នារីដែលចង់រក្សាស្បែកឲ្យស្អាតជារៀងរហូត អាចជ្រើសរើសបន្លែ – Kalib9 សម្រស់ & សុខភាព | Kalib9
kalib9

នារីដែលចង់រក្សាស្បែកឲ្យស្អាតជារៀងរហូត អាចជ្រើសរើសបន្លែ

នារីដែលចង់រក្សាស្បែកឲ្យស្អាតជារៀងរហូត អាចជ្រើសរើសបន្លែទាំងឡាយខាងក្រោមនេះដើម្បីបរិភោគបាន។ តើមានអ្វីខ្លះទៅ?

អ្នកអាចញ៉ាំទឹកឃ្មុំបាន ព្រោះនៅក្នុងនោះមានសារធាតុដែលអាចជួយធ្វើឲ្យខួរក្បាលអ្នកឆ្លាត ថែមទាំងធ្វើឲ្យភ្នែកអ្នកភ្លឺទៀតផង។ ជាពិសេស ជួយធ្វើឲ្យស្បែក និងសក់របស់អ្នកស្អាតបាន។

អ្នកអាចពិសារល្ងខ្មៅបាន ព្រោះវាអាចធ្វើឲ្យអ្នកក្មេងជាងវ័យ និងជួយធ្វើឲ្យសក់អ្នកខ្មៅស្អាត។

នៅក្នុងទឹកដោះគោជូរមានវីតាមីនអេ ដែលអាចជួយបង្កើនប្រព័ន្ធការពាររាកាយរបស់អ្នកឲ្យរឹងមាំ។ ដូចនេះ អ្នកអាចពិសារច្រើនបាន។

ត្រី ជាអាហារដែលល្អចំពោះសុខភាពអ្នកណាស់ ថែមទាំងអាចរក្សាសម្រស់អ្នកឲ្យស្អាតទៀតផង។

Daikon radishes isolated on white background

ឆែថាវជាបន្លែដែលជួយទប់ទល់នឹងកោសិការមហារីកមិនឲ្យដុះក្នុងរាងកាយអ្នកឡើយ។ ម្យ៉ាងទៀត វាក៏អាចជួយសម្រាប់មេរោគផងដែរ។

ត្រចៀកកណ្តុរក្រៀម នឹងអាចជួយការពារអ្នកពីជំងឺលើសសម្ពាធឈាម ជំងឺទឹកនោមផ្អែម និងជំងឺធាត់បាន៕