ចាប់ផ្ដើមខែថ្មីហើយគួរអានយកលាភជ័យក្នុងខែ១០!!! – Kalib9 ហុងស៊ុយ | Kalib9
kalib9

ចាប់ផ្ដើមខែថ្មីហើយគួរអានយកលាភជ័យក្នុងខែ១០!!!

ពេលខ្លះថាមិនជឿក៏មិនបានព្រោះអីពិតជាបានទទួលលាភពិតនិងជួយបញ្ជៀសរឿងអាក្រក់បាន។

ខាង​ក្រោម​នេះ ​គឺ​ជា ហោ​រា​សាស្រ្ត​ធំ ​ប្រចាំ​ខែ តុលា ឆ្នាំ ២០១៧ ដែល​ត្រូវ​បានទស្សន៍​ទាយ ដោយ​ សង្ខេប​ ជូន​ប្រិយមិត្ត​អ្នក​ អាន៖

១-ឆ្នាំជូត៖ ខែនេះអ្នក​ដែល​មាន​កំណើត​កើត​ឆ្នាំជូត អ្នកមើលទៅដូចជារៀង ពិបាកចិត្តបន្តិច ព្រោះ វិបត្តិហិរញ្ញវត្ថុបានបន្តចូលមកកាន់ជីវិតអ្នកទៀតហើយ ដែលធ្វើអោយអ្នក មានសភាព បារម្ភ និង ឈឺក្បាល ជាញឹកញាប់ ហេតុនេះ ការរៀបចំខ្ទង់ចាយវាយអោយបានល្អ ជាកត្តាចំបងបំផុត ក្នុងខែនេះ តែមិនត្រូវបារម្ភខ្លាំងពេកទេ ព្រោះ ខែក្រោយទៅ អ្នកនឹងបានប្រសើរហើយ ហើយអាចនិយាយ បានថាប្រសើរខា្លំងបំផុត ទៀតផង ចំពោះ រឿងលុយកាក់នេះ ។

២-ឆ្នាំឆ្លូវ៖ ខែនេះអ្នក​ដែល​មាន​កំណើត​កើត​ឆ្នាំឆ្លូវ អ្នកត្រូវតែឧស្សហ៍ញញឹម ដាក់មនុស្សប្លែកមុខ អោយបានច្រើន បន្តិច ព្រោះខែនេះ លាភសំណាង និង ភាពជោគជ័យ សព្វគ្រប់បែបយ៉ាង របស់អ្នក កើតចេញពីមនុស្សនោះ ដែលជាអ្នកផ្តល់ឳកាស មាស ឳកាស ប្រាក់ នោះ មកដល់ខ្លួន អ្នក ។ បើមនុស្សស្រីដល់វ័យរៀបការ នឹង បានគូគាប់ល្អដូចបំណង ។

៣-ឆ្នាំខាល៖ ខែនេះអ្នក​ដែល​មាន​កំណើត​កើត​ឆ្នាំខាល រាល់ដំណើរការការងារ ទាំងឡាយ របស់អ្នក មានសភាព ល្អប្រសើរណាស់ ទន្ទឹមនឹងនោះ អ្នកនឹងមានមនុស្សជាច្រើនចង់រាប់អានជាមួយអ្នក ពិគ្រោះ ប្រឹក្សា និង ដាក់ទុន វិនិយោគទៅលើ គំនិតរប​ស់ អ្នក ។ ខែនេះ អ្នកនឹងទទួលបានសំណាង ល្អជាច្រើន ដែលលោកអ្នក មិនធ្លាប់នឹកស្មានដល់ ពីមុនមក ។

៤-ឆ្នាំថោះ៖ ខែនេះអ្នក​ដែល​មាន​កំណើត​កើត​ឆ្នាំថោះ អ្នកនឹងមានរឿងមមារញឹកជាច្រើនត្រូវបំពេញ ហើយ ក៏មានរឿងសំណាង ជាច្រើនត្រូវកើតឡើងដែរ ចូរចេះលៃលកពេលវេលា អោយបានល្អ ព្រោះ ការងារខ្លះ អាចកាត់ យកសំណាងអ្នកទៅឆ្ងាយ ពីជីវិតអ្នកផងដែរ ។ ខែនេះ ការយកអាសារអ្នកដទៃ មិនមែន ជារឿងល្អឡើយ ចូរចំណាំ ។

៥-ឆ្នាំរោង៖ ខែនេះអ្នក​ដែល​មាន​កំណើត​កើត​ឆ្នាំរោង ល្អប្រសើរហើយ ហើយ រាល់វិបត្តិ (ទាំងគ្រួសារ ទាំងប្រាក់កាស់ ទាំងកន្លែងការងារ) ដែលអ្នកកំពុងប្រឈមនឹងរលាយបាត់ទៅបន្តិចម្តងៗ អាចដល់ទៅ ១០០% ដូច្នេះកុំបារម្ភ ចូរមានក្តីសង្ឃឹមឡើង ជីវិតជោគជ័យ របស់អ្នក កំពុងរង់ចាំអ្នក ។ មួយវិញទៀត បើអ្នកប្រាថ្នាចង់ មានដំណើរកំសាន្តទៅទីណា អ្នកនឹងបានទៅ ដូចបំណង ជាក់ជាមិនខាន ។

