តិចអត់ដឹង! ក្រុមហ៊ុនលំដាប់ពិភពលោកទាំង ៨ នេះ បានលក់ឲ្យក្រុមហ៊ុនផ្សេងកាន់កាប់ជំនួស – Kalib9 បច្ចេកវិទ្យា​ | Kalib9
kalib9

តិចអត់ដឹង! ក្រុមហ៊ុនលំដាប់ពិភពលោកទាំង ៨ នេះ បានលក់ឲ្យក្រុមហ៊ុនផ្សេងកាន់កាប់ជំនួស

ហើយតិចអត់ដឹង! ក្រុមហ៊ុនលំដាប់ពិភពលោកទាំង ៨ នេះ បានលក់ឲ្យក្រុមហ៊ុនផ្សេងកាន់កាប់ជំនួសហើយ វាមិនមែនជារឿងងាយទេដែលក្រុមហ៊ុនខ្នាតយក្សមួយចំនួននៅលើពិភពលោកអាចឈរជើងជាច្រើនឆ្នាំ ហើយក៏មានក្រុមហ៊ុនមួយចំនួនលក់ក្រុមហ៊ុន និងភាគហ៊ុនទៅឲ្យក្រុមហ៊ុនដទៃផ្សេងទៀតកាន់កាប់ ដោយសារក្ស័យធុនផងដែរ។

ដូចនេះ ដែនដីនៃការចែករំលែក សូមបង្ហាញឈ្មោះក្រុមហ៊ុនល្បីៗចំនួន ០៨ ដែលបានលក់ក្រុមហ៊ុនរបស់ខ្លួនទៅឲ្យក្រុមហ៊ុនផ្សេងកាន់កាប់ ហើយយើងខ្ញុំជឿជាក់ថា អ្នកទាំងអស់គ្នាបានស្គាល់ និងកំពុងតែប្រើប្រាស់សេវាក្រុមហ៊ុនទាំងនោះផងដែរ។ តើមានក្រុមហ៊ុនណាខ្លះដែលលក់ខ្លះ? លក់ក្នុងតម្លៃប៉ុន្មាន? នៅពេលណាដែរ? តោះអានទាំងអស់គ្នា៖

១) ក្រុមហ៊ុន Yahoo! បានលក់ទៅឲ្យក្រុមហ៊ុនទូរគមនាគមន៍ Verizon របស់អាមេរិក ក្នុងតម្លៃ ៤.៤ ពាន់លានដុល្លារអាមេរិក នៅឆ្នាំ២០១៧ ក្រុមហ៊ុនស្រាវជ្រាវឯកសារ, អ៊ីម៉ែល និងវីដេអូ  Yahoo! បានបង្កើតឡើងនៅខែមករា ឆ្នាំ១៩៩៤ ដោយស្ថាបនិកចំនួន ២ រូប គឺលោក Jerry Yang (តៃវ៉ាន់) និង លោក David Filo (អាមេរិក)។

២) ក្រុមហ៊ុន Youtube បានលក់ទៅឲ្យក្រុមហ៊ុនបច្ចេកវិទ្យា Google របស់អាមេរិក ក្នុងតម្លៃ ១.៦៥ ពាន់លានដុល្លារអាមេរិក នៅខែវិច្ឆិកា ឆ្នាំ២០០៦ក្រុមហ៊ុនវីដេអូ Youtube បានបង្កើតឡើងនៅថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ២០០៥ ដោយស្ថាបនិកចំនួន ៣ រូប គឺលោក Steve Chen (អាមេរិក-តៃវ៉ាន់), លោក Chad Hurley (អាមេរិក) និង លោក Jawed Karim (អាឡឺម៉ង់-អាមេរិក)។

៣) ក្រុមហ៊ុន Nokia បានសហការដៃគូរជាមួយក្រុមហ៊ុនបច្ចេកវិទ្យា Microsoft របស់អាមេរិក ចាប់ពីថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០១៤ មកដល់បច្ចុប្បន្ន។ក្រុមហ៊ុនទូរសព្ទ័ចល័ត Nokia បានបង្កើតឡើងនៅថ្ងៃទី ១២ ខែឧសភា ឆ្នាំ១៨៦៥ ដោយស្ថាបនិកចំនួន ៣ រូប គឺលោក Fredrik Idestam (ហ្វាំងឡង់), លោក Leo Mechelin (ហ្វាំងឡង់) និង លោក Eduard Polón ។

