​ហុងស៊ុយ​ជួយ​រឹតចំណង​ស្នេហ៍​ឱ្យ​កាន់តែ​ផ្អែម​ល្ហែម​ – Kalib9 សង្គម & ជិវិត ហុងស៊ុយ | Kalib9
kalib9

​ហុងស៊ុយ​ជួយ​រឹតចំណង​ស្នេហ៍​ឱ្យ​កាន់តែ​ផ្អែម​ល្ហែម​

ស្វែងរក​ទីតាំង​នៃ​ភាព​ទំនាក់ទំនង​
​ ​វា​គួរ​ស្ថិតនៅត្រង់​បរិវេណ​ខាងលិច​ឆៀង​នៃ​បន្ទប់ដេក ។ នៅក្នុង​ទីតាំង​នេះ​លោកអ្នក​គួរ​កម្ចាត់​ទស្សនា​វ​ដ្តី​ចាស់ៗ ឬ​គំនរ​សម្លៀកបំពាក់​មិនទាន់​បោកគក់​ចេញ​ឱ្យអស់ ។ មូលហេតុ​ព្រោះ​វត្ថុ​ទាំងអស់នេះ​មិនមែន​បង្ក​ឱ្យ​ស្តុក​ទីកន្លែង​តែ​ ប៉ុណ្ណោះ​ទេ តែ​វា​ថែម​ទាំង​ជា​ឧបសគ្គ​សំខាន់​សម្រាប់​ជីវិត​ស្នេហា​របស់​លោក​អ្នក​ទៀតផង ។​


​ ​សាកល្បង​បោសសម្អាត​រៀបចំ​ជ្រុង​មួយ​នេះ​ឱ្យបាន​ស្អាត​រៀបរយ​និង​ធ្វើ​ យ៉ាងណា​ឱ្យ​បរិវេណ​នេះ​មាន​ក្លិន​ក្រអូប បែប​វ៉ា​នី​ឡា ព្រោះ​គេ​មានជំនឿថា ក្លិន​មួយ​នេះ​វា​ជួយ​រឹតចំណង​ភាពស្អិតល្មួត​ផ្អែមល្ហែម​របស់​គូស្នេហ៍​បាន ។​

​តុបតែងរ​បស់​ឱ្យ​មាន​ជា​គូ​
​ ​យើង​មិនមែន​កំពុង​និយាយ​ពី​កៅអី​ខ្នើយ ឬ​តុក្កតា​នោះទេ តែ​កំពុង​សំដៅ​ដល់​ទៀន​អារ៉ូ​ម៉ា ដែល​លោកអ្នក​កំពុង ប្រើ​តែ​មួយ​ដើម​ឯកោ​នោះ​ដោយ​ប្តូរ​វា​ទៅ​ជា​ទៀន​ក្រអូប​មួយគូ​ពណ៌​ស៊ី​ ជម្ពូ​ដាក់​នៅ​លើ​ក្បាល​គ្រែ​ម្ខាង​មួយ​ដើម ដើម្បី​ជួយ​បង្កើន ភាព​ពុះកញ្ជ្រោល​ខាង​អារម្មណ៍​ភេទ​ដល់​គូស្នេហ៍​ដែល​កំពុង​គេង​នៅលើ​គ្រែ​ នោះ ។

​ ​ពណ៌​ស៊ី​ជម្ពូ​ជា​ពណ៌​តំណាង​ឱ្យ​ភាព​រ៉ូ​មេទិក តែ​ព្យាយាម​ចៀសវាង​ពណ៌​បៃតង ព្រោះ​ជា​ពណ៌​នាំមក​នូវ​ភាព​បែក បាក់​និរាស​ពីគ្នា ។ ទោះបី​ពណ៌​បៃតង ជា​ពណ៌​ជួយ​អូសទាញ​មនុស្ស​ជាទី​ស្រលាញ់​ចូលមកក្នុង​ឆាក​ជីវិតក្តី តែ​វា​មិន​ជួយ​ឱ្យ អ្នក​ទាំង​ពីរ​មាន​ឱកាស​បាន​រួម​រស់​នៅ​ជាមួយ​គ្នា​យូរអង្វែង​នោះឡើយ ។​