៦-ឆ្នាំម្សាញ់៖ ខែនេះ អ្នក​ដែល​មាន​កំណើត​កើត​ឆ្នាំម្សាញ់ ចូរអ្នកព្យាយាម ឧស្សាហ៍ និង ស្វាហាប់ បន្តិចឡើង ទើបអ្នកអាចសម្រេច បំណង ក្នុងចិត្ត របស់អ្នក បាន ព្រោះ ខែនេះ អ្នកមានបំណងប្រាថ្នាច្រើនណាស់ និង មានរឿងត្រូវដោះស្រាយច្រើនណាស់ ។ ខែនេះ ក្តីឧស្សាហ៍ព្យាយាម គឺដើរតួរសំខាន់ បំផុត ក្នុងជីវិតអ្នក ចូរកុំធ្វេសប្រហែស អោយសោះ ។

៧-ឆ្នាំមមី៖ ខែនេះអ្នក​ដែល​មាន​កំណើត​កើត​ឆ្នាំមមី បានបង្ហាញថា រាល់គ្រោះថ្នាក់ ដែលបំរុងកើត ឬក៏ តាមយាយី ក្នុងជីវិតរស់នៅ របស់អ្នក នឹងត្រូវបានរលាយបាត់ សូន្យឈឹងតែម្តង រីឯ បញ្ហាប្រាក់កាសនៅមិនទាន់ល្អនៅឡើយទេ ចូរអ្នកគួរណា រៀបចំប្រើប្រាស់ ខ្ទង់ចំណាយ អោយបានត្រឹមត្រូវ ទើប ខែក្រោយ រាសី អ្នក បានប្រសើរ ខាងជោគទ្រព្យ មកវិញ ។

៨-ឆ្នាំមមែ៖ ខែនេះអ្នក​ដែល​មាន​កំណើត​កើត​ឆ្នាំមមែ មានលក្ខណៈ ខុសពីខែមុន បន្តិច ទាស់ត្រង់ថាសំណាង មួយចំនួនរបស់ អ្នក ត្រូវបានបាត់ ដូច្នេះចូរប្រុងប្រយ័ត្នរាល់ ការបំពេញ ភារកិច្ច ក៏ដូចជា កិច្ចការងារ នានាដែលអ្នកកំពុងធ្វើ អោយមែនទែន ព្រោះ ការប្រយ័ត្នប្រយែង របស់នឹងធ្វើអោយ គ្រោះប្រែជាសំណាង ទៅវិញ ជាក់ជាមិនខាន ។

៩-ឆ្នាំវក៖ ខែនេះអ្នក​ដែល​មាន​កំណើត​កើត​ឆ្នាំវក ល្អណាស់ អ្នកនឹងអស់ភាពស៊យ ភាពចង្រៃ និង ភាពស្មុគស្មាញ ចេញពីជីវិតអ្នកហើយ ចូរញញឹមចុះ ព្រោះនឹងមានមនុស្សនាំសំណាងដល់អ្នក ឆាប់ៗនេះ ហើយនឹងធ្វើអោយ អ្នកបានក្លាយជាអ្នកមានទ្រព្យស្តុកស្តម្ភ និង មានមុខមានមាត់ ក្នុងតំបន់ ជាក់ជាមិនខាន ។

១០-ឆ្នាំរកា៖ ខែនេះអ្នក​ដែល​មាន​កំណើត​កើត​ឆ្នាំរកា សម្រាប់អ្នកមិនទាន់មានគូ នឹងបានជួបគូព្រេងពិត ក្នុងខែនេះផងដែរ រីឯ អ្នកដែលមានគូ ហើយ នឹងអាចមានបុត្រា ឬក៏ បុត្រី ១ ទុកគ្រាន់ លម្អជីវិត ផងដែរ ។ ចំពោះ ការប្រកបរបររកស៊ីវិញ មានលក្ខណៈធម្មតា មិនមានអ្វី កើនឡើង ហើយ ក៏គ្មានអ្វីថយចុះ ដែរ ។

១១-ឆ្នាំច៖ ខែនេះអ្នក​ដែល​មាន​កំណើត​កើត​ឆ្នាំច លាភនឹងគ្រោះ មកទន្ទឹមគ្នាដល់ហើយ គឺថា បើមានទុក្ខ គឺនឹងមានលាភ បើមានគ្រោះ នឹង មានសំណាង ដូរមកវិញជាក់ជាមិនខាន ដូច្នេះមិនត្រូវមើលងាយស្ថានភាពចំពោះមុខឡើយ ព្រោះជីវិតអ្នកខែនេះ ដូចកាំបិតមុខពីរ អ៊ីចឹង ។ ធ្វើត្រូវ នឹងហេងណាស់ តែបើខុសវិញ គឺជួញទុក្ខដាក់ខ្លួនហើយ ៕

១២-ឆ្នាំកុរ៖ ក្នុងខែនេះអ្នក​ដែល​មាន​កំណើត​កើត​ឆ្នាំកុរ អ្នកនឹងញញឹមដោយមិនដឹងខ្លួន ព្រោះថា លាភជ័យ ទ្រព្យសំណាង របស់អ្នកបានមកដល់ហើយ ហេតុដូចនេះ អ្នកគិតចង់ប្រាថ្នាអ្វី ធ្វើអ្វីក៏សម្រេចដែរ ព្រោះ រាសីអ្នកបើកបានប្រសើរណាស់ហោង ។ ក្នុងខែនេះ ផងដែរ បើអ្នកជួបគ្រោះ ឬក៏ បញ្ហា នឹងមានអ្នក តាមជួយស្រង់ ជួយចម្លង អោយល្អមកវិញជានិច្ច ជាក់ជាមិនខាន ។

error: Content is protected !!