ប្រលោមលោកសម័យទំនើប ១០០១​រាត្រី (វគ្គទី២) – Kalib9 គំនិត | Kalib9
kalib9

ប្រលោមលោកសម័យទំនើប ១០០១​រាត្រី (វគ្គទី២)

[…]មន្ត្រី​រូប​នេះ ដោយ​មិន​បង្អង់​យូរ​បានចាប់​ផ្តើម​​រៀប​ចំ​របស់​របរ​ចាំ​បាច់​ទាំងអស់​ដែល​ត្រូវ​យក​ទៅ​ជាមួយ។ គាត់​រៀច​ចំ​អស់​៣ថ្ងៃ ហើយ​នៅ​ព្រលឹម​ស្រាងៗ​នា​ថ្ងៃ​ទី៤ គាត់​ចាប់​ចាកចេញ​ដំនើរ​ពី​នគរ ដោយ​ឆ្លងកាត់​វាល​ខ្សាច់ ជន​បទ ជ្រលង​ភ្នំ វាល​ស្មៅ ដោយ​គ្មាន​ឈប់​សំរាក​មួយ​យប់​ឡើយ។ ប៉ុន្តែ​ពេល​គាត់​ទៅដល់ទីក្រុង​ណាមួយ​ដែល​ស្ថិត​នៅ​ក្រោម​អំនាច​នៃ​ស្តេច​របស់​គាត់ គាត់​ត្រូវ​បាន​គេ​ទទួល​ដោយ​អំនោយ​ដ៏ថ្លៃ​ថ្លា មាន​ជា​មាស ជា​ប្រាក់ និង​ទាំង​របស់​របរ​គ្រប់​យ៉ាង​ដែល​មាន​តំលៃ និង​កំរ ហើយ​គាត់​ស្នាក់​នៅ​ទីនោះ ចំនួន​៣​ថ្ងៃ​ សំរាប់​ជា​ការ​គួរ​សម​ ដែល​ជា​សុជីវធម៌​​របស់​ភ្ញៀវនា​សម័យ​នោះ។ ហើយ​គាត់​ចាកចេញ​នៅ​ថ្ងៃ​ទី​៤ ដោយ​មាន​ក្បួន​ជូន​ដំនើរ​យ៉ាង​ឱឡារឹក​ផង

នៅពេល​ដែល លោកមន្ត្រី​ទៅ​ជិត​ដល់​រាជ​វាំង​របស់​ស្តេច ឆា​សាម៉ាន់ ក្នុង​ទឹកដី បារបារ គាត់​បញ្ជូន​មន្ត្រី​ជាន់​ខ្ពស់​របស់​គាត់​មួយ​រូប​ទៅ​គាល់​ស្តេច ក្រាបទូល​អំពី​ដំនឹងនៃ​ការ​មក​ដល់​​របស់​គាត់។ ស្តេច​ក៏​បញ្ជា​ឱយពួក​អភិជន​ និង​មន្ត្រី​ទាំងឡាយរៀប​ចំ​ទទួល​លោកមន្ត្រី​ជំនិត​របស់​ស្តេច​ឆា​រីយ៉ា​ដែលនឹង​មកដល់​ក្នុង​ថ្ងៃ​បន្ទាប់​មក​ទៀត។

ពួក​ទាំងនោះ​បាន​ទទួល​គាត់​ដោយ​សេចក្តី​គោរព​យ៉ាង​ខ្ពង់​ខ្ពស់​បំផុត ដោយ​មាន​ក្បួន​ដង្ហែរ​យ៉ាង​អធិកអធម​ផង។

ពេល​គាត់ទៅដល់រាជ​ធានី​​ គាត់​ទៅ​ចូលគាល់​​ស្តេច​ភ្លាម ដោយ​គាត់​បង្ហាញ​ខ្លួន​ចំពោះ​មុខស្តេច ហើយ​បន្ទាប់​ពី​ក្រាបបង្គំ​សំដែង​ការ​គួរសម​ និង​ថ្វាយ​ពរ​ស្តេច​ឱយមាន​ព្រះ​ជន្ម​ាយុ​យឺន​យូរ មានសុភមង្គល និង ឈ្នះ​គ្រប់​មារ​សត្រូវ តាម​បវេណី​រួច​រាល់​មក គាត់​ថ្វាយ​ដំនឹង​ស្តេច​អំពី​សេចក្តី​ត្អូញ​ត្អែរ​របស់​ស្តេច​បង ដែល​ចង់​ឃើញ​មុខ​ប្អូន ហើយ​សំនូម​ពរ​សេចក្តី​អនុគ្រោះ​របស់​ស្តេច​ឱយ​យាងទៅ​សួរ​សុខទុក្ខ​ស្តេច​បង។ បន្ទាប់​មក​គាត់​ក៏​ថ្វាយ​សំបុត្រ​ ដល់​ដៃ​​ស្តេចឆា​សាម៉ាន់ ហើយ​ស្តេចឆា​សាម៉ាន់ ​ទទួល​យក​ពី​ដៃ​របស់​គាត់ យក​ទៅ​អាន​។

