យុទ្ធសាស្រ្ដដឹកនាំព្រះបាទជ័យវរ្ម័នទី៧ដែលសហគ្រិនគួរដឹងទី៥ «ថ្ងូរព្រះឥន្ទ» – Kalib9 គំនិត | Kalib9
kalib9

យុទ្ធសាស្រ្ដដឹកនាំព្រះបាទជ័យវរ្ម័នទី៧ដែលសហគ្រិនគួរដឹងទី៥ «ថ្ងូរព្រះឥន្ទ»

ភ្នំពេញៈ កាល​ពី​សប្ដាហ៍​មុនៗ ពាណិជ្ជកម្ម​កម្ពុជា បាន​លើក​យក​យុទ្ធ​សាស្រ្ដ​ចំនួន​៤ របស់ព្រះ​បាទ​ជ័យ​​វរ្ម័ន​ទី៧ទាំង​៨​ មក​ចែកដល់​មិត្ដ​អ្នក​អាន​ ហើយ​ច្ងៃ​នេះ យើងនឹង​លើក​យក​យុទ្ធសាស្រ្ដ​ទី៥ គឺ «ថ្ងូរ​​ព្រះ​ឥន្ទ​» មក​ចែក​រំលែក​ដល់​មិត្ដ​អ្ន​កអាន​បន្ដ​ទៀត គ្រាន់​ទុក​ជាគតិ​ខ្លះ​ក្នុង​ការ​ដឹក​នាំ​អាជីវកម្ម​។

ក្នុង​ចំណោម​យុទ្ធសាស្រ្ដ​ដឹកនាំ​ទាំង​៨ របស់​មហាវិរក្សត្រនៃយើងមានដូចជា យុត្ដិធម៌ទឹក​អំរែក ភ្នែក​សត្វ​ខ្លែង ចិត្ដ​រាជសី សម្ដី​ឥសូរ ថ្ងូរព្រះឥន្ទ សុបិន​ឋានសួគ៍ ប្រាជ្ញាទន្សាយ និង​សប្បាយ​ស្រមោច។
យុទ្ធសាស្រ្ដ​ទាំង​៨ខាង​លើ​នេះ គឺជា​ឱវាទ​ និង​វិធី​ដ៏មាន​ប្រសិទ្ធភាព​ចំពោះ​ការ​ដឹក​នាំ តាំង​ពី​អតីត​កាល​ រហូត​មក​ដល់​សព្វថ្ងៃ​នេះ។

ដោយ​ឃើញ​​សារៈ និង​គុណតម្លៃជាច្រើន​ពី​យុទ្ធសាស្រ្ដ​ដឹនាំ​នេះ លោក​គ្រូសាស្រ្ដាចារ្យ ភាសា​បាលី សំស្រ្កឹត ផុន សោភ័ណ បាន​ផ្សព្វផ្សាយ​បន្ដ​ដល់​សិស្ស​ក្រោម​បង្គាប់​គ្រាន់ទុក​ជាទុន​ខ្លះៗ ក្នុង​ការ​ចិញ្ចឹម​ជីវិត​នាថ្ងៃ​អនាគត។

ចំពោះយុទ្ធសាស្រ្ដទី៥ គឺ«ថ្ងូរព្រះឥន្ទ»នេះ ក៏​មិន​ទីទៃពីយុទ្ធស្រ្ដ​ដឹក​នាំ​ទាំង​៧ទៀត​ដែរ ព្រោះ​ជា​វិធី​មួយ​ ក្នុង​ការជំនួយ​សតិ និង​ផ្នត់គំនិត ដល់​ថ្នាក់ដឹកនាំ ឲ្យ​មាន​សិល្បវិធី ​ដឹក​នាំ​កូនចៅ​ ឲ្យ​បាន​ល្អ និងទទួល​បាន​ប្រសិទ្ធភាពខ្ពស់។

មិន​នឹង​បក​ស្រាយ​លំអិត​ចំពោះ​យុទ្ធវិធី​នេះ ពាណិជ្ជកម្ម​កម្ពុជា សូម​លើក​យក​មូលន័យរួម ចំពោះ​ពាក្យ​ «ព្រះឥន្ទ» មក​ចែក​រំលែក​បន្ទិចសិន គ្រាន់ជាការ​ជំនួយ​ដល់​ការ​ស្វែក​យល់​ន័យ​ទាំង​មូល​នៃ​សេចក្ដី​រួម​។

