បើកភ្នែក​ព្រឹក​ឡើង​ភ្លាម តើ​អ្នក​គួរ​ពិសា​អ្វី​មុនគេ ដើម្បី​កម្ចាត់​ជាតិពុល​ពីស​ព្វ​សារពាង្គកាយ? – Kalib9 សម្រស់ & សុខភាព | Kalib9
kalib9

បើកភ្នែក​ព្រឹក​ឡើង​ភ្លាម តើ​អ្នក​គួរ​ពិសា​អ្វី​មុនគេ ដើម្បី​កម្ចាត់​ជាតិពុល​ពីស​ព្វ​សារពាង្គកាយ?

តើ​អ្នកដឹង​ទេ​ថា អ្នក​តែងតែ​ប៉ះពាល់​ជាមួយ​ជាតិពុល​គ្រប់​ទីកន្លែង នៅក្នុង​ពិភពលោក​ដ៏​ទំនើប​សព្វថ្ងៃនេះ មិន​ថា​បរិយាកាស​ដែល​អ្នក​ដកដង្ហើម ទឹក​ដែល​អ្នក​ញុំ​ា សាប៊ូកក់សក់ និង​ផលិតផល​ថែរក្សា​ស្បែក​របស់​អ្នក និង​អាហារ​ដែល​អ្នក​ទទួលទាន​សុទ្ធតែជា​ផ្ទុក​ដោយ​សារធាតុពុល ដែល​អាច​ប៉ះពាល់​ដល់​សុខភាព​របស់​អ្នក។

វា​អាច​ប៉ះពាល់​ដល់​ថាមពល​មេ​តា​ប៉ូលីស​របស់​រាងកាយ និង​អ័រម៉ូន ប្រព័ន្ធ​រំលាយ​អាហារ និង កំរិត​នៃ​ថាមពល​រាងកាយ​របស់​អ្នក។ ដោយឡែក មាន​វិធី​ម្យ៉ាង​ដែល​អ្នក​គួរតែ​ធ្វើ​រៀងរាល់ ព្រឹក​បន្ទាប់​ភ្ញាក់​ពី​គេង​ក្នុង​រយៈពេល​តែមួយ​នាទី ដើម្បី​ជួយ​កំចាត់​សារជាតិ​ពុល​ទាំងនោះ និង​ជួយ​ឲ្យ​ប្រព័ន្ធ​រំលាយ​អាហារ​របស់​អ្នក មាន​ភាពប្រសើរឡើង ព្រមទាំង​ជួយ​បង្កើន​ថាមពល​មេ​តា​ប៉ូលីស​របស់​រាងកាយ។

តើ​វិធី​នោះ​គួរ​ធ្វើឡើង​យ៉ាងដូចម្តេច?

ជាក់ស្តែង​បន្ទាប់ពី​អ្នក​ងើប​ពី​គេង​រៀងរាល់ថ្ងៃ អ្នក​គួរ​ច្របាច់​ក្រូចឆ្មារ​មួយ​ចំហៀង ទៅក្នុង​ទឹក​ក្តៅ​ល្មម​មួយ​កែវ ហើយ​ទទួលទាន ដើម្បី​ឲ្យ​ថាមពល និង​ប្រព័ន្ធ​រំលាយ​អាហារ​របស់​រាងកាយ​មានដំណើរ​ការល្អ។ អ្នក​គួរតែ​ទទួលទាន​វា​យ៉ាងហោចណាស់​ឲ្យ​បាន ១០នាទី មុនពេល​ទទួលទាន​អាហារ​ពេលព្រឹក​រៀងរាល់ថ្ងៃ។

ជាពិសេស​ការទទួល​ទាន​ទឹកក្រូច​ឆ្មារ​ជាមួយ​ទឹក​ក្តៅ​រៀងរាល់​ព្រឹក ក៏មាន​ប្រសិទ្ធភាព​ក្នុងការ​សំរក​ទំងន់​ផងដែរ ដោយ​វា​អាចជួយ​សំរួល​ដល់​តុល្យភាព​អ័រម៉ូន និង​កំចាត់​ជាតិពុល​នៅក្នុង​រាងកាយ។ អ្នក​គួរ​ជ្រើសរើស​ក្រូចឆ្មា​ដែល​ល្អ ហើយ​បើ​អ្នក​មិនអាច​ទ្រាំ​នឹង​ការ​ជូរ​ខ្លាំង​នោះ អ្នក​អាច​បន្ថែម​អំបិលតិចៗ លែមៗក៏បាន​ដែរ៕