ស្នេហាអាចធ្វើឱ្យអ្នកក្លាយជាមនុស្សអាត្មានិយមដែរឬទេ? – Kalib9 គំនិត | Kalib9
kalib9

ស្នេហាអាចធ្វើឱ្យអ្នកក្លាយជាមនុស្សអាត្មានិយមដែរឬទេ?

តើអ្នក​ដឹក​ទេ​ថា ស្នេហា​ធ្វើ​អោយ​អ្នក​ក្លាយ​ជា​មនុស្ស​ល្ងង់ ស្នេហា​ធ្វើ​អោយ​អ្នក​ក្លាយ​ជា​មនុស្ស​អាត្មានិយម ស្នេហា​ធ្វើ​អោយ​អ្នក​ក្លាយ​ជា​មនុស្ស​ចិត្ត​ខ្លាំង​ហ៊ាន​តស៊ូ ហ៊ាន​ពុះពារ​គ្រប់​បែប​​យ៉ាង​ តែ​ក្នុង​អត្ថបទ​នេះ​​យើង​នាំ​គ្នា​និយាយ​អំពីជម្រើស​១ ក្នុង​ចំណោម​២ រួម​មាន ស្នេហា និងមិត្ត​ភក្តិ​។

 

អ្នក​ខ្លះ​មាន​សង្សារ​ហើយ​ចោល​មិត្ត​ភក្តិ​តែ​ម្តង​​តែ​អ្នក​ខ្លះ​វិញ​ ព្រួយ​បារម្ភ​ពី​មិត្ត​ភក្តិ​រហូត​ទាល់​តែ​សង្សារ​តូច​ចិត្ត ចុះ​អ្នក​វិញ​​ជា​មនុស្ស​បែប​ណា​?​ ដូច​នេះ​សូម​មើល​តាម​ក្បួន​ចិត្ត​សាស្ត្រ​ដូច​ខាង​ក្រោម បន្ទាប់​មក​អ្នក​នឹង​បាន​យល់​​អំពី​ខ្លួន​ឯង​ថា​ជា​មនុស្ស​បែប​ណា ក្រោយ​មក​ទៀត​សូម​ទទួល​ការ​ណែនាំ​វិញ​ផង​ដែរ​។ តោះ​សាក​ល្បង​ជាមួយ​គ្នា​នូវ​គន្លិះ​ខាង​ក្រោម​សូម​ត្រៀម​ប៊ិច ដើម្បី​​កត់​ចំនួន​ពិន្ទុ​របស់​អ្នក​៖

១- សង្សា​ទូរស័ព្ទ​មក​ប្រាប់​ថា​មិត្ត​ភក្តិ​របស់​អ្នក​ញ៉ោះពី​រឿង​ក្បាល​ទំពែក​របស់គេ​រួច​ធ្វើដូចជា​សប្បាយ​ចិត្ត​ខ្លាំងណាស់​អ្នក​នឹង៖

ក- ទូរស័ព្ទ​ទៅ​មិត្ត​ភក្តិ សង្សា​ឈឺ​ចាប់​ ខ្ញុំក៏​ឈឺ​ចាប់​ដែរ (៣ពិន្ទុ)

ខ-​ ធ្វើ​ធម្មតាៗ បើ​មិន​បាន​លឺ​នឹង​ត្រចៀក​កុំអាល​ជឿ (២ពិន្ទុ)

គ- មាន​អី! សង្សា​ក៏​ធ្លាប់​ញ៉ោះ​មិត្ត​ភក្តិ​ខ្លួន​លេង​ដែរ (១ពិន្ទុ)

២- អ្នកបាន​សំបុត្រ​មើល​ការ​ប្រគំ​តន្ត្រី​២​សន្លឹកហើយ​អ្នក​ចម្រៀង​ដែល​មក​ច្រៀង​នោះ​ជា​តារា​ដែលមិត្ត​ភក្តិ​ក៏​ដូច​ជា​សង្សា​អ្នក​ចូល​ចិត្តអ្នក​នឹង៖

ក- អ្នកណា​ទំនេរ​នាំ​អ្នក​ហ្នឹង​ទៅ (២ពិន្ទុ)

ខ-​ នេះ​ជា​ឱកាស​បាន​នែបនិត្យជា​មួយ​សង្សា (៣ពិន្ទុ)

គ- មិត្តភាព​ត្រូវ​គិត​មុន ចំណែក​សង្សា​គិត​តាម​ក្រោយ (១ពិន្ទុ)

៣- រវាងមិត្ត​ភក្តិ​និង​​សង្សាអ្នកណា​មួយ​ដែល​អ្នក​ចំណាយ​ពេល​ច្រើន​ជាង?

