប់​យ៉ាងច្បាស់​ថា អំបិល​មាន​ឥទ្ធិពល​ស័ក្តិសិទ្ធិ​បំផុត​ក្នុង​ការបណ្តេញ​ថាមពល ឬ​វិញ្ញាណ​អាក្រក់ ដែល​កំពុង​សណ្ឋិត​លាក់ខ្លួន​នៅក្នុង​តួ​រថយន្ត ។ វិធី​នេះ ក៏​ណែនាំ​ឱ្យ​លោក​អ្នកប្រតិបត្តិ ក្រោយពេល​ជួប​ហេតុការណ៍​អាក្រក់ បើក​ប៉ះ​នេះ ប៉ះ​នោះ​ទៀតផង ។​
​កញ្ចក់​ទាំងអស់​ត្រូវ​ភ្លឺ​ថ្លា​ជានិច្ច
​ លោកអ្នក​គួរ​ឧស្សាហ៍​ដុស​ជូត​កញ្ចក់​ទាំងអស់ ឱ្យ​មាន​សភាព​ភ្លឺ​ថ្លា​ស្អាត​ជានិច្ច ។ កញ្ចក់​ទាំងអស់​ក្នុង ក្បួន​ហុងស៊ុយ បានចាត់ទុក​វា​ប្រៀបដូចជា​កែវភ្នែក​របស់​រថយន្ត ដូច្នេះ​ប្រសិនបើ​វា​ស្រអាប់​ងងឹត រថយន្ត​របស់ អ្នក​អាច​ជួប​នឹង​ឧប្បត្តិហេតុ​ក្នុងពេល​ណាមួយ​ដោយ​ចៀស​មិន​ផុត ។ ក្រៅពី​នេះ​ការធ្វើឱ្យ​កញ្ចក់​មាន​សភាព ភ្លឺ​ថ្លា​ជាប់​ជាប្រចាំ ក៏​ជួយ​ស្រូប​យក​ថាមពល​ល្អ​ពី​ខាងក្រៅ​ចូលមក​ក្នុង​រថយន្ត​បាន​សព្វ​ ទីកន្លែង​ទៀតផង ។​

​រៀបចំ​របស់របរ​នៅក្នុង​រថយន្ត​ឱ្យ​មាន​របៀប ដូច​លោក​អ្នក​បាន​ជ្រាប​ខ្លះៗ​មក​ហើយ​ថា ថាមពល ឬ វិញ្ញាណ​អាក្រក់​វា​ចូលចិត្ត​លាក់ខ្លួន​នៅក្នុង​ទី​ងងឹត ឬ​កន្លែង​ស្តុក​ស្មោកគ្រោក​គ្មាន​របៀប ។ ដូច្នេះ​ប្រសិនបើ មាន​ពេលវេលា​ទំនេរ លោកអ្នក​គួរ​ឆ្លៀត​ឱកាស​រៀបចំ​ឱ្យ​មាន​របៀប និង​សម្អាត​ឱ្យបាន​ស្អាត​រាល់ថ្ងៃ ដើម្បី ស្រូប​យក​សិរី​មង្គល​ចូលមកសណ្ឋិត​ក្នុង​រថយន្ត​ជួយ​ឱ្យ​ជួប​សំណាង​ល្អ​ជាប់​ រហូត​មិន​ដាច់ ។​

​បើក​បទ​ចម្រៀង​តិចៗ​នៅ​ពេល​បើកបរ បទ​ចម្រៀង​ស្រាលៗ វា​ជួយ​សម្រួល​ថាមពល​ក្តៅ​ដែលមាន នៅក្នុង​រថយន្ត ជួយ​ឱ្យ​ការបើកបរ​មាន​ភាពរ​លូន​ទៅមុខ​បាន​ទៅ​ដល់​គោលដៅ​ចុង​ក្រោយ​យ៉ាង​ សុវត្ថិភាព ។​

​ការរៀបរាប់​មក​ខាងលើនេះ សុទ្ធសឹង​ជា​ការនាំមក​នូវ​សិរី​សួស្តី ភាព​រីកចម្រើន​សុខ​សប្បាយ​ដល់ អ្នកប្រើប្រាស់ ទោះបី​លោកអ្នក​គ្មាន​ជំនឿ​ទៅលើ​រឿងនេះ ក៏​កុំ​ប្រមាថ ព្រោះ​ជា​រឿង​ដែល​មិន​អាច​ពិសោធន៍ បាន មើលមិនឃើញ្ញ ដែល​យ៉ាងហោចណាស់​ក៏​សូមឱ្យ​គិតថា ជីវិត​លោកអ្នក​ផ្ញើ​ទៅ​លើ​យានជំនិះ​រាល់ថ្ងៃ​ព្រឹក ល្ងាច ៕