​យក​របស់​ធ្ងន់ៗ​ចេញ​
​ ​ឧបករណ៍​ហាត់ប្រាណ​ទាំងឡាយ​ដែល​មាន​ទម្ងន់​ធ្ងន់​ព្រម​ទាំង​ឧបរណ៍ កុំព្យូទ័រ​អស់ទាំង​នេះ​សុទ្ធសឹង​ដៅ​ដល់​ការងារ​ធ្ងន់​ព្រមទាំង​ការ​ប្រឈម​ ទៅនឹង ការប្រើប្រាស់​កម្លាំង​ច្រើន​នៅ​ក្នុង​ឆាកជីវិត​ស្នេហា​ជាហេតុ​ធ្វើឱ្យ​ ស្នេហា​ជួប​តែ​រឿង ធ្ងន់ធ្ងរ ។ ឧបករណ៍​ទាំងអស់នេះ​មិន​គួរ​រក្សាទុក​នៅក្នុង​បន្ទប់ដេក​នោះទេ ។ ប្រសិនបើ​លោកអ្នក​ត្រូវ​ការឱ្យ​ជីវិត​ស្នេហា​របស់​ខ្លួន​គេចផុត​ពី​រឿង​ ទុក្ខ​ទោម្នេញ នៅក្នុង​ផ្លូវចិត្ត​នោះ​យក​ល្អ​គួរតែ​យក​រឿង​ការងារ​និង​របស់​ហាត់ប្រាណ​ ទាំងអស់ នេះ​ចេញ្ញ​ឱ្យ​ផុត​ពី​បន្ទប់ដេក ។​

​ ​ប្រសិន​បើ​ពុំនោះ​ទេ មិនយូរ​មិនឆាប់​ជីវិត​ស្នេហា​របស់​លោក​អ្នកនឹង​ជួប រឿងរ៉ាវ​ដែល​ត្រូវ​ចំណាយ​ទាំង​កម្លាំងកាយ​និង​កម្លាំង​ចិត្ត​យក​មក​ដោះស្រាយ ការងារ​ទាំងអស់​នោះ​ដោយ​ចៀស​មិន​ផុត​ឡើយ ។​

ពិនិត្យ​មើល​ទីតាំង​សម្រាប់​ដំណេក​
​ ​អ្នក​ទាំង​ពីរ​តោង​ពិនិត្យ​មើល​ទីតាំង​គ្រែ​ដេក​របស់ខ្លួន​ថា ធ្វើយ៉ាងណា​កុំ ឱ្យ​គ្រែ​នោះ​បែរមុខ​ទៅរក​ខ្លោងទ្វារ​ឬ​បង្អួច​ព្រមទាំង​មាន​ទំនុកចិត្ត​ នៅក្នុង​ខ្លួន​ផង​ដែរ​ថា នៅ​ត្រង់​ក្បាល​ដំណេក​របស់​អ្នកជា​ជញ្ជាំង​មួយ​យ៉ាងរឹងមាំ ឬ​ជា​ក្បាល​គ្រែ ដែល​មាន​សភាព​ក្រាស់​គួរឱ្យ​ទុកចិត្ត​បាន ។​

​ ​ហេតុផល​ក៏​ព្រោះថា កាល​ព​ណា​ក្បាល​ដំណេក​មាន​លក្ខណៈ​រឹងមាំ​បែប នេះ​វា​ជួយ​ឱ្យ​អារម្មណ៍​គូស្នេហ៍​មាន​ភាពរឹងមាំ​ទ្វេរ​ឡើង​មិន​ជួប​រឿង​ ឈ្លោះប្រកែក គ្នា​រហូត​ឈាន​ទៅដល់​ការបែកបាក់​ចែកផ្លូវ​គ្នា​ដើរ​នោះទេ ។ ប្រសិន​បើ​លោក អ្នក​មាន​បំណង​ចង់​បង្កើត​កម្លាំង​ប៉ងប្រាថ្នា​ដល់​គ្នា​នឹង​គ្នា​បែប​ប៉ះ​ ភ្លាម​បាន​ភ្លែត នោះ​ចូល​សាកល្បង​ស្វែងរក​វាំងនន​គ្រាប់អង្កាំ​មក​ចង​នៅ​មាត់ទ្វារ​ចូល​ បន្ទប់​គេង​។ ក្រៅពីនេះ​ក៏​គួរ​មាន​ថូផ្កា​មួយ​ដាក់​ផ្កា​ស្រស់ៗ​ជាពិសេស​ផ្កាអ័រគីដេ ដើម្បី ជួយ​បង្កើន​ថាមពល​ខាង​ផ្លូវភេទ​ឱ្យ​ពុះកញ្ជ្រោល​គ្មានអ្វី​មក​រារាំង​បាន ។​

​ ​សង្ឃឹមថា ក្បួន​ហុងស៊ុយ​ប៉ុន្មាន​ចំណុច​ខាងលើ​នេះ​ពិតជា​ជួយ​លើក កម្រិត​ស្អិតល្មួត​នៃ​គូស្នេហ៍​របស់​អ្នក​ឱ្យមាន​តែ​ភាព​ល្អូកល្អិន​ចំពោះ​ គ្នា​មិន​ឃ្លាត ឆ្ងាយ​ពី​គ្នា​ឡើយ ។​