ព្រលានយន្តហោះដែលមមាញឹកបំផុតទាំង២០ក្នុងពិភពលោក – Kalib9 បច្ចេកវិទ្យា​ សង្គម & ជិវិត សហគ្រិនភាព | Kalib9
kalib9

ព្រលានយន្តហោះដែលមមាញឹកបំផុតទាំង២០ក្នុងពិភពលោក

Airport Council International (ACI) ថ្មីៗនេះបានបញ្ចេញនូវបញ្ជីព្រលានយន្តហោះដែលមមាញឹកបំផុតនៅក្នុងពិភពលោក ដែលក្នុងនោះព្រលានយន្តហោះ Hartsfield-Jackson Atlanta International Airport (ATL) នៅតែឈរនៅលំដាប់កំពូល។

តាម ACI ឧស្សាហកម្មអាកាសចរណ៍បន្តផ្លាស់ប្តូរ និងមានការបង្កើតថ្មីឥតឈប់ឈរ ជាមួយនិងការកើនឡើងនៃចំនួនអ្នកដំណើរធ្វើដំណើរតាមផ្លូវអាកាសក្នុងអត្រា៥.៦% ក្នុងឆ្នាំ២០១៦។
គួរបញ្ជាក់ថា បញ្ជីព្រលានយន្តហោះមមាញឹកបំផុតនេះ គឺផ្អែកតាមទិន្នន័យចរាចរណ៍អ្នកដំណើរនៅក្នុងព្រលានយន្តហោះចំនួន១,១៧៩នៅជុំវិញពិភពលោក ហើយខាងក្រោមនេះ ជាព្រលានយន្តហោះទាំង២០ដែលមមាញឹកជាងគេ។

20. ព្រលានយន្តហោះ Bangkok Suvarnabhumi Airport (ប្រទេសថៃ)៖ អ្នកដំណើរ ៥៥,៨៩២,៤២៨នាក់ក្នុងឆ្នាំ២០១៦


19. ព្រលានយន្តហោះ Incheon International Airport (ប្រទេសកូរ៉េខាងត្បូង)៖ អ្នកដំណើរ ៥៧,៨៤៩,៨១៤ នាក់ក្នុងឆ្នាំ២០១៦


18. ព្រលានយន្តហោះ Denver International Airport (រដ្ឋColorado សហរដ្ឋអាមេរិក )៖ អ្នកដំណើរ ៥៨,២៦៦,៥១៥ នាក់ក្នុងឆ្នាំ២០១៦


17. ព្រលានយន្តហោះ Singapore Changi Airport (ប្រទេសសិង្ហបុរី )៖ អ្នកដំណើរ ៥៨,៦៩៨,០០០ នាក់ក្នុងឆ្នាំ២០១៦


16. ព្រលានយន្តហោះ John F. Kennedy International Airport (សហរដ្ឋអាមេរិក)៖ អ្នកដំណើរ ៥៨,៨៧៣,៣៨៦ នាក់ក្នុងឆ្នាំ២០១៦


15. ព្រលានយន្តហោះ Guangzhou Baiyun International Airport (ប្រទេសចិន)៖ អ្នកដំណើរ ៥៩,៧៣២,១៤៧ នាក់ក្នុងឆ្នាំ២០១៦


14. ព្រលានយន្តហោះ Istanbul Ataturk Airport (ប្រទេសតួគី)៖ អ្នកដំណើរ ៦០,១១៩,៨៧៦ នាក់ក្នុងឆ្នាំ២០១៦


13. ព្រលានយន្តហោះ Frankfurt Airport (ប្រទេសអាល្លឺម៉ង់)៖ អ្នកដំណើរ ៦០,៧៨៦,៩៣៧ នាក់ក្នុងឆ្នាំ២០១៦


12. ព្រលានយន្តហោះ Amsterdam Airport Schiphol (ប្រទេសហូឡង់)៖ អ្នកដំណើរ ៦៣,៦២៥,៥៣៤ នាក់ក្នុងឆ្នាំ២០១៦


11. ព្រលានយន្តហោះ Dallas/Fort Worth International Airport (រដ្ឋតិចសាស់ សហរដ្ឋអាមេរិក)៖ អ្នកដំណើរ ៦៥,៦៧០,៦៩៧ នាក់ក្នុងឆ្នាំ២០១៦


10. ព្រលានយន្តហោះ Paris Charles de Gaulle Airport (ប្រទេសបារំាង)៖ អ្នកដំណើរ ៦៥,៩៣៣,១៤៥ នាក់ក្នុងឆ្នាំ២០១៦


9. ព្រលានយន្តហោះ Shanghai Pudong International Airport (ប្រទេសចិន)៖ អ្នកដំណើរ ៦៦,០០២,៤១៤ នាក់ក្នុងឆ្នាំ២០១៦


8. ព្រលានយន្តហោះ Hong Kong International Airport (ប្រទេសចិន)៖ អ្នកដំណើរ ៧០,៣០៥,៨៥៧ នាក់ក្នុងឆ្នាំ២០១៦


7. ព្រលានយន្តហោះ Heathrow Airport (ប្រទេសអង់គ្លេស)៖ អ្នកដំណើរ ៧៥,៧១៥,៤៧៤ នាក់ក្នុងឆ្នាំ២០១៦


6. ព្រលានយន្តហោះ Chicago O’Hare International Airport (ទីក្រុងChicago រដ្ឋIllinois សហរដ្ឋអាមេរិក)៖ អ្នកដំណើរ ៧៧,៩៦០,៥៨៨ នាក់ក្នុងឆ្នាំ២០១៦


5. ព្រលានយន្តហោះ Tokyo International Airport (ប្រទេសជប៉ុន)៖ អ្នកដំណើរ ៧៩,៦៩៩,៧៦២ នាក់ក្នុងឆ្នាំ២០១៦


4. ព្រលានយន្តហោះ Los Angeles International Airport (រដ្ឋCalifornia សហរដ្ឋអាមេរិក)៖ អ្នកដំណើរ ៨០,៩២១,៥២៧ នាក់ក្នុងឆ្នាំ២០១៦


3. ព្រលានយន្តហោះ Dubai International Airport (ប្រទេសអេមីរ៉ាត់អារ៉ាប់រួម)៖ អ្នកដំណើរ ៨៣,៦៥៤,២៥០ នាក់ក្នុងឆ្នាំ២០១៦


2. ព្រលានយន្តហោះ Beijing Capital International Airport (ប្រទេសចិន)៖ អ្នកដំណើរ ៩៤,៣៩៣,៤៥៤ នាក់ក្នុងឆ្នាំ២០១៦


ព្រលានយន្តហោះ Hartsfield-Jackson Atlanta International Airport (រដ្ឋGeorgia សហរដ្ឋអាមេរិក)៖ អ្នកដំណើរ ១០៤,១៧១,៩៣៥ នាក់ក្នុងឆ្នាំ២០១៦


ប្រភព៖ Business Insider

error: Content is protected !!