បង្កើតមុខរបរថ្មីរបស់អ្នកតាមរយះ ការបើកសេវាអ៊ីនធើណេត – Kalib9 សហគ្រិនភាព | Kalib9
kalib9

បង្កើតមុខរបរថ្មីរបស់អ្នកតាមរយះ ការបើកសេវាអ៊ីនធើណេត

១.​ យើងត្រូវជ្រើសរើស ទីតាំងឲ្យល្អបំផុតទើបធ្វើឲ្យអាជីវកម្មជោគជ័យបាន។ ទីតាំងត្រឹមត្រូវគឺនៅជិតអតិថិជនដូចជា ក្បែរក្រុមហ៊ុន
និងសាលារៀនដែលបុគ្គលិកគ្រូបង្រៀន និងសិស្ស និស្សិតងាយស្រួលមកប្រើប្រាស់។


២. ត្រូវមានកន្លែងចតធំទូលាយ ងាយស្រួលចូតចត និងយកយានជំនិះចេញមកវិញ។ យើងត្រូវទទួលខុសត្រូវក្នុងការថែរក្សាការពារ
យានជំនិឲ្យអតិថិជន ប្រសិនបើមានបាត់បង់ ឬខូចខាតយើងត្រូវមានការធានាសងអតិថិជន។ ធ្វើបែបនេះនាំឲ្យអតិថិជនមានការកក់ក្ដៅ
ហើយមានទឹកចិត្តអង្គុយប្រើប្រាស់ (Internet)ដោយស្រួល ឬសប្បាយក្នុងអារម្មណ៍ហើយអាចលេងបានយូរទៀតផង។


៣. យើងត្រូវដាក់តុ ឬទូកុំព្យូទ័រឲ្យឃ្លាតឆ្ងាយពីគ្នា ដើម្បីបង្កភាពងាយស្រួលឲ្យអតិថិជនបានបើកឯកសារសម្ងាត់ផ្ទាល់ខ្លួន។
ម្យ៉ាងវិញទៀតត្រូវដាក់គ្រឿងប្រើប្រាស់ទំនើបៗទាន់សម័យ និងដើម្បីកុំឲ្យមានការអាក់រអួលដល់ដំណើរការរបស់អតិថិជន។


៤.នៅបន្ទប់ប្រើប្រាស់អ៊ីនធើណេត ត្រូវមានភាពខ្យល់ឬសីតុណ្ហភាពត្រជាក់ដល់អតិថិជន និងគ្រឿងម៉ាស៊ីកុំព្យូរទ័ផង។

៥. ត្រូវធ្វើយ៉ាងណាឲ្យល្បឿនអ៊ីនធើណេតដំណើរការលឿនរហ័ស កុំឲ្យទាស់ចិត្តអតិថិជន។
ម្ចាស់អ៊ីនធើណេតខ្លះគិតថាកាលណាអ៊ីធើណេតមិនលឿនធ្វើឲ្យអតិថិជនប្រើប្រាស់យូម៉ោង។ប៉ុន្តែអតិថិជនគិតថាកាលណាអ៊ីធើណេតមានល្បឿនលឿន
ទើបធ្វើឲ្យគេស្រួលអារម្មណ៍សប្បាយចិត្ត ហើយចង់ប្រើប្រាស់យូរ។ចំពោះលុយ និងពេលវេលា អតិថិជនគិតថា ពេលវេលាសំខាន់ជាងលុយ
ប្រសើរជាងជ្រើសរើសយកលុយចោលពេលវេលា។ ចំពោះការងារ និងលុយគេសុខចិត្តជ្រើសរើសយកការងារ ព្រោះការងារជាអ្នកបង្កើតលុយ។


៦.នៅពេលដែលអតិថិជនលេង ឬប្រើប្រាស់អ៊ីធើណេតចាប់ពី១០ម៉ោងថែម៤ម៉ោងឥតគិតថ្លៃ។
លើសពីនេះទៅទៀតចំពោះអតិថិជនដែលនាំគ្នាមកប្រើសេវាកម្មអ៊ីនធើណេត៣នាក់គឺថែមជូនប្រើឥតគិតថ្លៃម្នាក់។
យើងអាចប្រើគោការណ៍បន្ថែមជូនតាមរូបភាពផ្សេងៗបានទៅតាមការគិតគូរតម្លៃរបស់យើង។

៧. ថែមជូនទឹកត្រជាក់ដោយឥតគិតថ្លៃ និងឥតគិតចំនួនកំណត់ទៅតាមតម្រូវការរបស់អតិថិជន។ ប្រសិនបើអតិថិជនស្រេកទឹក
គ្រាន់តែធ្វើសញ្ញា បុគ្គលិកនឹងយកទឹកទៅជូនដល់កន្លែងតាមតម្រូវការ។
អតិថិជនប្រុសនឹងមានបុគ្គលិកស្រីបម្រើសេវាកម្មជូនចំណែកអតិថិជនស្រីនឹងមានបុគ្គលិកប្រុសបម្រើសេវាកម្មជូន។
បុគ្គលិកទាំងអស់ត្រូវហ្វឹងហាត់ឲ្យមានការយល់ដឹងអំពីរបៀបបម្រើអតិថិជន ប្រកបដោយសិល្បៈ និងចិត្តសាស្ត្រពិត។