ទឹកទទឹម​​​ ជួយកាត់បន្ថយ​​​ខ្លាញ់​​​ក្បាលពោះ – Kalib9 សម្រស់ & សុខភាព | Kalib9
kalib9

ទឹកទទឹម​​​ ជួយកាត់បន្ថយ​​​ខ្លាញ់​​​ក្បាលពោះ

ទឹកទទឹមអាច ជួយទប់ស្កាត់ មហារីក និងមានអត្ថប្រយោជន៍ ល្អសម្រាប់សុខភាព បេះដូងទៀតផង។ មិនតែប៉ុណ្ណោះ វា ក៏អាចជួយកាត់បន្ថយ ជាតិខ្លាញ់ក្បាលពោះផងដែរ។

ក្រុមអ្នកស្រាវជ្រាវ បាននិយាយថា ប្រភេទផ្លែឈើនេះ មានឥទ្ធិពលក្នុងការ កាត់បន្ថយជាតិខ្លាញ់ ដែលនៅម្តុំនៅ ត្រង់ ក្បាលពោះ។ ជាមួយគ្នានេះដែរ ក្រុមអ្នកស្រាវជ្រាវ ក៏បានធ្វើការពិសោធន៍ទៅ លើក្រុមអ្នកស្ម័គ្រចិត្ត ដែលត្រូវបាន ឲ្យ ទទួលទាន ទឹកទទឹមមួយដប ជារៀងរាល់ថ្ងៃ។

លុះក្រោយមកលទ្ធផល បានបង្ហាញឲ្យឃើញថា ក្រុមអ្នកស្ម័គ្រចិត្តមានអាត្រា តិចបំផុតនៅក្នុង ការកកើតកោសិកា ជាតិ ខ្លាញ់នៅត្រង់ម្តុំ ក្បាលពោះ។ ម្យ៉ាងវិញទៀត អ្នកទាំងនោះត្រូវ បានគេរកឃើញថា ពួកគេមានសំពាធឈាម ទាបជាងមុនដែលជា លទ្ធផលអាចកាត់ បន្ថយគ្រោះថ្នាក់នៃការ កើតជំងឺគាំងបេះដូង ជំងឺស្ត្រេស និងជំងឺក្រលៀន។

ក្រុមអ្នកស្រាវជ្រាវបាន ជឿជាក់ថា ទឹកផ្លែទទឹមអាចនឹងកាត់ បន្ថយចំនួនអាស៊ីដ ខ្លាញ់នៅក្នុងឈាម ដែលត្រូវបាន ស្គាល់ថា NEFA ។ ការសិក្សាស្រាវជ្រាវកាល ពីលើកមុនៗដែលត្រូវ បានធ្វើតេស្តទៅ លើខ្លួនមនុស្ស និងសត្វ បាន បង្ហាញឲ្យឃើញថា កម្រិតនៃជាតិអាស៊ីដ NEFA មានទំនាក់ទំនង ធ្វើឲ្យមានការប្រមូលផ្តុំ ខ្លាញ់នៅជុំវិញក្បាលពោះ ព្រមទាំងបង្កើនគ្រោះថ្នាក់ នៃការកើតរោគបេះដូង និងជំងឺទឹកនោមផ្អែម ប្រភេទ២។

នៅក្នុងការធ្វើតេស្ត បុរស និង ស្រ្តីចំនួន ២៤នាក់ត្រូវបានឲ្យទទួល ទានទឹកទទឹមជា រៀងរាល់ថ្ងៃ ដោយមាន ចំណុះ ៥០០ មីលីលីត្រ ។ ក្រុមអ្នកស្រាវជ្រាវ បានរកឃើញថា ស្ទើរតែពាក់កណ្តាល នៃអ្នកស្មគ្រចិត្ត មានកំរិតនៃជាតិ អាស៊ីដ តិចជាមុន នៅពេលបញ្ចប់ នៃការធ្វើតេស្ត ។

ជាមួយគ្នានេះដែរ ក្រុមអ្នកស្រាវជ្រាវ បាននិយាយថា ការទទួលទានទឹកទទឹមនេះ បានធ្វើឲ្យ ពួកគេមាន អត្រាតិច បំផុតនៅ ក្នុងការមានខ្លាញ់ នៅក្បាលពោះ ព្រមទាំងអាចធ្វើ ឲ្យសំពាធឈាមរបស់ ពួកគេធ្លាក់ចុះផងដែរ។

ប្រភព៖​ healthcambodia