រឿង​ពិត ៖ ស្នេហ៍​កម្សត់ – Kalib9 សង្គម & ជិវិត | Kalib9
kalib9

រឿង​ពិត ៖ ស្នេហ៍​កម្សត់

នាង​ Katie Kirkpatrick, អាយុ​​២១ឆ្នាំ​ មាន​ជំងឺ​មហារីក។ ទោះ​ជា​យ៉ាង​នេះ​ក្តី​នាង​ខិត​ខំ​រក​គ្រូពេទ្យ​ព្យាបាល​ដើម្បី​អោយនាងអាច​មាន​​បាន​រៀប​​​មង្គល​ការជាមួយ​បុរស​ជាទី​ស្រលាញ់​របស់​ខ្លួន។​​​ នៅ​ពេល​ដែល​ជំងឺ​ធ្វើ​ទុក្ខម្តងៗ​ សួត​របស់​នាង​ដូច​ជា​ស្ទះ​ និង​បេះដូង​របស់​នាង​ហាក់​ដូច​ជា​លោត​ញាប់ដែល​ធ្វើអោយ​នាង​ពិបាក​ដក​ដង្ហើម​យ៉ាង​ខ្លាំង។

នាង​ពិបាក​ក្នុងការដក​ដង្ហើម ដូច្នេះ​នាង​ត្រូវ​ការ​ប្រើ​អុកស៊ីសែន​ជំនួយ។ នាង​ថេម​ទាំង​មាន​ការ​ឈី​ចាប់​ឆ្អឹង​ខ្នងថែម​ទៀត​ ដែល​តំរូវ​អោយ​នាង​ប្រើ​ថ្នាំ​​ម័រហ្វ៊ីន​ដើម្បី​កាត់​បន្ថយ​ការ​ឈឺចាប់។​ សរី​រាង្គ​របស់​នាង​ហាក់​ដូច​ជា​លែង​ចង់​កំរើកទៀត​ហើយ។​

តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ក៏នេះមិន​អាចជា​ឧបសគ្គ​ដល់​ពិធី​អាពាហ៍​ពិពាហ៍​របស់​នាងនិង កំលោះ Nick Godwin អាយុ​២៣ឆ្នាំ ដែល​លង់​ស្រលាញ់​នាង​ Katie តាំង​ពី​នៅ​រៀន​ថ្នាក់​ទី​១១​មក​ម៉្លេះ។ Nick Godwin អាយុ​២៣ឆ្នាំ សំរាក​មួយ​ភ្លែត​នៅ​លើ​គ្រែ​ពេទ្យ​ក្បែរ​កូន​ក្រមុំ​របស់​ខ្លួន Katie Kirkpatrick នៅ​ខាង​ស្តាំ​ដៃគាត់ ដែល​កំពុង​សំរាកព្យាបាល​។

Nick Godwin ជាអនុប្រធាន Lapeer County Sheriff។ គាត់​ធ្វើការ​វេន​យប់​។ គាត់​បាន​នាំ​នាង​ Katie ចូល​មន្ទី​រពេទ្យ​នៅ​បីថ្ងៃ​មុន​ថ្ងៃ​រៀប​អាពាហ៍ពិពាហ៍។ Katie Kirkpatrick, 21 ឆ្នាំ, កំពុង​ពាក់​ក្រវិល ប៉ុន្មាន​នាទី មុន​ពេល​រៀបការ​ជា​មួយ​ Nick Godwin, 23 ឆ្នាំ, ដែល​នាង​បាន​ស្គាល់​តាំង​ពី​ថ្នាក់​ទី ១១ , នៅ​ព្រះវិហារគ្រិស្ទ នៅ Hazel Park ក្នុង​ថ្ងៃ​សៅរ៍ ១៥ មករា ២០០៥។

Dave Kirkpatrick និង ប្រពន្ធ ឱ្យ​មេដៃ​សរសើ​កូន​ប្រសារ​ប្រុស​ ដោយ​ពេញ​ចិត្ត​ពួក​គេ​ បន្ទាប់​ពី​ពួក​គេ​រៀបការ​នឹង​គ្នា​ នៅ​ព្រះ​វិហារ​ នៅ Hazel Park ក្នុង​ថ្ងៃ​សៅរ៍ ១៥ មករា ២០០៥។ Katie Kirkpatrick Godwin, រូប​ខាង​ស្ដាំ , នៅ​ពេល​ប្ដី​របស់​នាង, Nick Godwin, ​ច្រៀងប្រ​លោម រួម​ជា​មួយ​នឹងកូន​កំដរ​ផ្សេង​ទៀត នៅ​ឆាក​រាំ នៅ​ Boulder Point Golf Club និង Banquet Center នៅ Oxford, MI, ក្នុង​ថ្ងៃ​សៅរ៍ ១៥ មករា ២០០៥។

Katie Kirkpatrick, 21 ឆ្នាំ, និង Nick Godwin, 23 ឆ្នាំ, ឱបថ្នាក់ថ្នម​គ្នា​បន្តិច​ ក្នុង​ពេល​រង់ចាំ​ជាង​ថត​ដែល​កំពុង​តែ​រៀប​ចំការ​ថត បន្ទាប់​ពី​រៀបការ​រួច​នៅ ព្រះ​វិហារ​ នៅ Hazel Park ក្នុង​ថ្ងៃ​សៅរ៍ ១៥ មករា ២០០៥។ Katie Kirkpatrick Godwin, រូបកណ្ដាល, សម្រាក​មួយ​ភ្លែត ក្នុង​ពេល​ជប់​លៀងអាពាហ៍ពិពាហ៍​របស់​នាង នៅ Boulder Point Golf Club និង Banquet Center នៅ Oxford, MI, ក្នុង​ថ្ងៃ​សៅរ៍ ១៥ មករា ២០០៥។

Katie អស់​កម្លាំង។ មុខ​របស់​នាង ស ដូច​ជា​រ៉ូប​អាពាហ៍ពិពាហ៍​របស់​នាង។ ប្រាំ​ថ្ងៃ​ក្រោយ​មក Katie បាន​ស្លាប់។ ជំងឺ មិន​បាន​ធ្វើ​ឱ្យ​នាង អស់​ការ​តស៊ូ​ក្នុង​ការ​រស់​នៅ​នោះ​ទេ នាង​នៅ​តែ​មាន​សង្ឃឹម។

នាង​ទទួល​បាន​អាពាហ៍​ពិពាហ៍​ដ៏​សមរម្យ​មួយ នាង​ទទួល​បាន​ស្នេហា​មួយ និង នាង​បាន​ផ្ដល់​នូវ​ស្នេហា​មួយ ហើយ​ស្នេហា​របស់​នាង មិន​បាន​ស្លាប់​ឡើយ។ នេះ​ហើយ​ជា​អ្វី​ដែល​នាង Katie បាន​ធ្វើ​ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​មហារីក។

ប្រភព: http://www.snopes.com/photos/people/katie.asp