សុភាពនារីគ្រប់រូបគួរតែដឹងថា… – Kalib9 សង្គម & ជិវិត | Kalib9
kalib9

សុភាពនារីគ្រប់រូបគួរតែដឹងថា…

សូមបញ្ចាក់ អត្ថបទនេះមិនមែនជារឿង អាសអាភាសទេ តែជាចំនេះដឹងផ្លូវភេទមួយសំរាប់មនុស្សស្រីគ្រប់រូបគួយល់ដឹង! មានចំនេះដឹងក្នុងដៃកាន់តែច្រើនអ្នកឈ្នះកាន់តែ ច្រើន!

ការថែរក្សាខ្លួន​ឱ្យនៅ​ក្រមុំ​ព្រហ្មចារីយ៍​ទុក​​ជូន​​ស្វាមី​​ក្រោយ​ពី​​អាពាហ៍​ពិពាហ៍ ​ពិតជា​រឿង​​មួយ​ដ៏អស្ចារ្យ​ខ្លាំង​ណាស់​សម្រាប់​ស្រីៗ​គ្រប់រូប។ ​ប៉ុន្តែ​​ប្រសិន​​បើ​​តាម​​ការ​វិនិច្ឆ័យ​ធម្មតា​ ​ស្វាមី​មិន​​អាច​​ដឹងថា​​ អ្នក​​អស់​ព្រហ្មចារី​យ៍​នោះ​ទេ ​លុះ​ត្រា​តែ​​អ្នក​​និយាយ​​ប្រាប់​ការ​ពិត​ដល់​គាត់​ដោយ​ផ្ទាល់។

សន្ទះព្រហ្មចារីយ៍របស់អ្នក​​មាន​លក្ខណៈ​ជា​ ជាលិកា​ស្តើងៗ​​គ្រប់​ដណ្តប់​​លើ​មាត់​​ទ្វា​មាស។ ​ខណៈ​ដែល​មនុស្ស​ស្រី​មួយ​ចំនួន​​មាន​​សន្ទះ​ព្រហ្មចារីយ៍​គ្រប់​ដណ្តប់​​ពេញ​​មាត់​​ទ្វាមាស​ទាំង​ស្រុង, ​​មួយ​ចំនួន​​អាច​​មាន​​ដោយ​ផ្នែក ​​ហើយ​​មួយ​ចំនួន​​ទៀត​​អាច​​អត់​ក៏មាន។ ​

សន្ទះ​ព្រហ្មចារីយ៍​អាច​ត្រូវ​បាន​​ដាក់​រហែក​​ដោយ​សារតែ​សកម្មភាព​​ដូចជា​រត់,​ ហែលទឹក,​​ការជិះកង់,​ ​ការធ្វើ​លំហាត់​ប្រាណ​ហើយ​សម្បី​តែ​ការ​ដើរ​​បោះ​ជំហ៊ាន​លឿន​​ពេក​ក៏អាច​​ដាច់​រហែក​​បាន​ដែរ។

ដូចគ្នានេះផងដែរ ប្រុសៗ​តែងតែ​ជឿថា​មនុស្ស​ស្រី​ដែល​​នៅ​ព្រហ្មចារីយ៍​នឹង​ហូរ​ឈាម​​នៅ​ពេល​​ដែល​​រួម​ភេទ​លើក​ដំបូង​ ប៉ុន្តែ​​វា​មិន​មែន​​ជា​ករណី​​ដែល​​ប្រុស​អាច​​ធ្វើ​ការ​សនិដ្ឋាន​​សម្រាប់​​មនុស្ស​ស្រីគ្រប់ៗ​រូប​នោះ​ទេ។ ​ព្រោះ​ស្ត្រី​មួយ​ចំនួន​​អាច​មិន​មាន​​ការ​ហូរ​ឈាម​​ពេល​​រួមភេទ​​ដំបូង​ ​ហើយ​​មួយ​ចំនួន​​ទៀត​​អាច​​ហូរ​ឈាម​​ដោយ​សារតែ​​ករណី​ផ្សេង​ក៏មាន​ដែរ។

ទោះបីជាយ៉ាង​ណាប្រសិន​បើអ្នក​ចង់​ជួសជុល​​សន្ទះ​ព្រហ្មចារីយ៍​ឡើង​​វិញ​គ្មាន​​បញ្ហា​ឡើយ​​ ព្រោះ​មាន​វិធីសាស្ត្រ​វះកាត់​​ដេរ​​សន្ទះ​ព្រហ្មចារីយ៍​ឡើង​វិញ​ដោយ​គ្រូពេទ្យ​ជំនាញៗ។ ​ប៉ុន្តែ​​ត្រូវ​​​ចំណាយ​ពេល​វេលា​ និង​​ប្រាក់​អស់​ច្រើន៕​