កំប៉េះគូទ អាច​បង្ហាញ​ពី​អត្តចរិត និង​និស្ស័យ​ចិត្តគំនិត​របស់​ស្ត្រី​បាន​…​ – Kalib9 សង្គម & ជិវិត | Kalib9
kalib9

កំប៉េះគូទ អាច​បង្ហាញ​ពី​អត្តចរិត និង​និស្ស័យ​ចិត្តគំនិត​របស់​ស្ត្រី​បាន​…​

កំប៉េះគូទ អាច​បង្ហាញ​ពី​អត្តចរិត និង​និស្ស័យ​ចិត្តគំនិត​របស់​ស្ត្រី​បាន​…​។​

១.​កំប៉េះគូទ​មូល​ក្លំ
ជា​ស្ត្រី​ដែលមាន​មន្ត​ស្នេហ៍ ពោរពេញ​ដោយ​ថាមពល​ផ្លូវភេទ ចូលចិត្ត​ចូលរួម​ក្នុងសង្គម បើកចំហ​អារម្មណ៍ និយាយ​ត្រង់​ទៅ​ត្រង់​មក និង​សម្រប​ខ្លួន​ក្នុងសង្គម​បាន​យ៉ាង​ល្អ​។ ក្រៅពីនេះ ជា​មនុស្ស​ដែលមាន​អារម្មណ៍នឹងន និង​ជឿជាក់​លើ​ខ្លួនឯង ប៉ុន្តែក៏មាន​អារម្មណ៍​ឆាប់​ធុញទ្រាន់​ផងដែរ​។​


២.​កំប៉េះគូទ​តូច តែ​ហាប់​ណែន​
ជា​ស្ត្រី​ដែល​មិនសូវ​និយាយ​ប៉ប៉ាច់​ប៉​បោច​ឥត​បានការ ព្រោះ​ជាម​នុស្ស​ដែល​ច្បាស់លាស់​​លើ​កិច្ចការ ហ្មត់ចត់ រហូតដល់​មនុស្ស​ជាច្រើន​ស្ញប់ស្ញែង​។ ចូលចិត្ត​អ្វី​ដែល​ប្រកបដោយ​ភាពសប្បាយ​រីករាយ ធ្វើឱ្យ​មនុស្ស​នៅ​ជុំវិញ​ពេញចិត្ត​។ ប៉ុន្តែ គុណវិបត្តិ គឺជា​មនុស្ស​អាត្មានិយម តែ​មិន​បណ្តោយ​ចិត្ត​កាយ​ឱ្យ​ភ្លើតភ្លើន​នោះឡើយ ព្រោះ​តែងតែ​ប្រើខួរក្បាល គំនិត ជាជាង​ប្រើ​អារម្មណ៍​។​

៣.​កំប៉េះគូទ​សំប៉ែត​
ជា​ស្ត្រី​ដែល​ស្រឡាញ់ថ្នមខ្លួន​បំផុត គឺ​គិតពី​ខ្លួនឯង ដោយហេតុថា មិនមាន​ទំនុកចិត្ត​លើ​ខ្លួនឯង​។ ចំណុច​ល្អ​គឺ ស្ត្រី​ប្រភេទ​នេះ អាចគ្រប់គ្រង​អារម្មណ៍​ខ្លួនឯង​បានល្អ និង​ចូលចិត្ត​ភាព​ស្ងៀមស្ងាត់ គិត​អ្វីៗ​តែ​ម្នាក់ឯង មាន​ភាពស្មោះត្រង់ នៅពេល​ស្រឡាញ់​នរណាម្នាក់ នឹង​ស្មោះ​ជា​រៀងរហូត​។​

៤.​កំប៉េះគូទ​យារ​ធ្លាក់​
ជា​ស្ត្រី​ដែលមាន​ភាព​ខ្ជិលច្រអូស​បន្តិច មិន​ចូលចិត្ត​បញ្ចោ​ញ​សកម្មភាព ច្រើនតែ​លាក់ខ្លួន មិនសូវ​ចូលចិត្ត​សម្តែង ឬ​បង្ហាញចេញ​នោះឡើយ​។ ជាពិសេស ខ្វល់ខ្វាយ​ច្រើន ប៉ុន្តែស្រឡាញ់​ភាព​ស្ងប់​សុខ និង​មិន​ចូលចិត្ត​រំខាន​នរណា​ឡើយ​។​

៥.​កំប៉េះគូទង​ខ្ទើត​
លក្ខណៈ​កំប៉េះគូទ​ប្រភេទ​នេះ ត្រូវ​ចាត់ទុកថា មានជោគ​សិរី​មង្គល ព្រោះ​តំណាងឱ្យ​ភាពជា​អ្នកដឹកនាំ សម្រេច​ជោគជ័យ​ក្នុង​ជីវិត និង​មាន​ភាព​គង់វង្ស តែ​ជួនកាលមាន​អារម្មណ៍​ប្រែប្រួល ឡើង​ចុះ​មិន​ទៀងទាត់ ចូលចិត្ត​ឱ្យគេ​លួងលោម​។ អ្វីដែល​ពិសេស គឺ​ប្រសិនបើ​បុរស​ណា​បាន​នារីប្រភេទ​នេះមក​ធ្វើជា​គូគ្រង នោះ​នឹង​ជួប​ភាពជោគជ័យ​ក្នុង​ជីវិត និង​មានទ្រព្យ​សម្បត្តិ​ហូរហៀរ ៕