Surface Book ដែលបានបញ្ចេញនៅក្នុងឆ្នាំនេះមាន 2 ម៉ូឌែលគឺ Surface Book 2 – Kalib9 បច្ចេកវិទ្យា​ | Kalib9
kalib9

Surface Book ដែលបានបញ្ចេញនៅក្នុងឆ្នាំនេះមាន 2 ម៉ូឌែលគឺ Surface Book 2

Surface Book ដែលបានបញ្ចេញនៅក្នុងឆ្នាំនេះមាន 2 ម៉ូឌែលគឺ Surface Book 2 មានអេក្រង់ទំហំ 13.5 អ៊ីង ជាមួយនឹងទម្ងន់ ស្រាលត្រឹម 1.5 គីឡូក្រាម និងអេក្រង់ទំហំ 15 អ៊ីងមានទម្ងន់ 1.9 គីឡូក្រាម។ ហើយការរចនា របស់វា នៅតែរក្សារូបរាង ប្រណិតដដែល ដោយយើងអាចបត់ វាបាន 360 ដឺក្រេ និងអាចដោះវាមក ប្រើប្រាស់ជាថេប្លេត ធម្មតាបានផងដែរ។

សម្រាប់អេក្រង់របស់ម៉ូឌែល 13.5 អ៊ីង មានកម្រិតបង្ហាញរូបភាព 3000 x 2000 ភិចស៊ែល និងម៉ូឌែល 15 អ៊ីង មានកម្រិតបង្ហាញរូបភាព 3240 x 2160 ភិចស៊ែល ដែលវាទាំងពីរ ប្រើប្រាស់បច្ចេកវិទ្យា PixelSense និងមានវិមាត្រ អេក្រង់ 3:2 Aspect Ratio។ អេក្រង់របស់វា ទាំងពីរនេះ អាចបង្ហាញរូបភាពបាន ច្បាស់ម៉ត់ល្អ មែនទែន និងកម្រិតពណ៌ បានត្រឹមត្រូវបំផុត គឺល្អបំផុតសម្រាប់ អ្នកឌីស្សាញ។

រីឯផ្នែកកម្លាំងម៉ាស៊ីនរបស់វាវិញ គឺយើងអាចជ្រើសរើសបាន ទៅតាមតម្រូវការ និងថវិការ ដោយសម្រាប់ម៉ូឌែល 13.5 អ៊ីង គឺមានតម្លៃពី 1,999 ឡើងទៅ និងត្រូវបានភ្ជាប់មក នូវគ្រឿង ម៉ាស៊ីនដូចជា៖

ស៊ីភីយូ Intel Core i7 8650U មានល្បឿនមធ្យម 1.9 GHz និងល្បឿនអតិបរមា 4.2 GHz
រ៉េមទំហំ 8GB LPDDR3
ជីភីយូ NVIDIA GTX 1050 DDR5 ទំហំ 2GB
និងទំហំផ្ទុក 256GB ប្រភេទ PCI-e SSD
ចំណែកម៉ូឌែល 15 អ៊ីងវិញមានតម្លៃចាប់ពី 2,499 ដុល្លារឡើងទៅ ដែលយើងនឹងទទួលបាន មកនូវគ្រឿងម៉ាស៊ីន ដូចជា៖

ស៊ីភីយូ Intel Core i7 8650U មានល្បឿនមធ្យម 1.9 GHz និងល្បឿនអតិបរមា 4.2 GHz
រ៉េមទំហំ 16GGB LPDDR3
ជីភីយូ NVIDIA GTX 1060 DDR5 ទំហំ 6GB
និងទំហំផ្ទុក 256GB ប្រភេទ PCI-e SSD


កុំព្យូទ័រទាំង 2 ម៉ូឌែលនេះដំណើរការដោយ Windows 10 Pro 64-bit និងមានទំហំថ្មធំ អាចប្រើប្រាស់បាន ដល់ទៅ 17 ម៉ោងឯណោះ ទៅលើការ ចាក់វីឌីអូជាប់។ ហើយចំណែកឯ រន្ធដោតវិញ វាបានភ្ជាប់មកនូវ រន្ធដោតជំនាន់ចុងក្រោយ ទាំងអស់ រួមមាន៖ រន្ធ USB 3.1 ចំនួន 2, រន្ធ USB-C, រន្ធដោតកាស 3.5mm, រន្ធភ្ជាប់ ទៅកាន់ Display ខាងក្រៅចំនួន 2, និងរន្ធដាក់ SD ខ្នាតធំមួយ។

ហើយវាក៏មានលក្ខណៈសម្បត្តិពិសេសមួយចំនួនទៀតផងដែរ ដូចជា៖

វាប្រើប្រាស់រន្ធបំពងសម្លេង Stereo
មានកាមេរ៉ាខាងក្រោយទំហំ 8MP និង ខាងមុខ 5MP
អាចប្រើប្រាស់ជាមួយ VR
អាចប្រើប្រាស់ជាមួយដៃហ្គេម Xbox One តាមរយៈ Wireless សម្រាប់ម៉ូឌែល 15 អ៊ីង