ទំនាយសុបិនទាំង៩ វគ្គទី១ – Kalib9 ហុងស៊ុយ | Kalib9
kalib9

ទំនាយសុបិនទាំង៩ វគ្គទី១

បើគិតតាមជំនឿវិញប្រជាជនខ្មែរយើងមានការជឿជាក់យ៉ាងខ្លាំង ទាំរូបី និង អរូបី។
ថ្ងៃនេះក្រុមការងាររបស់ កាលីប៩ មកបកស្រាយ

១ សុបិនឃើញថាប្រសូត្យបុត្រ
ទំនាយបញ្ជាក់ថាកិច្ចការងារដែលលោកអ្នកបានគិតទិកនឹងទទួលបានភាពរលូនល្អនិងទទួលជោគជ័យ។ ក្រៅពីនេះបើមានការរកស៊ីជួយដូរនឹងប្រសើរឡើងថែមទៀត។

 

២.​ សុបិនឃើញមនុស្សមានគភ៏
ទំនាយបញ្ជាក់ថា ឲ្យប្រយ័ត្នមានមនុស្សកាច់កុងការបណ្ដាក់ទុន ឬបើដំណើរការងារនឹងខាតដើមជាមិនខាន់។

៣. សុបិនថាមានផ្ទៃពោះ
ទំនាយទាយថា អ្នកអាចនឹងកំពុងរង់ចាំការសម្រេចចិត្តពីនរណាម្នាក់ ហើយការសម្រេចចិត្តនោះតែងផ្តល់ផលល្អដល់អ្នកផងដែរ។

៤. សុបិនថាឃើញពក្មេង
ទំនាយបញ្ជាក់ថា អ្នកដែលនៅលីវនឹងបានគូស្រករ ចំណែកអ្នកមានគូនឹងបានបុត្រ។

៥. សុបិនឃើញក្មេង
ទំនាយបញ្ជាក់ថាបើសុបិនឃើញទារក សថ្លោសនោះនឹងប្រាប់ហេតុឲ្យដឹងថាអ្នកនឹងបានលាភប្រាក់កាស ឬ បានបុត្រក្នុងពេលឆាប់ៗខាងមុខ។

៦. សុបិនឃើញដំរី
សុបិនឃើញហ្វូងដំរីទំនាយបញ្ជាក់ថានឹងទទួលបានការគាំទ្រជួយឧបត្ថមពីក្រុមមនុស្ស។

៧. សុបិនឃើញដំរីរត់ត្រឹកៗ
ទំនាយបញ្ជាក់ថា នឹងបានទទួលលាភពីមនុស្សចាស់ក្នុងពេលឆាប់ៗនេះ។

 

៨. សុបិនឃើញជិះដំរីឬស្ទាបអង្អែលខ្លួនដំរី
ទំនាយបញ្ជាក់ថានឹងទទួលបានដំណឹងល្អពីការធ្វើដំណើរវែងឆ្ងាយ ឬ ការធ្វើដំណើរនឹងទទួលបានសំណាងអ្វីមួយមិនខាន់។

៩. សុបិនធ្លាក់ពីលើខ្នងដំរី​ឬជិះដំរីចុះប្រេង
ទំនាយបញ្ជាក់ថា អ្នកនឹងជួបគ្រោះ ឬការប៉ងអាក្រក់ណាមួយពីសត្រូវដែលខ្លាំងជាង។

……………..

ទាំងអស់នេះជាការកាត់សុបិនតាមជំនឿតៗគ្នាតាំងពីបុរាណ។ ជឿឬមិនជឿតែកុំប្រមាថ៕