KIA STINGER 2018 កម្លាំងខ្លាំង ត្រឹម 4.6 វិនាទី​ ម៉ាស៊ីនស្ទុះដល់ 96 Km/h – Kalib9 បច្ចេកវិទ្យា​ | Kalib9
kalib9

KIA STINGER 2018 កម្លាំងខ្លាំង ត្រឹម 4.6 វិនាទី​ ម៉ាស៊ីនស្ទុះដល់ 96 Km/h

KIA STINGER 2018 ជាសមាជិកថ្មីរបស់ក្រុមហ៊ុន KIA Motor ដែលបានក្លាយជាគូប្រជែងធំរបស់ TOYOTA HONDA និង ក្រុមហ៊ុនរថយន្តផ្សេងទៀត ។

ក្នុងកម្មវិធី the 2017 Detroit Auto Show រថយន្តនេះត្រូវបានចាត់ទុកថាជារថយន្តបែបទំនើប ទាន់សម័យ មិនចាញ់ក្រុមហ៊ុនផ្សេងៗឡើយ ។ KIA STINGER 2018 រចនាឡើងដោយបែបប្រណិតមិនចាញ់ស្តង់ដាររបស់ BMW ឡើយ ។ ការរចនានេះធ្វើឡើងតាមទម្រង់របស់ Kia GT តាំងពីឆ្នាំ ២០១១ ដែលមានដំបូលទាប គូទក្រោយមានរាងស្រដៀងនឹងពពួករថយន្តប្រណាំង ដែលធ្វើឲ្យ STINGER មើលទៅហាក់ដូចជារថយន្តស្ព័រ ចំណែកផ្នែកខាងមុខមើលទៅហាក់ដូចជា មុខខ្លា ភ្ជាប់ជាមួយឡូហ្កូ KIA ។

CANADIA CAR AD
រថយន្តនេះមានជម្រើសម៉ាស៊ីនពីរផ្សេងគ្នា ប្រភេទទីមួយ គឺម៉ាស៊ីន 2.0-liter turbocharged មាន៤ ស៊ីឡាំង កម្លាំង ២៥៥ សេះ និងមួយប្រភេទទៀត ម៉ាស៊ីន 3.3-liter twin-turbo V6 produces កម្លាំង ៣៦៥ សេះ ដោយប្រើប្រាស់ប្រអប់លេខ ៨លេខស្វ័យប្រវត្តិ ។

ចំពោះម៉ាស៊ីន 3.3-liter ធ្វើឲ្យរថយន្តអាចស្ទុះបាន 96 Km/h ត្រឹមរយៈពេល ៤.៦ វិនាទី និងមានល្បឿនអតិបរមា ២៦៨ គីឡូមែត្រក្នុងមួយម៉ោង ។ ចំណែកម៉ាស៊ីន 2.0-liter អាចស្ទុះបាន 96 Km/h ក្នុងរយៈពេល ៥.៩ វិនាទី ។

ចំណែកប្រព័ន្ធហ្វ្រាំងស្វ័យប្រវត្តិ នឹងជួយការពាររថយន្តពីការប៉ះទង្គិចរថយន្តផ្សេងទៀតនិងអ្នកដំណើរតាមផ្លូវ ជាពិសេសវាបំពាក់ដោយបច្ចេកវិទ្យាផ្តល់ដំណឹងដល់អ្នកបើកបរ ប្រសិនបើពួកគេងងុយដេកឬមិនផ្តោតអារម្មណ៍លើការបើកបរ ។

ក្រៅពីនេះវាបំពាក់ដោយប្រព័ន្ធ Uvo infotaiment system ជាមួយអេក្រង់ 7.0-inch touchscreen និងកន្លែងសាកថ្មឥតខ្សែផងដែរ (wireless phone-charging)។

ចំពោះតម្លៃនៃរថយន្តនេះគេរំពឹងថាវាស្ថិតនៅជុំវិញ ៣៣០០០ ដុល្លារ ប៉ុន្តែតម្លៃអាចកើនឡើងពេលនាំចេញទៅក្រៅប្រទេស​ ។

គួរបញ្ជាក់ថារថយន្តនេះមិនទាន់ដាក់លក់ជាផ្លូវការនៅឡើយ ក្រុមហ៊ុន KIA ទើបតែបញ្ចេញនិងដាក់តាំងក្នុងកម្មវិធី the 2017 Detroit Auto Show ហើយវានឹងអាចចេញលក់ឆាប់ៗនេះ ។

error: Content is protected !!