តើអ្វីខ្លះដែលពួកគេធ្វើដើម្បីទទួលបានការគោរពពីអ្នកដទៃ? – Kalib9 គំនិត | Kalib9
kalib9

តើអ្វីខ្លះដែលពួកគេធ្វើដើម្បីទទួលបានការគោរពពីអ្នកដទៃ?

ស្ត្រីដែលមានទំនុកចិត្តលើខ្លួនឯងមិនដែលមានអាកប្បកិរិយាមិនសមហេតុផលនោះទេ ហើយមនុស្សភាគច្រើនតែងតែជឿជាក់លើគេ។

តើអ្វីខ្លះដែលពួកគេធ្វើដើម្បីទទួលបានការគោរពពីអ្នកដទៃ?

១. ពួកគេនិយាយត្រង់ នៅពេលដែលពួកគេត្រូវការអ្វីមួយពីអ្នកដទៃពួកគេតែងតែនិយាយត្រង់ៗចំគោលដៅនិងមិននិយាយកាច់កុងច្រើន ពីព្រោះពួកគេឲ្យតម្លៃពេលវេលានិងចេះគោរពពេលវេលារបស់អ្នកដទៃ។

២.ពួកគេជាអ្នកចរចារដ៏ល្អ ពួកគេដឹងច្បាស់ពីអ្វីដែលពួកគេចង់បាន​និងអ្វីដែលពួកគេស្ម័គ្រចិត្តបោះបង់ចោលបើសិនជាពួកគេមិនអាចសម្រចវាបាន។

៣.ពួកគេជាអ្នកស្តាប់ដ៏ល្អគេបង្កើតទំនាក់ទំនងដោយធ្វើការសួរនាំនិងធ្វើឲ្យអ្នកដទៃចែករំលែកពីគំនិតរបស់ពួកគេ។

៤. ពួកគេចេះបែងចែកអ្វីដែលសំខាន់បើសិនជាមានបញ្ហាកើតឡើងពួកគេនឹងនៅចាំជួយដោះស្រាយបញ្ហាភ្លាមៗដោយមិនចាំបាច់ឲ្យនរណាម្នាក់ប្រាប់ឡើយ។