ក- ស្រេច​ទៅ​​លើ​អ្នក​ណាបាន​ណាត់​មុន (២ពិន្ទុ)

ខ-​ ប្រាកដជា​សង្សាហើយ! អោយ​តែ​ចេញ​ពី​ធ្វើការ​ទៅ​ញ៉ាំ​បាយ​ជាមួយគ្នា​រាល់​ល្ងាច (៣ពិន្ទុ)

គ- មិត្តភក្តិ តែបើសង្សា​ណាត់​ក៏នាំ​គេ​មក​សប្បាយ​ជុំគ្នា​ដែរ (១ពិន្ទុ)

៤- សង្សា​របស់​អ្នក​បបួល​អ្នក​ទៅ​ដើរ​លេង​តាម​ខេត្តតែ​ចៃ​ដន្យ​អី​អ្នក​មាន​ការងារ​ដែល​ត្រូវ​ធ្វើជាមួយ​មិត្ត​ភក្តិជា​ក្រុមអ្នក​នឹង៖

ក- ​អង្គុយ​ធ្វើការ​ដោយភាព​សោក​ស្តាយ​បំផុត (១ពិន្ទុ)

ខ-​ អ្នក​នឹង​ទូរស័ព្ទទៅ​ប្រាប់​មិត្ត​ភក្តិ​ពី​ភាព​ចាំ​បាច់របស់​អ្នក​រួច​អោយ​ពួក​គេ​ធ្វើការ​ជំនួស​អ្នក (៣ពិន្ទុ)

គ- និយាយ​សុំទោស​សង្សា​អ្នក ដោយប្រាប់​ថា​អ្នក​ជាប់​រវល់ (២ពិន្ទុ)

៥– បើមានអ្នក​និយាយថា​សង្សា​មកក៏​មក​ទៅប៉ុន្តែ​មិត្តភាព​ស្ថិតស្ថេរ​អស់​មួយ​ជី​វិត​អ្នក​យល់​ស្របឬទេ?

 

ក- ខ្ញុំ​ជឿថា​សង្សា​គឺ​ជា​អ្នក​ដែល​នឹង​ត្រូវ​រស់​នៅ​ជាមួយ​យើង​អស់​មួយ​ជីវិត តែ​មិត្ត​ភក្តិអាច​រក​ពេល​ណា​ក៏​បាន​ដែរ (៣ពិន្ទុ)

ខ-​ យល់​ស្រប​ព្រោះ​បទ​ពិសោធក្នុង​ជិវិត​បាន​បង្ហាញ​ដូច្នោះ (១ពិន្ទុ)

គ- សុំ​អោយមាន​ទាំង​មិត្ត​ភក្តិ​ទាំង​សង្សា​មួយ​ជី​វិត​បាន​ទេ? (២ពិន្ទុ)

៦- បើអ្នក​ត្រូវ​មិត្ត​ភក្តិ​ដណ្តើម​សង្សា​ទៅ​តើអ្នក​នឹង​ខឹង​អ្នកណា​ច្រើន​ជាង?

ក- ខឹង​និង​ស្អប់​ទាំង​២នាក់ (២ពិន្ទុ)

ខ-​ ខឹង​មិត្តភក្តិរាប់អាន​គ្នា​ច្រើន​ឆ្នាំ​ហើយ​មិន​គួរ​ធ្វើ​បែប​នេះ​ទៅ​រួច (១ពិន្ទុ)

គ- ខឹង​សង្សា​ ស្អប់​ជាមនុស្ស​សាវ៉ា (៣ពិន្ទុ)

៧- អ្នក​បាន​ទទួល​កាដូ​ថ្ងៃ​កំណើត​ជា​សែក​ប្រាក់​សុទ្ធ​ច្រើនអ្នក​នឹង៖

ក- ទៅ​ដើរ​ទិញ​ឥវ៉ាន់​ម្នាក់​ឯង​ នឹង​បាន​រើស​តាម​ចិត្ត (២ពិន្ទុ)

ខ-​ ប្រញាប់​ទូរស័ព្ទ​ទៅ​បបួល​មិត្ត​ភក្តិ​ដើរ​ទិញ​ឥ​វ៉ាន់​ជាមួយ​គ្នាភ្លាម (១ពិន្ទុ)

គ- ប៉ាវ​​សង្សា​​អោយ​សប្បាយម្តង (៣ពិន្ទុ)

៨- មិត្តភក្តិ​និង​សង្សា​អ្នក​ទាស់​គ្នាអ្នក​នឹង៖

ក- ជួយ​ប្រកែក​ជាមួយ​អ្នក​ណា​ដែល​មាន​ហេតុផល​សមរម្យជាង (១ពិន្ទុ)

