គន្លឹះ៤ងាយៗ ចង់ទិញក្តាមស្រស់និងមានសាច់ច្រើន លើកក្រោយកាន់លុយទិញលែងស្តាយក្រោយទៀតហើយ! – Kalib9 គំនិត | Kalib9
kalib9

គន្លឹះ៤ងាយៗ ចង់ទិញក្តាមស្រស់និងមានសាច់ច្រើន លើកក្រោយកាន់លុយទិញលែងស្តាយក្រោយទៀតហើយ!

អ្នកទិញតែងចង់បានក្តាមដែលមានពង ប៉ុន្តែធ្វើយ៉ាងណាទើបដឹងថាក្តាមនោះមានពង? ជាបឋមអ្នកត្រូវស្គាល់ថាតើក្តាមមួយណាជាក្តាមញី និងមួយណាជាក្តាមឈ្មោល។ ក្តាមញីទើបមានពង។ ក្តាមញីមានសន្ទះទ្រូងធំ រីឯក្តាមឈ្មោលមានសន្ទះទ្រូងតូច។

ដើម្បីដឹងថាក្តាមនោះនៅស្រស់ និងមានសាច់ច្រើនអនុវត្តវិធីសង្កេតខាងក្រោមនេះ៖

១. ពណ៌ដង្កៀប
ក្តាមស្រស់មានពណ៌ស្រស់ភ្លឺចែងចាំងនិងរលើបរលោងនៅលើដង្កៀបរបស់វា រីឯក្តាមចាស់វិញ មានពណ៌រាងស្រអាប់ និងគ្រើមៗ។

២. លក្ខណៈបាតពោះក្តាម
ក្តាម ដែលមានបាតពោះស្មើ ជាក្តាមស្រស់ បើវាជាក្តាមចាស់ មានក្បាលពោះរាងប៉ោង។
៣. ពណ៌បាតពោះ

បើមានពណ៌រាងខៀវ និងសំប៉ែត ជាក្តាមស្រស់ បើមានក្បាលពោះប៉ោងពណ៌លឿងៗ ជាក្តាមចាស់។

៤. របៀបមើលសាច់ច្រើនឬតិច
ត្រូវច្របាច់សន្ទះទ្រូងរបស់វា បើរឹងគឺសម្បូរសាច់ បើទន់ឬផតពុំសូវមានសាច់ទេ៕

ប្រភព ៖ camlocation

error: Content is protected !!