Ooop! បច្ចុប្បន្នសៀវភៅសម្បូរប៉ុន្តែខ្សត់អ្នកអាន … – Kalib9 គំនិត | Kalib9
kalib9

Ooop! បច្ចុប្បន្នសៀវភៅសម្បូរប៉ុន្តែខ្សត់អ្នកអាន …

បច្ចុប្បន្នសៀវភៅសម្បូរប៉ុន្តែខ្សត់អ្នកអាន ដែលធ្វើអោយការអានកាន់តែធ្លាក់ចុះទៅៗ ។ សព្វថ្ងៃមនុស្សភាគច្រើនមិនចូលចិត្តការអានប៉ុន្មានឡើយ បើសិនជាអ្នកខ្ជិលអានព្រោះខ្លាចខាតពេលវេលាដើម្បីអូសមើល News Feed និង Expore Feed នោះ សាកល្បងគន្លឺះទាំងនេះសាកមើលវានឹងធ្វើអោយអ្នកសន្សំពេលបាន៖


១.អានមាតិការ៖
សម្រាប់សៀវភៅ មាតិការហាក់ដូចជាចំណងជើងតូចៗដែលអ្នកគួរអានមុនគេពេលចាប់កាន់សៀវភៅ។វានឹងធ្វើអោយអ្នកដឹងបាន២០ភាគរយរួចជាស្រេចអំពីខ្លឹមសារ ព្រមទាំងធ្វើអោយយើងដឹងថាចំណុចណាគួរតែអាន និងចំណុចអាចរំលងបាន។


២.អានជាមួយនឹងចម្ងល់៖
នៅពេលដែលអាន យើងគួសួរខ្លួនឯងថាតើអ្នកនិពន្ធចង់ប្រាប់អ្វីដល់យើង។បើសិនជាឆ្លើយបានមានន័យថាយើងទទួលបានអ្វីពីសៀវភៅនោះហើយ។


៣.ស្វែងរកឯកសារយោង៖
ជាទូទៅសៀវភៅមួយក្បាល អ្នកនិពន្ធតែងតែសរសេរអ្វីដែលខ្លួនយល់ឃើញ ប៉ុន្តែក៏មិនភ្លេចដែរដែលដាក់ឯកសារយោងដើម្បីធ្វើជាអំណះអំណាងបន្ថែមលើការយល់ឃើញ។នៅពេលដែលយើងងាកទៅចាប់អារម្មណ៍ឯកសារយោង វាធ្វើអោយយើងទទួលបានពត៍មានកាន់តែមានប្រសិទ្ធភាពឬអាចថាយើងនឹងទៅស្វែងរកវាមកអានអោយកាន់តែច្បាស់។


៤.ស្វែងរកបរិយាកាសដែលសមស្រប៖
មនុស្សម្នាក់ៗតែងតែមានទម្លាប់ខុសៗគ្នា អ្នកខ្លះដាក់អារម្មណ៍អានបាននៅពេលមានភ្លេងឬចម្រៀង អ្នកខ្លះត្រូវការមិត្តភក្តិដើម្បីកំដរ ចំណែកអ្នកខ្លះទៀតត្រូវការនៅម្នាក់ឯងស្ងប់ស្ងាត់។ដូច្នេះអ្នកដែលមិនទាន់ដឹង គួរតែស្វែងរកបរិយាកាសដែលខ្លួនពេញចិត្តនោះការអានសៀវភៅនឹងក្លាយជារឿងជក់ចិត្តលែងគួរអោយធុញទៀតហើយ។

ប្រភព៖​ Lifehack