គន្លឹះប្រើប្រាស់​ថ្ម iPhone, Samsung កុំ​ឱ្យឆាប់ខូច – Kalib9 សង្គម & ជិវិត | Kalib9
kalib9

គន្លឹះប្រើប្រាស់​ថ្ម iPhone, Samsung កុំ​ឱ្យឆាប់ខូច

អ្នក​ប្រើប្រាស់​ Smart Phone ដូចជា iPhone, Samsung ជាដើម ភាគច្រើន​តែង​បារម្ភ​ពី​ការ​ប្រើប្រាស់ថ្ម​ជានិច្ច​នៅពេលដែល​គេ​ទិញទូរស័ព្ទ​ថ្ម​របស់​គេ​ភ្លាម​គេ​ចាប់ផ្តើម​បារម្ភ​ពី​អាយុកាល​របស់​ថ្ម​របស់​គេ​ភា្លម។ មិនថា​ប្រភេទ​ថ្ម​អ្វី​នោះទេ​ ដល់​ពេល​របស់​វា​ វានឹង​ខួច​លែង​កាន់​ភ្លើង គ្រាន់តែ​វា​យូរនិង​ឆាប់​ប៉ុន្នោះ ។ ប៉ុន្តែ​យើង​អាច​ពន្យាពេល ឬធ្វើការ​ប្រើប្រាស់​ឱ្យ​បាន​ត្រឹមត្រូវ​ដើម្បី​ឱ្យ​ថ្ម​ទូរស័ព្ទ​របស់​អ្នក​ប្រើប្រាស់​បាន​យូរ​និង​ មិនឆាប់ខូច។

ប្រភេទថ្ម​ដែល​សំបុក​អាយ​ធី​សង្កេត​ឃើញ​ទូរស័ព្ទ​ភាគច្រើន​ប្រើប្រាស់​នោះគឺ ប្រភេទ Lithium-Ion (Li-ion) ដែល​យើង​នឹង​លើកយក​គន្លឹះ​នៃ​ការ​ប្រើប្រាស់​ថ្ម​ប្រភេទ​នេះ​ឱ្យ​កាន់​ភ្លើង​បាន​យូរ​ និង​មិនងាយខូច។

-មុនប្រើប្រាស់​លើកដំបូង

យើង​ឃើញ​ថ្ម​ប្រភេទ Li-ion មាន​ស្ទើរ​តែ​គ្រប់ Smart Phone សូម្បី ទូរស័ព្ទ​ធម្មតាក៏​ប្រើប្រាស់​វាដែរ នៅក្នុង Power Bank មួយ​ចំនួន​ក៏​ប្រើប្រាស់​វា​ដែរ នៅពេល​ដែល​អ្នក​បាន​ទិញ​នូវ​ឧបករណ៍ណាមួយក៏ដោយដែល​មាន​ប្រភេទ​ថ្ម​នេះ​មក​ប្រើប្រាស់​ អ្នក​គួរ​ធ្វើការ​សាក​ថ្ម ឱ្យ​បាន 7 ទៅ 8 ម៉ោងសិន​ទោះជាវាពេញហើយក៏ដោយ មុននឹង​អ្នក​យក​ទៅ​ប្រើប្រាស់​ធម្មតា។ ហើយ​ការ​សាក​ដំបូង​នេះ​ទៀត​សោត​អ្នក​ត្រូវ​ធ្វើការ​សាក​ជាមួយ​ឆ្នាំងសាក​របស់ឧបករណ៍​ប្រើប្រាស់​ដែល​អ្នក​ទិញ​មកពីនាយ មិនគួរ​សាក​ជាមួយ​ខ្សែរ​ USB ជាមួយ​ក្នុង​ឡាន​ ឬចេញ​ពី​កុំព្យូទ័រ​របស់​អ្នក​នោះ​ទេ ព្រោះថា Output របស់​ Voltage មិនគ្រប់។

