ថ្ងៃបុណ្យអ៊ុំទូកកុំភ្លេចខ្ញុំណា ” ខ្ញុំចង់បានសំរាមអ្នក “ – Kalib9 សង្គម & ជិវិត | Kalib9
kalib9

ថ្ងៃបុណ្យអ៊ុំទូកកុំភ្លេចខ្ញុំណា ” ខ្ញុំចង់បានសំរាមអ្នក “

ក្រុមហ៊ុនខ្មែរ​ប៊ែវើរីជីស​បាន ប្រគល់ធុងសំរាមជូនសាលារាជធានីភ្នំពេញចំនួន១០០០ធុង​ នៅថ្ងៃទី២៦​ ខែតុលា ឆ្នាំ២០១៧​ ដើម្បីដាក់ពង្រាយនៅក្នុងតំបន់ប្រារព្ធព្រះរាជពិធីបុណ្យអុំទូក​ បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក។

ដើម្បីជួយថែរក្សារសោភ័ណ្ឌទីក្រុងភ្នំពេញ ទើបក្រុមហ៊ុនខ្មែរប៊ែវើរីជីស ប្រគល់ធុងសំរាមដ៏ច្រើនដើម្បីដាក់ពង្រាយគ្រប់ទីកន្លែង នៅក្រុងទីក្រុង ក្នុងឪកាសពិធីបុណ្យអ៊ំុទូក បណ្ដែតប្រទីប សំពះព្រះខែ អកអំបុកខាងមុខនេះ។

ការធ្វើសកម្មភាពទាំងនេះឡើងគឺដើម្បីអោយបងប្អូនជនរួមជាតិគ្រប់រូប ងាយស្រួលចោលសំរាម ហើយក៏សង្ឃឹមថាបងប្អូននឹងរួមគ្នាថែរក្សារ សម្រស់ទីក្រុុងភ្នំពេញ ដើម្បីជាកិតិយលជាតិ ទាក់ទាញភ្ញៀវទេសចរណ៍បរទេសមកទស្សនានៅលើទឹកដីព្រះរាជាណាចក្រ ដ៏ល្អផូផង់យើងនេះ។

រូមគ្នាការពារសម្រស់ភ្នំពេញ កុំចោលសំរាមផ្ដេសផ្ដាស បើរកធុងសំរាមមិនឃើញទេ កាន់យកមកផ្ទះយើងវិញដើម្បី ទុកដាក់វាអោយបានត្រឹមត្រូវ៕

កុំភ្លេចខ្ញុំណា ” ខ្ញុំចង់បានសំរាមអ្នក “​