ខ-​ ទុក​អោយ​គេ​ទាំង​២​ព្រលះគ្នា​ចុះ អ្នក​សុំ​ដក​ខ្លួន​ចេញ​ហើយ (២ពិន្ទុ)

គ- ជួយ​សង្សា​ដាក់​សម្ពាធ​លើ​មិត្តភក្តិ មិត្ត​ម្នាក់​ឈប់​រាប់​អាន​ក៏​មិន​អី​ដែរ (៣ពិន្ទុ)

៩- ថ្ងៃ​នេះអ្នក​និង​សង្សាព្រមទាំង​មិត្តភក្តិអ្នក​ទៅ​ដើរលេង​ជុំគ្នា។មិត្ត​ភក្តិ​អ្នក​ចង់​ញ៉ាំ​អាហារ​ជប៉ុនតែ​សង្សាអ្នក​ចង់​ញ៉ាំ​ភីហ្សាអ្នកនឹង៖

ក- ញ៉ាំ​អាហារ​ជប៉ុន​ទៅ តាម​ពេល​ក្រោយ​ចាំ​ញ៉ាំភីហ្សា​តែ​២នាក់​សង្សា (១ពិន្ទុ)

ខ-​ សង្សា​ខ្ញុំមាន​រសនិយម​ល្អ ញ៉ាំ​តាម​គាត់​ចុះ (២ពិន្ទុ)

គ- អោយ​គេ​ទាំង​២នាក់​សំរេច​ចុះ អ្នក​ចាំ​តែ​ញ៉ាំល្អជាង (២ពិន្ទុ)

១០- មិត្តភក្តិអ្នក​ត្រូវ​ទៅ​ចូល​រួម​ពិធី​ជប់​លៀងហើយ​ក៏​មក​ខ្ចី​អាវ​ស្អាត​ដែល​សង្សា​អ្នក​ទើប​នឹង​ទិញ​អោយ​ថ្មីៗអ្នក​នឹង៖

ក- មិនអោយ​ទេ ខ្ញុំស្រលាញ់ណាស់ (៣ពិន្ទុ)

ខ-​ មាន​អី ប៉ុន្តែ​ត្រូវ​បោក​អ៊ុត​អោយស្អាត​មុននឹង​យកមក​សង​វិញ (១ពិន្ទុ)

គ- សម្តែង​ការ​មិន​ពេញ​ចិត្ត​ដើម្បី​មិត្ត​ភក្តិ​ប្តូរ​ចិត្ត​ឈប់​ខ្ចី (២ពិន្ទុ)

១០​ទៅ​១២​ពិន្ទុ

បើអ្នក​ត្រូវ​ជ្រើស​រើសរវាង​​មិត្តភក្តិនិង​សង្សា យ៉ាង​ណាៗអ្នកក៏ជ្រើស​រើស​យក​មិត្តភក្តិ​មុន​​ ព្រោះ​អ្នក​និង​មិត្តភក្តិ​បាន​ឆ្លង​កាត់​ពេល​វេលា​ទាំង​សុខ​ទាំង​ទុក្ខ​មក​ ជា​មួយគ្នា​យូរ​មក​ហើយ​ ប៉ុន្តែ​សង្សា​វិញ​អ្នក​មិនទាន់​ប្រាកដ​ចិត្តទេ រឿង​អី​អោយ​អ្នក​មក​បោះបង់​ចោល​ក្លើ ទៅមិន​រួច​ទេ! ។

១៣​ទៅ​២២​ពិន្ទុ

អ្នកគិត​ថា​មិត្តភក្តិ​និង​សង្សា​មាន​សារៈសំខាន់​ប្រហាក់​ប្រហែលគ្នា ដូច្នេះ​បាន​ជា​អ្នក​ធ្វើ​ខ្លួន​អោយ​នៅ​ចំកណ្តាល​បំផុត​​ដើម្បី​កុំអោយ​មនុស្ស​ដែល​អ្នក​ស្រលាញ់​ទាំង​២​អាក់​អន់​ចិត្ត​។ ដោយ​សារ​តែ​អ្នក​ធ្វើ​ខ្លួន​ល្អ​បែប​នេះ​ទើប​អ្នក​អាច​រក្សាបាន​តាំង​មិត្ត​ភក្តិ​ទាំង​សង្សា។

២៣​ទៅ​៣០​ពិន្តុ

អ្នកជា​មនុស្ស​ដែល​ផ្តល់​សារៈសំខាន់​ចំពោះ​ស្នេហា ចំពោះ​រឿង​មិត្តភក្តិ​ជា​រឿង​សំខាន់​ទី​២​ ឬអាច​និយាយ​បាន​ថា​មិត្តភក្តិ​គ្រាន់​តែ​ជា​តួ​រង។