ឆ្នាំ​កំណើត​ចិន ៩ នឹង​មាន​លាភ​ធំមហា​សាល​ ចេញ​ពី​ព​ន្លឺ​ទាំង ៩ ព័ណ៌​ នៃ​ឋាន​ទាំង ៣ – Kalib9 គំនិត | Kalib9
kalib9

ឆ្នាំ​កំណើត​ចិន ៩ នឹង​មាន​លាភ​ធំមហា​សាល​ ចេញ​ពី​ព​ន្លឺ​ទាំង ៩ ព័ណ៌​ នៃ​ឋាន​ទាំង ៣

តាម​ការទស្សន៍​ទាយ ចេញពី​គេហទំព័រ​របស់​អ្នក​គ្រូ Sabrina Lao បាន​អះអាង​អោយ​ដឹង​ថា ថ្ងៃ​ទី​១១ ខែ១១ ឆ្នាំ​២០១៧ គឺ​ជា​ថ្ងៃ​ល្អឥត​ខ្ចោះចំពោះ​ឆ្នាំ​កំណើត​ចិន​ទាំង ៩ ដែល​មាន​ដូច​ជា​ឆ្នាំ ជូត ឆ្លូវ ខាល ថោះ មមី មមែ រកា ច និង កុរ ព្រោះ​ថា​ឆ្នាំ​ខាង​លើ​ទទួល​បាន​នូវ​ពន្លឺ​ ៩ ព័ណ៌ ពី​ឋាន​ទាំង ៣

(ឋាន​សួគ៌ ឋាន​មនុស្ស និង ឋាន​នរក) ដែល​ធ្វើ​អោយ​ជីវិត​របស់​ពួក​គេ​មាន​លាភ មាន​សំណាង គេច​ផុត​រាល់​គ្រោះ​ភ័យ ព្រម​ទាំង​សម្រេច​រាល់​ក្តី​បំណង ក្នុង​រយៈ​ពេល ១១​ថ្ងៃ​ជាប់ៗ​គ្នា ដោយ​គិត​ចាប់​ពី​ថ្ងៃ​ទី​១១ ខែ​១១ នេះ ទៅ ។ ក្នុងនោះ​ផង​ដែរ ពន្លឺ​ ៩ ព័ណ៌ ពី​ឋាន​ទាំង ៣ បាន​ជូន​នូវ​សារ​ជូន​ពរ ដល់​ឆ្នាំ​ទាំង ៩ នេះ ដូច​តទៅ៖

១. ពន្លឺ​ ៩ ព័ណ៌ ពី​ឋាន​សួគ៌
បានជូនពរដល់​អ្នក​ដែល​មាន​កំណើត​ក្នុង​ឆ្នាំ​ចិន ទាំង ៩ ខាង​លើ អោយ​ជួប​តែ​រឿង​ល្អ ឡើង​ឋានៈ កើន​យស ទទួល​បាន​ការ​សរសើរ​រាប់​មិន​អស់​ មាន​គំនិត​ប្រាជ្ញាឈ្លាស​វៃ និង ទទួល​បាន​នូវ​ការ​សម្រេច​គ្រប់​ក្តី​បំណង ។

២. ពន្លឺ​ ៩ ព័ណ៌ ពី​ឋាន​មនុស្ស
បានជូនពរដល់​អ្នក​ដែល​មាន​កំណើត​ក្នុង​ឆ្នាំ​ចិន ទាំង ៩ ខាង​លើ អោយ​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​ហូរហៀរ មាន​ញាតិ​ស្រលាញ់​រាប់អាន​ច្រើន សត្រូវ​ក្លាយ​ជា​មិត្ត មាន​សុខភាព​ល្អ ធ្វើ​ដំណើរ​ទី​ជិត​ទី​ឆ្ងាយ ជួប​តែ​សុខ​សុវត្ថិភាព និង ភាពរីក​ចម្រើន ។

