គន្លឹះ៤ងាយៗដើម្បីលាងសម្អាតម៉ាស៊ីនត្រជាក់ដោយខ្លួនឯង! – Kalib9 គំនិត | Kalib9
kalib9

គន្លឹះ៤ងាយៗដើម្បីលាងសម្អាតម៉ាស៊ីនត្រជាក់ដោយខ្លួនឯង!

នៅពេលដែលអ្នកប្រើម៉ាស៊ីនត្រជាក់យូរ ហើយមិនលាង វាអាចធ្វើឱ្យប៉ះពាល់ដល់សួតអ្នក ដោយសារតែខ្យល់ដែលចេញពីម៉ាស៊ីនត្រជាក់បាននាំមេរោគជាច្រើនចេញមកជាមួយ ដូចនេះអ្នកអាចលាងវាក្រោយពេល៣ខែម្តង ហើយខាងក្រោមនេះយើងខ្ញុំនឹងប្រាប់អ្នកពីវិធីងាយៗក្នុងការលាងសម្អាតម៉ាស៊ីនត្រជាក់ដោយខ្លួនឯង។ តើមានវិធីណាខ្លះទៅ?

1. ដំបូងអ្នកត្រូវតែបើកគំរបខាងក្រៅរបស់វា(សន្ទះពណ៌ស) រួចយកក្រណាត់មកជូតសម្អាតវាឱ្យស្អាត។
2. បន្ទាប់មកដោះសន្ទះពីរដែលនៅខាងក្នុងគំរប(នៅពេលដែលអ្នកបើកគំរបម៉ាស៊ីនត្រជាក់ អ្នកនឹងឃើញវានៅលើគេ) ប្រសិនជាមិនសូវមានធូលី អ្នកអាចគោះវាឱ្យចេញដីមកក្រៅបាន។
3. ប្រសិនជាមានធូលីច្រើន អ្នកអាចយកសន្ទះទាំងពីរនោះទៅលាងទឹក បន្ទាប់មកយកប៉ុងដែលទន់ដាក់សាប៊ូលាងវា រួចទុកវាឱ្យស្ងួត ឬយកក្រណាត់ជូតក៏បាន។
4. ក្រោយពេលដែលស្ងួតរួច អ្នកអាចដាក់វាចូលទៅក្នុងម៉ាស៊ីនត្រជាក់វិញ ជាការស្រេច៕

error: Content is protected !!