សំបុត្រ​ពោរពេញ​ទៅ​សេចក្តី​បញ្ឈិត​បញ្ឆៀង ដែល​ទាម​ទារ​ការ​គិត​ពិចារណា​បន្តិច ប៉ុន្តែ​ពេល​ដែល​ស្តេច​បាន​យល់​អស់​នូវ​ន័យ​សេចក្តី​ ទ្រង់​បាន​មាន​ព្រះ​បន្ទូល​​ថា

“ខ្ញុំ​​យល់ ហើយ​ខ្ញុំ​​ស្តាប់​តាម​បង្គាប់​របស់​បងប្រុស​ជា​ទីស្រលាញ់​របស់​ខ្ញុំ​”

ហើយ​និយាយ​ទៅ​កាន់ លោក​មន្ត្រី ថា “តែខ្ញុំ​​នឹង​មិន​ទាន់​ចាក​ចេញ​ដំនើរ​ទៅទេ រហូត​ទាល់​តែ​លោក​សំរាក​​នៅទី​នេះ​ឱយ​បាន​៣​ថ្ងៃ​សិន”។

គាត់​បញ្ជាឱយ លោក​មន្ត្រី ​រៀបចំ​បោះ​ជំរំ​នៅក្នុង​បរិវេណ​រាជ​វាំង​សំរាប់បរិវារ​របស់​គាត់ ហើយ​ឧបត្ថម្ភ​ពួក​គេ​ ​រាល់​សេចក្តី​ត្រូវ​ការ​ទាំង​អស់​ដោយ​គ្មាន​ខ្វះ​ចន្លោះ មាន​ទាំង​ម្ហូប​អាហារ និងភេសជ្ជៈ។

នៅថ្ងៃទី៤​ ស្តេច​រៀបចំស្រេច​បាច់​សំរាប់​ការយាង​ចេញ ដោយ​មិន​ភ្លេច​អំនោយ​​សំរាប់​ស្តេច​បងនោះ​ទេ  ហើយ​ទ្រង់​បាន​តែងតាំង​​មន្ត្រី​ជំនិត​របស់​ទ្រង់​ឱយ​មើល​ការ​ខុសត្រូវ​​ពេល​ដែល​ទ្រង់​អវត្តមាន។

ទ្រង់​បាន​ចេញ​រាជ​បញ្ជាឱយគេ​រៀប​ចំ​យក​សំពត់​តង់​សំរាប់​ការ​បោះ​ជំរំ  សត្វអូដ្ឋ និង សេះដឹក​របស់របរ​ផ្សេងៗ មាន​ទាំង​នាយទាហាន​ និង​កង​អង្គរក្សផង។ ទ្រង់​បាន​បញ្ជា​ឱយ​គេ​​បោះ​ជំរំនៅជិតរាជ​ធានី​ ដើម្បី​រៀប​ចំឱយ​បាន​​ស្រេច​បាច់​មុន​នឹង​ព្រឹកឡើង​ចេញ​ដំនើរទៅ​រាជវាំង​របស់​បង​ប្រុស​ទ្រង់។

ប៉ុន្តែនៅពាក់​កណ្តាល​យប់​នោះ ទ្រង់​បាន​នឹក​ឃើញ​ថា ទ្រង់​បាន​ភ្លេច​របស់​សំខាន់​ម៉្យាងនៅ​ឯរាជ​វាំង ​ដែលទ្រង់​ចាំបាច់​ត្រូវ​តែ​យក​ទៅ​ជាមួយ។ ដូច្នេះ​ព្រះ​អង្គ​ក៏​ត្រលប់​មក​រាជ​វាំង​វិញ ដោយ​សំងាត់ហើយ[…]

ប្រភព http://www.dahlina.com/