-នៅពេលប្រើប្រាស់ប្រចាំថ្ងៃ

នៅពេល​ប្រើប្រាស់​ អ្នក​មិនគួរ​ប្រើប្រាស់ឱ្យវា​អស់ថ្ម​រលីង​ញឹកញាប់​នោះទេ ។ ហើយអ្នកក៏មិនគួរធ្វើការ​សាក​ថ្ម​ញឹកញាប់​ដោយវា​មិនទាន់​ជិតអស់នោះដែរ គួរសាក​ថ្ម នៅពេលថ្មរបស់អ្នក​នៅត្រឹម 20% ទៅ​ 15%។ ការ​សាក​ថ្ម​បណ្តើរ​ប្រើប្រាស់ក៏​មិនមែនជារឿងល្អសម្រាប់អាយុកាល​របស់​ថ្ម ទូរស័ព្ទ​របស់​អ្នក​ដែរព្រោះវានឹង​ធ្វើឱ្យថ្ម​របស់​អ្នក​អាយុខ្លីមុនកាល​កំណត់​របស់វា។​

-សម្រាប់អ្នក​មិនសូវ​ប្រើប្រាស់​

ចំពោះ​ទូរស័ព្ទ​មិនសូវ​ជាចោទ​បញ្ហានោះទេ​ព្រោះអ្នក​ត្រូវ​ប្រើប្រាស់​វា​ប្រចាំថ្ងៃទៅហើយ ។ ប៉ុន្តែ​ចំពោះ​ពពួក Power Bank សម្រាប់សាកថ្ម​ទូរស័ព្ទ​ វា​មិនមែនសម្រាប់ប្រើប្រាស់​សម្រាប់សាក​ថ្ម​ប្រចាំថ្ងៃ​នោះទេ​ វាត្រូវបានប្រើប្រាស់​នៅពេល​ដែល​គេត្រូវ​ការ​ម្តងម្កាលនៅពេលភ្លើងដាច់យូរ ឬសម្រាប់ធ្វើដំណើរក្រៅផ្ទះ​ ដូចនេះ​ហើយ​នៅពេលដែល​អ្នក​ចង់​ទុក អ្នក​មិនគួរសាក​ថ្ម​ទុក​ឱ្យពេញ​ 100% ទេ​ប្រសិនបើអ្នកគិតថាអ្នក​មិនសូវ​ប្រើប្រាស់​វា​គ្រាន់តែទុក។

មិនចំពោះតែ Power Bank តែ​ដែល​អ្នក​ត្រូវ​ធ្វើបែបនេះ​សូម្បី​ទូរស័ព្ទ ឬ ឧបករណ៍ផ្សេងៗ​ដែល​ប្រើប្រាស់​ប្រភេទថ្ម​នេះប្រសិនបើ​អ្នក​ចង់​ទុក​វា​ចោល​យូរមិនសូវ​ប្រើប្រាស់​ (ទុកដល់​រាប់ខែ) អ្នក​មិនគួរឱ្យវា​អស់ថ្មពេក ឬបញ្ជូលថ្មឱ្យពេញ 100% ពេកនោះដែរ។

អ្វីដែល​​បានរៀបរាប់ខាងលើ​ជាបទពិសោធន៍ផ្ទាល់​នៃ​ទំហែទាំ នៃ​ការ​ប្រើប្រាស់​ឧបករណ៍ផ្សេងៗដែល​ប្រើប្រាស់​ជាមួយ​ថ្មប្រភេទ Li-ion បូក​រូម​ទាំង​ចំនេះដឹងនៅលើគេហទំព័រ​ដទៃ​ទៀត។ ប្រសិន​បើ​អ្នក​មាន​អ្វី​បន្ថែម​ពីនេះទៀតសូម​បញ្ជេញ​មតិ​នៅក្នុង​ប្រអប់មតិ​ខាងក្រោម 😉 ៕