៤) ក្រុមហ៊ុន WhatsApp បានលក់ទៅឲ្យក្រុមហ៊ុនប្រពន្ធ័ផ្សព្វផ្សាយសង្គម Facebook របស់អាមេរិក ក្នុងតម្លៃ ១៩.៣ ពាន់លានដុល្លារអាមេរិក នៅខែកុម្ភៈ ឆ្នាំ២០១៤ក្រុមហ៊ុនប្រពន្ធ័ផ្សព្វផ្សាយសង្គម WhatsApp បានបង្កើតឡើងនៅខែមករា ឆ្នាំ២០០៩ ដោយស្ថាបនិកចំនួន ២ រូប គឺលោក Brian Acton (អាមេរិក) និង លោក Jan Koum (អាមេរិក)។

៤) ក្រុមហ៊ុន Instagram បានលក់ទៅឲ្យក្រុមហ៊ុនប្រពន្ធ័ផ្សព្វផ្សាយសង្គម Facebook របស់អាមេរិក ក្នុងតម្លៃ ១ ពាន់លានដុល្លារអាមេរិក នៅខែមេសា ឆ្នាំ២០១២ ក្រុមហ៊ុនប្រពន្ធ័ផ្សព្វផ្សាយសង្គម Instagram បានបង្កើតឡើងនៅថ្ងៃទី ៦​ ខែតុលា ឆ្នាំ២០១០ ដោយស្ថាបនិកចំនួន ២ រូប គឺលោក Kevin Systrom (អាមេរិក) និង លោក Mike Krieger (ប្រេស៊ីល)។

៥) ក្រុមហ៊ុន Skype បានលក់ទៅឲ្យក្រុមហ៊ុនបច្ចេកវិទ្យា Microsoft របស់អាមេរិក ក្នុងតម្លៃ ៨.៥ ពាន់លានដុល្លារអាមេរិក នៅខែឧសភា ឆ្នាំ២០១១ក្រុមហ៊ុនប្រពន្ធ័ផ្សព្វផ្សាយសង្គម Skype បានបង្កើតឡើងនៅថ្ងៃទី ២៩ ខែសីហា ឆ្នាំ២០០៣ ដោយស្ថាបនិកចំនួន ២ រូប គឺលោក Niklas Zennström (ស៊ុយអែត) និង លោក Janus Friis (ដាណឺម៉ាក)។

៦) ក្រុមហ៊ុន LinkedIn បានលក់ទៅឲ្យក្រុមហ៊ុនបច្ចេកវិទ្យា Microsoft របស់អាមេរិក ក្នុងតម្លៃ ២៦.៤ ពាន់លានដុល្លារអាមេរិក នៅថ្ងៃទី ៨ ខែធ្នូ ឆ្នាំ២០១៦ក្រុមហ៊ុនប្រពន្ធ័ផ្សព្វផ្សាយសង្គម LinkedIn បានបង្កើតឡើងនៅថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ២០០២ ដោយស្ថាបនិកចំនួន ០៥ រូប គឺលោក Reid Hoffman (អាមេរិក) និង ស្ថាបនិក ០៤ នាក់ទៀត។

៧) ក្រុមហ៊ុន Viber បានលក់ទៅឲ្យក្រុមហ៊ុនទិញ-លក់ផលិតផលតាមអនឡាញ Rakuten របស់ជប៉ុន ក្នុងតម្លៃ ៩០០ លានដុល្លារអាមេរិក នៅថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ២០១៤ក្រុមហ៊ុនប្រពន្ធ័ផ្សព្វផ្សាយសង្គម Viber បានបង្កើតឡើងនៅថ្ងៃទី ០២ ខែធ្នូ ឆ្នាំ២០១០ ដោយស្ថាបនិកចំនួន ០២ រូប គឺលោក Talmon Marco (អាមេរិក-អ៊ីស្រាអែល) និង លោក Igor Magazinnik (អ៊ីស្រាអែល-ប៊ុលការី)។

៨) ក្រុមហ៊ុន Sina Weibo បានលក់ទៅឲ្យក្រុមហ៊ុនលក់ផលិតផលតាមអនឡាញ Alibaba Group របស់ចិន ក្នុងតម្លៃ ៥៨៦ លានដុល្លារអាមេរិក (៣២ ភាគរយនៃភាគហ៊ុន) នៅថ្ងៃទី ៩ ខែមេសា ឆ្នាំ២០១៣
ក្រុមហ៊ុនប្រពន្ធ័ផ្សព្វផ្សាយសង្គម Sina Weibo បានបង្កើតឡើងនៅថ្ងៃទី ១៤ ខែសីហា ឆ្នាំ២០០៩ ដោយនាយកប្រតិបត្តិលោក Charles Chao (ចិន)។

ប្រភព៖ wikipedia