ប្រយោជន៍រាប់មិនអស់ បានមកពីការរួមភេទ – Kalib9 សម្រស់ & សុខភាព | Kalib9
kalib9

ប្រយោជន៍រាប់មិនអស់ បានមកពីការរួមភេទ

នាក់ទំនងរួមភេទនាំមកនូវផលប្រយោជន៍ជាច្រើន សំរាប់សុខភាព ដែលយើងនឹកស្មានមិនដល់។ ខាងក្រោមនេះ ជាប្រយោជន៍សំខាន់ៗ ដែលនាំឲ្យអ្នកមានហេតុផលគ្រប់គ្រាន់ ក្នុងការរួមភេទជាប្រក្រតី និងប្រចាំ។

តាមការស្រាវជ្រាវមួយរបស់មហាវិទ្យាល័យ Queen នៅ Belfast បុរសៗដែលមានការរួមភេទ ៣ លើក ក្នុង១សប្តាហ៍ អាចកាត់បន្ថយអត្រាឈឺបេះដូង បានដល់ទៅ ៥ភាគរយ តាមការស្រាវជ្រាវនេះដែរ ប្រសិនបើអ្នកមានការរួមភេទជាប្រចាំនោះវានឹងបញ្ជៀសជំងឺដាច់សរសៃឈាម។

 

អ្នកអាចបន្ថយទម្ងន់ដោយពុំចាំបាច់ប្រើម៉ាស៊ីនរត់ឡើយ ដោយគ្រាន់តែធ្វើការរួមភេទក៏បាន។ ក្នុងរយៈពេលរួមភេទ ៣០ នាទី នោះអ្នកអាចដុតចោលកាឡូរី ដល់ទៅ ២០០ ឯណោះ។ ពេលរួមភេទ ការប៉ះទង្គិច កកិត គឺជាការម៉ាស្យាមួយ ដែលជួយសរីរាង្គបង្កើត Endorphin ជួយឲ្យអ្នកដេកលក់ស្រួល។

អ្នកស្រាវជ្រាវនៃមហាវិទ្យាល័យ Wilkeg អាមេរិក ពិនិត្យឃើញថា ការរួមភេទ ១ ទៅ ២ ដង ក្នុង១សប្តាហ៍ ជួយដល់អង្គបដិបក្ខសរីរាង្គកើនឋាមពល ៣០ភាគរយ។ អ្នកអាចបញ្ជៀសបានរោគផ្តាសាយ ដោយមិនលំបាក។

ការរួមភេទ វាជួយរំដោះសារៈធាតុរំញោច Endorphin ហេតុនេះ វាកាត់បន្ថយការឈឺចាប់ដោយរលាកឆ្អឹង ឈឺពោះ ពេលមានជម្ងឺ។ ទន្ទឹមនោះ គេបានរកឃើញថា នារីដែលប្រតិបត្តិការតិចបំផុត ១លើក ក្នុង១សប្តាហ៍ ធ្វើឲ្យមានរដូវទៀតទាត់ជាងអ្នកគេងឱបខ្នើយ។

អ្នកវិទ្យាសាស្រ្តដែលនិពន្ធសៀវភៅ The Sex-Starved Wife និយាយថា អ្នកកាន់តែរួមភេទ នោះសមត្ថភាពដែលសរីរាង្គបង្កើត Testosterone នឹងកើនឡើង ដែលវានេះឯង ជាសារធាតុមួយ ក្នុងចំណោមសារធាតុបង្កើតចំណង់។

ការរួមភេទ កែសំរួល ឆ្អឹងត្រកៀក ជួយសំរួលស្បូន ផ្លោកនោម ពោះវៀន។ ការរួមភេទដែលមានភាពកកិត សម្តីផ្អែមល្អែម គឺជាវិធីសាស្រ្តរំដោះ Stress ចេញពីសរីរាង្គល្អប្រសើរបំផុត។ តាមទស្សនាវដ្តីវេជ្ជសាស្រ្តអាមេរិក បុរសដែលបញ្ចេញទឹកកាមកាន់តែច្រើន នោះលទ្ធភាពនៃការកើតមហារីកក្រពេញប្រូស្តាកាន់តែថយចុះ។

បណ្ឌិត Sandor Gardos អ្នកបង្កើតគេហទំព័រ MyPleasure.com និយាយថា អ្នកនឹងមានអារម្មណ៍ជឿជាក់ និងមុតមាំជាងមុនលើវិស័យផ្សេងៗទៀតក្នុងសង្គម ប្រសិនបើអ្នករួមភេទ ហើយសំរេចបំណងជាប្រចាំនោះ។

ក្នុងសៀវភៅ Secrets of The Superyoung បណ្ឌិត David Weeks សរសេរថាៈ ជីវិតផ្លូវភេទសកម្មមួយ នឹងធ្វើឲ្យពន្យឺតភាពចាស់របស់មនុស្ស។ ពីនោះ ជីវភាពផ្លូវភេទ សម្រប ប្រក្រតី នឹងជួយឲ្យអ្នករក្សាបានសុភមង្គលគ្រួសារ បន្ថយការខឹងសម្បារ គេងលក់ស្រួល៕

ប្រភព៖ ពត៍មានសុខភាព

error: Content is protected !!