អ្នក​កំពុង​ប្រឈម​នឹង​សេចក្តី​ស្លាប់​ បើសិនជាទំលាប់អង្គុយស្ងៀមលើសពី 3 ម៉ោង​នោះ! – Kalib9 សង្គម & ជិវិត | Kalib9
kalib9

អ្នក​កំពុង​ប្រឈម​នឹង​សេចក្តី​ស្លាប់​ បើសិនជាទំលាប់អង្គុយស្ងៀមលើសពី 3 ម៉ោង​នោះ!

នៅសតវត្សទី 21 នេះ ពិភពលោក​ចាប់ផ្តើម​មាន​បំលាស់​ប្តូរ​ខ្លាំង​ណាស់ បើ​ប្រៀបធៀប​ទៅ​នឹង​មនុស្ស​សម័យមុន ទាំងរបៀបរ​ស់នៅ របប​អាហារ​ និង​ទំលាប់។ មនុស្ស​ចាប់ផ្តើម​បង្កើត​ទំលាប់​អាក្រក់​ និង​ប៉ះពាល់ដល់​សុខ​ភាពបាន​ជា​ច្រើន​ឡើងៗ ហើយ​ទំលាប់​ដ៏​គ្រោះថ្នាក់​មួយ​ដែល​យើង​ចង់​លើក​យក​មក​និយាយ​នៅ​ពេល​នេះគឺ​ទំលាប់​អង្គុយ​ក្នុង​រយៈ​ពេលយូរ​តែ​ម្តង។

មិនថាអ្ន​ក​មាន​ការងារ រឺគ្មាន​ការងារ​នោះទេ​ មនុស្សភា​គ​ច្រើ​ន​ចូ​ល​ចិ​ត្ត​ចំ​ណាយពេល​អង្គុយ​នៅលើ​កៅអី ធ្វើការ មើល​ទូរទស្សន៍ និង​លេង​ហ្គេម​ជា​ដើម ហើយ​អ្នក​ធ្លាប់​ដឹង​ទេ​ថាកា​រអង្គុយ​ច្រើន​លើស​ពី 3 ម៉ោងក្នុង​មួយ​ថ្ងៃ​គឺ​​ប្រឈម​មុខ​នឹង​សេចក្តី​ស្លាប់​ខ្ពស់​​ណាស់។

-អង្គុយច្រើនបង្កើនភាគរយនៃការស្លាប់ក្នុងរយៈ​ពេល 15 ខាង​មុខ​ដល់ 40%

អង្គុយនៅស្ងៀមលើសពី 6 ម៉ោងក្នុងមួយថ្ងៃអាចអោយអ្នក​ប្រឈម​មុខនឹង​សេចក្តី​ស្លាប់​នៅ​ក្នុងរយៈ 15 ឆ្នាំខាង​មុខ​ទៀត​ដល់ទៅ 40% ឯណោះ ទោះបីជា​អ្នកធ្វើលំ​ហាត់​ប្រាណជា​ប្រចាំក៏​ដោយ។ តាម​រយៈ​ការសិ​ក្សាបា​នអោយ​ឃើញថា យើង​គួរកា​ត់​បន្ថយ​រយៈនៃ​ការអង្គុយ​របស់​យើង ដោយ​ធ្វើលំហាត់ប្រាណ រឺកុំនៅ​ស្ងៀមទើ​បអាច​បញ្ចៀស​គ្រោះថ្នាក់នេះបាន។

-ទំលាប់អង្គុយយូរ នឹងធ្វើអោយយើងធាត់ខុសប្រក្រតី

ពេលយើងអង្គុយ រាងកាយរបស់យើងសឹង​តែគ្មាន​បញ្ចេញថា​មពល​សូម្បី​តែមួយ​កាឡូរី ហេតុ​ដូច្នេះ​កម្រិ​តកា​ឡូរីដែល​យើ​ងបានស្រូ​ប​យក សារធាតុ​​កូឡេស្ត​រ៉ុលដែល​យើងស្រូប​យក​គឺវានៅ​ផ្ទុកក្នុ​ងខ្លួន​យើង ជាហេតុអោ​យយើ​ងធា​ត់បា​ន។ ដូចដែល​យើង​ឃើញ​ខាង​ក្រោម​នេះ​អញ្ជឹង ពោល​ការ​អង្គុ​យ​មិន​​បានចំ​ណាយកំ​លាំង​ដូចកា​រដើរ រត់ និងឡើ​ងកាំជ​ណ្តើរនោះទេ។

-អង្គុយច្រើនអាចផ្តល់ផលប៉ះពាល់អ្វីខ្លះដល់រាងកាយទៅ?