៣. ពន្លឺ​ ៩ ព័ណ៌ ពី​ឋាន​នរក
បានជូនពរដល់​អ្នក​ដែល​មាន​កំណើត​ក្នុង​ឆ្នាំ​ចិន ទាំង ៩ ខាង​លើ អោយ​មនុស្ស​បៀត​បៀន​អ្នក​រលាយ​អស់ អំពើ​អំព័ន្ធ អាបធ្មប់ ឬក៏ បណ្តាសារ​អរូបិយ​នានា សូម​អោយ​រលាយ​ឃ្លាច​ឆ្ងាយ​​ពី​ជីវិត​ប្រចាំ​ថ្ងៃ​របស់​អ្នក និង​សូម​អោយ​ខ្មោច​ព្រាយ​ បីសាច ម្រេញគង់វាល និង អ្នក​តា​នានា តាម​ជួយ​បង្វែរ​ហេតុ​ភេទ​អា​ក្រក់ៗ អោយ​ទៅ​ជា​ល្អ​ដល់​អ្នក​គ្រប់ពេល ។

 

ក្រៅ​ពី​ការ​ទស្សន៍​ទាយ​សម្រាប់​ឆ្នាំ​ទាំង​ ៩ ខាង​លើ​នេះ អ្នក​គ្រូ​បានប្រាប់​អោយ​ដឹង​ថា ឆ្នាំ​៣ ដទៃ​ទៀត​ក៏​មិន​សូវ​ជា​អាក្រក់​ប៉ុន្មាន​ដែរ តែ​ទាស់​ត្រង់​មិន​អាច​ទទួល​បាន​លាភ​សំណាង​ច្រើន​ដូច​គេ ក្នុង​ពេល ជាប់​ៗ​គ្នា ១១ ថ្ងៃ​ប៉ុណ្ណោះ ។

មុន​បញ្ចប់​ការ​ទស្សន៍​ទាយ អ្នក​គ្រូ​បាន​ដាស់​តឿន​ដល់​ឆ្នាំ​ទាំង ៩ ចំនួន​បី​ចំណុច ដើម្បី​អោយ​ធានា​អោយ​បាន​ថា ពួក​គេ​អា​ចទទួល​បាន​លាភ​សំណាង និង គេចផុត​គ្រោះ​ភ័យ ១០០% ក្នុង​ថ្ងៃ​កំណត់​ខាង​លើ គឺ៖

ចំណុចទី១៖ មិនត្រូវ​សាងរឿង​អប្បមង្គល ដូច​ជា​សាហា​យ​-ស្មន់ កាប់​សំលាប់ និង រំលោភ​បំពាន​ទ្រព្យ​អ្នក​ដទៃ​ឡើយ ។

ចំណុចទី២៖ ត្រូវ​ចេះ​សាង​កុសល្យ​ចំពោះ​ជន​ក្រី​ក្រ តាម​រយៈ​ការ​ដាក់​ទាន ឬក៏ ការ​បង្ហាត់​បង្ហាញ​នានា ដើម្បី​ទទួល​បាន​ការ​ជូន​ពរ​ដោយ​ស្មោះ​អស់​ពី​ចិត្ត​ចេញ ពី​ពួក​គាត់ (ជន​ក្រី​ក្រ) ។

ចំណុច​ទី​៣៖ មិនត្រូវ​ជេរ​ស្តី​ ឬក៏ ប្រមាថ អ្នក​មាន​គុណ ឬក៏ គ្រូ​បាអាចារ្យ​ឡើយ ព្រោះ​ចំណុច​នេះ​ជំនឿ​នាំ​ស៊យ ផ្ទួន​ៗ​ដល់​ទៅ ១១ ថ្ងៃ​ទៅ​វិញ ។

ចុង​ក្រោយ​នេះ អ្នក​គ្រូ​សូម​អរគុណ និង ជូន​ពរ​រាល់​ក្តី​បំណង​របស់​អ្នក​គ្រប់​គ្នា​បាន​សម្រេច​គ្រប់​យ៉ាង​មិន​ចំពោះថា​ អ្នកជា​អ្នកណា​ឡើយ ឬក៏ កើត​ក្នុង​ឆ្នាំ​ណា​ឡើយ !

រក្សាសិទ្ធិដោយ៖ Moha Sneha