ពាក្យ ព្រះឥន្ទ បើ​តាម​វចនានុក្រម​សម្ដេច​ព្រះសង្ឃរាជ ជួន ណាត បាន​បង្ហាញ​ថា​ (ន) ព្រះនាម​ទេវរាជ​ជា​អធិ​បតី​នៃពួកទេវតាក្នុងឋានត្រៃត្រិង្សសួគ៌ ទាំង​ជាអ្នក​មាន​អំណាច​ត្រួត​ត្រា​លើ​ពួក​ទេវតា​នៅ​ឋាន​បាតុម្ម​ហារាជិកសួគ៌ផង ជាទេវរាជស័ក្ដិសិទ្ធិវិសេសមួយអង្គ ក្នុង​ពួកទេវតា​ជាទីគោ​រព​របស់​ពួក​ព្រាហ្ម​ណិក ទាំងពួកពុទ្ធសាសនិក ក៏តែងតែគោរព​ចំពោះ​ទៅ​រកទេវ​រាជ​អង្គ​នេះ​តាម​កាល​ដំគួរ​ម្ដងៗ​ដែរ។

ត្រលប់​មក​ចំពោះ​យុទ្ធសាស្រ្ដ​ដឹក​នាំ​របស់​មហាវិរៈក្សត្រ​យើងវិញ យុទ្ធសាស្រ្ដ​ទី៥ «ថ្ងូរព្រះ​ឥន្ទ» នេះ បាន​សំដៅ​ចំពោះ​ សិល្បៈនៃ​ការ​ប្រើ​ពាក្យ​សម្ដី​ទៅ​កាន់​កូនចៅក្រោមឱវាទ បែប​ត្អូច​ត្អែរ ឲ្យ​មាន​ការ​ស៊ូ បន្ថែម​ចំពោះការ​ងារ​ដែល​បាន​ដាក់ចុះទៅ។

លោកគ្រូ​ សោភ័ណ បាន​បង្ហាញ​ថា ការ​ដឹក​នាំ​ក្រុម​ការងារ​មួយ​ដោយ​ទទួល​បាន​ប្រសិទ្ធភាព និង​ជោគជ័យ ពិត​ជា​សំខាន់​ណាស់ ដូច្នេះ​ក្នុង​នាមជាមេដឹកនាំ​ម្នាក់ ត្រូវ​មាន​យុទ្ធវិធី​គ្រប់​បែបយ៉ាង ចំពោះ​​ការជំរុញ​ប្រសិទ្ធភាពការងារឲ្យ​រីកចំរើន​បាន ដូចជាការ​ប្រើយុទ្ធសាស្រ្ដ​នេះ​អញ្ចឹង ពេល​ខ្លះ​យើង​ត្រូវ​កាច​ដូច​រាជសី ពេលខ្លះ​មាន​សម្ដី​ប្រាកដ​ដូចព្រះឥសូរ រហូត​មាន​សិល្បៈ​ក្នុង​ការ​និយាយ ថ្ងូរ​ដូច​ព្រោះឥន្ទជាដើម។​

នៅ​ក្នុងចំណុច​យុទ្ធសាស្រ្ដ​ដឹកនាំថ្ងូព្រះឥន្ទនេះ ក៏​សំដៅ​ទាក់ទងនឹង​ការ​បើសម្ដី​របស់​ថ្នាក់​ដឹកនាំ​ទៅ​កាន់​កូន​ចៅដែរ ដូចជាព្រះឥន្ទញ្ចឹង ជាស្ដេច​នៃពពួក​មនុស្ស និង​ទេវតា កាល​ណា​តែ​ព្រះឥន្ទ​ថ្ងូរ​ និង​ រញ្ជួយអស់​ទិស​ឋាន​នានាមិន​ខាន។

ពាណិជ្ជកម្ម​កម្ពុជា សន្យាថា នឹង​លើក​យក​យុទ្ធសាស្រ្ដ​ដឹក​នាំ​របស់​ព្រះ​បាទជ័យ​វរ្ម័ន​ទី៧ ដែល​នៅ​សេស​សល់​ មក​បកស្រាយ​បន្ដ​ឲ្យ​អស់​ក្នុង​ពេល​ឆាប់ៗ​នេះ៕

ប្រភព៖ business-cambodia