តុក្កតា​បម្រើ​ផ្លូវភេទ​ដំបូង​នៅ​អាល្លឺម៉ង់​ពេញនិយម​ជាង​សេវា​មនុស្ស​តម្លៃ​ ៩៣ ​ដុល្លារ​ក្នុង​មួយ​ម៉ោង – Kalib9 បច្ចេកវិទ្យា​ | Kalib9
kalib9

តុក្កតា​បម្រើ​ផ្លូវភេទ​ដំបូង​នៅ​អាល្លឺម៉ង់​ពេញនិយម​ជាង​សេវា​មនុស្ស​តម្លៃ​ ៩៣ ​ដុល្លារ​ក្នុង​មួយ​ម៉ោង

ក្រុងប៊ែរឡាំង: បោះ​ជំហាន​ដល់​ទីផ្សារ​ផ្ទះបន​អាល្លឺម៉ង់​ជា​លើក​ដំបូង តុក្កតា​សិច​ត្រូវ​បាន​ដាក់​ឲ្យ​បម្រើ​សេវាកម្ម​ផ្លូវភេទ​ ១២ ដង​ក្នុង​មួយ​ថ្ងៃ​ តម្លៃ ៩៣ ដុល្លារ​ក្នុង​មួយ​ម៉ោង​។

អេវេលីន ស្វាហ្ស អាយុ ២៩ ឆ្នាំ បាន​បើក​ផ្ទះបន Bordoll ក្រុង​ដត់ម៉ាន់ ដែល​ផ្ដល់​សេវាកម្ម​ផ្លូវភេទ​តុក្កតា​សិច​ស៊ីលីកូន ១១ គ្រឿង ដោយ​សុទ្ធ​តែ​មាន​ឈ្មោះ​រៀងៗ​ខ្លួន​។

តុក្កតា​ទម្ងន់ ៣០ គីឡូក្រាម​ត្រូវ​បាន​ចំណូល​មកពី​អាស៊ី​ និង​តម្លៃ​ប្រមាណ ​២៣០០ ដុល្លារ​ក្នុង​មួយ​ម៉ោង​។ ពួកគេ​មាន​កម្ពស់​ ពណ៌​សក់ និង​ទំហំ​សុដន់​ខុសៗ​គ្នា​ទាំងអស់​។

តុក្កតា​សិច​មួយ​​ត្រូវ​បាន​ផលិត​ឡើង​ស្ទើរតែ​ដូច​តួអង្គ​គំនូរ​ជីវចល​ជប៉ុន​ដែល​មាន​ពណ៌​សក់​ខៀវ​។ ម្ចាស់​បន​រូប​នេះ​បាន​និយាយ​ថា បុរស​គ្រប់​វ័យ និង​បញ្ញវន្ដ​មកពី​គ្រប់​ទិសទី​នៃ​ប្រទេស​អាល្លឺម៉ង់​បាន​នាំ​គ្នា​មក​ភ្លក្ស​រស​ស្នេហ៍​ជាមួយ​តុក្កតា​សិច​។

អេវេលីន ស្វាហ្ស បាន​បន្ដ​ថា​៖ «​បុរស​ ៧០ ភាគរយ​បាន​វិល​មក​ជួប​នាងៗ​វិញ​។ ភាគ​ច្រើន​ពួកគេ​មិន​ស្រើប​ស្រាល​នឹង​រូប​តុក្កតា​ទេ តែ​ជា​ការ​ចង់​ដឹង​ចង់​សាក​»។

តុក្កតាបម្រើផ្លូវភេទដំបូងនៅអាល្លឺម៉ង់ពេលនិយមជាងសេវាមនុស្ស។
គួរ​ឲ្យ​ភ្ញាក់ផ្អើល ស្វាហ្ស បាន​អះអាង​ថា​ភរិយា​របស់​បុរសៗ​មក​រក​សេវា​ផ្លូវ​ភេទ​ហាក់​ដូចជា​គ្មាន​ប្រតិបត្ដិ​អវិជ្ជមាន​​ចំពោះ​ស្វាមី ហើយ​ថែម​ទាំង​បាន​អង្គុយ​ចាំ​ក្នុង​រថយន្ដ​ ខណៈ​ស្វាមី​កំពុង​ឆ្ងាញ់​ដៃ​ជាមួយ​តុក្កតា​ថែម​ទៀត​។

អ្នកស្រី​ប្រាប់​ថា​៖ «​ពួកគេ​គ្រាន់​តែ​គិត​ថា តុក្កតា​សិច​ទាំង​នោះ​គឺជា​​របស់​លេង​ប៉ុណ្ណោះ​»។

កាលពី​ដើម​ឆ្នាំ​តុក្កតា​សិច Fanny បាន​ក្លាយ​ជា​កំពូល​តារា​លក់​ដាច់​បំផុត​នៅ​ផ្ទះបន​ កុនថេកថូហ្វ ក្នុង​ទីក្រុង​វីយែន​របស់​អូទ្រីស​ ហើយ​ថែម​ទាំង​បាន​ស្វាគមន៍​ភ្ញៀវ​ច្រើន​ជាង​នារី​រកស៊ី​ផ្លូវ​ភេទ​ថែម​ទៀត​។

ចិត្ដវិទូ អូទ្រីស ហ្គើរទី សេនហ្គ័រ បាន​ពន្យល់​ប្រាប់​មូលហេតុ​ដែល​បុរស​ខ្លះ​លង់​ចង់​គេង​ជាមួយ​តុក្កតា​ជា​មនុស្ស​ស្រី​ពិត​ថា​៖ «​ទី​មួយ​បុរស​អាច​ធ្វើអ្វី​យ៉ាង​បាន​ជាមួយ​តុក្កតា​។ ទី​ពីរ​បំណង​ធ្វើ​អ្វី​មួយ​ត្រូវ​បាន​អាក់ខាន​ដែល​ជា​បញ្ហា​ចោទ​ជាមួយ​នារី​រកស៊ី​ផ្លូវភេទ​»។

ប៉ុន្ដែ​អ្នកស្រី សេនហ្គ័រ ដែល​ជា​សហស្ថាបនិក​មកពី​សង្គម​អូទ្រីស​សម្រាប់​ការ​ស្រាវជ្រាវ​ផ្លូវភេទ (OeGS) បាន​និយាយ​ថា​អ្នកស្រី​មាន​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ដោយ​បាន​ដឹង​ថា តុក្កតា​សិច​ខ្លះ​មាន​ប្រជាប្រិយភាព​ជាង​មនុស្ស​ពិត៕