 

នៅពេលដែលយើង​អង្គុយចុះ សារ​ពាង្គ​​កាយ​​យើង​នឹង​មិន​ដំណើរ​ការ​បាន​ប្រក្រតី​នោះទេ ហើយ​ខាង​ក្រោម​នេះ​គឺ​ជាផល​ប៉ះពាល់​ដោយ​សារការ​អង្គុយ៖​

សាច់ដុំជើងដំណើការមិនបានស្រួល

ដំណើរការដុតកំទេចសារធាតុកាឡូរីធ្លាក់មកត្រឹម 1 នាទីម្តង

អង់ស៊ីមដែលកាត់បន្ថយភាពធាតុបានខ្ទេចខ្ទីអស់ 90%

បន្ទាប់ពីយើងអង្គុយបានពីរម៉ោង សារធាតុកូឡេស្តរ៉ុល​មានប្រយោជន៍​បាន​បាត់​បង់​អស់ 20%

ប្រឈមមុខនឹងជំងឺគាំងបេះដូង និងស្ទះសសៃឈាម

បន្ទាប់ពីយើងអង្គុយដល់ទៅ 24 ម៉ោង សារធាតុ​អង់ស៊ុយ​លីន​ក្នុងខ្លួន​នឹងធ្លាក់​ចុះអស់ 24% ដែលប្រឈម​មុខ​ខ្ពស់​ទៅនឹង​ជំងឺ​ទឹកនោម​ផ្អែម

-វិធីការពារខ្លួនពីគ្រោះថ្នាក់ទាំងនេះ

ជាការពិតណាស់ វិធីដោះស្រាយនោះគឺងាយស្រួលបំផុត ពោល​អ្នកត្រូវ​ឧស្សាហ៍​រើ​បំរះខ្លួន​រៀងរា​ល់ 30 រឺ 40 នាទី​ម្តង ដោយ​ធ្វើលំហាត់​ប្រាណស្រាលៗ​ដូចជា​ការដើរ ការពត់​ខ្លួន រឺលោតជា​ដើម។ ដើម្បីសុ​ខភា​ពអ្នក សូមកុំ​មានភាពខ្មា​ស់អៀនក្នុង​ការធ្វើលំ​ហាត់ប្រា​ណនៅក​ន្លែងធ្វើការ​អី។

លើសពី​នេះទៅ​​ទៀត អ្នក​ក៏ត្រូវធ្វើ​លំហាត់ប្រាណ​អោយបាន 30 នាទី​រៀងរាល់​ថ្ងៃផងដែ​រ ដើម្បី​ដាស់រាង​កាយ​អ្នក​អោយមាន​ថាមពល និងមិន​ស្ពឹកស្រពន់។ បន្ថែម​ពី​នេះទៅ​ទៀត ឥរិយា​​បថ​នៃការ​អង្គុយ​ក៏​ត្រូវកាផ្លាស់​ប្តូរផងដែរ ពោល​អ្នកអង្គុយ​អោយខ្ពស់ជាង​កម្រិត​មុំ 120 ដឺក្រ ពោលមិ​នអោ​យឈ្ងោក​ រឺត្រង់​ឡើយ ពោល​យើងត្រូ​វទំរេត​ខ្លួនទៅ​ក្រោយ ដើម្បី​អោយសរ​សៃឈាម​រត់បា​នស្រួល។

 

ជាការពិតណាស់ ខ្លួនប្រាណរបស់យើងបានបង្កើត​មកមិន​មែនស​ម្រាប់អង្គុ​យស្ងៀម​នៅមុ​ខកុំព្យូ​ទ័រ រឺទូរទស្ស​ន៍​នោះទេ។ សូមចំណា​យពេលវេ​លាធ្វើការ​ហាត់ប្រាណ និងកុំនៅ​ស្ងៀមអោ​យសោះ ដើម្បីសុខ​ភាពយើ និងចៀស​វាងពី​ជំងឺរ៉ាំរ៉ៃ​ផ្សេងៗ។ ការធ្វើកា​រងារពិ​តជាសំ​ងាន់ ប៉ុន្តែយើ​ងក៏គប្បីចេះ​យកចិត្តទុ​កដា​ក់ចំពោះ​សុខភាពរ​បស់​យើងបានឡើយ ព្រោះលុ​យមិន​អាចប៉ះប៉ូ​វនូវសុខភា​ពមួយដែ​លបានខូ​ចខាតបា​ននោះ​ទេ។