ព្រះពុទ្ធធ្លាប់ផ្តល់មេរៀនមួយដល់កូនសិស្ស ហើយឥឡូវវានៅតែមានឥទ្ធិពលចំពោះស្មារតីមនុស្ស – Kalib9 គំនិត | Kalib9
kalib9

ព្រះពុទ្ធធ្លាប់ផ្តល់មេរៀនមួយដល់កូនសិស្ស ហើយឥឡូវវានៅតែមានឥទ្ធិពលចំពោះស្មារតីមនុស្ស

ថ្ងៃមួយមានព្រះពុទ្ធមួយអង្គកំពុងនិមន្តទៅភូមិមួយផ្សេងទៀតជាមួយនឹងកូនសិស្ស។ ហើយការនិមន្តនេះ គឺជាលើកដំបូង។ ខណៈដែលទ្រង់និងកូនសិស្សធ្វើដំណើរ ពួកទ្រង់បាននិមន្តកាត់បឹងមួយ។ ពួកទ្រង់បានឈប់នៅទីនោះ ហើយព្រះពុទ្ធបានប្រាប់ទៅកូនសិស្សថា “អាត្មាស្រេកទឹកណាស់។ សូមយកទឹកឱ្យអាត្មាខ្លះៗពីបឹងទីនោះមក”។

កូនសិស្សបានទៅដល់រកបឹងនោះ ហើយពេលទៅដល់ស្រាប់តែឃើញអ្នកភូមិកំពុងបោកអាវក្នុងទឹក និងមានទាំងគោ រទេះឆ្លងកាត់បឹងនោះក្នុងពេលតែមួយ។ ជាលទ្ធផល បឹងប្រែជាខ្មៅងងឹតនិងពោរពេញដោយភក់ជ្រាំ។ កូនសិស្សគិតថា “តើឱ្យករុណាយកទឹកនេះទៅប្រគេនដល់ព្រះពុទ្ធយ៉ាងដូចម្ដេចទៅ?” ដូច្នេះកូនសិស្សក៏បានត្រឡប់មកវិញទូលទៅព្រះពុទ្ធថា “ទឹកនៅទីនោះគឺសុទ្ធតែភក់។ ករុណាមិនគិតថា ទឹកអាចឆានបានទេ”។

ព្រះពុទ្ធមានពុទ្ធដីកាថា “យកទឹកខ្លះៗមកក្រោមដើមឈើមក”។ បន្ទាប់ពីកន្លះម៉ោង ព្រះពុទ្ធបានឱ្យកូនសិស្សទៅបឹងនោះម្ដងទៀត ដើម្បីយកទឹកមកឆាន់។ កូនសិស្សបានត្រឡប់មកវិញ ប៉ុន្ដែលើកនេះទឹកមានសភាពថ្លាគ្មានភក់ជ្រាំទេ។ ភក់ទាំងនោះបានធ្លាក់ទៅបាតបឹង និងទឹកនៅខាងលើថ្លាឆ្វង់ ដូច្នេះកូនសិស្សក៏បានយកទឹកទៅប្រគេនទៅព្រះពុទ្ធ។

ព្រះពុទ្ធបានសម្លឹងមើលទៅក្នុងទឹក និងមានពុទ្ធដីកាថា “ឃើញទេ! ឯងឱ្យទឹកស្ងប់សិន ហើយភក់នឹងធ្លាក់ទៅបាតបឹងដោយខ្លួនវា។ ឯងទទួលបានទឹកថ្លាឆ្វង់មួយកែវ ហើយមិនបាច់ប្រឹងប្រែងអ្វីសូម្បីតែបន្តិច”។

ន័យអប់រំ ៖ សតិបញ្ញាមនុស្សគឺដូចគ្នា។ នៅពេលវាត្រូវបានរំខាន អ្នកគ្រាន់តែទុកវាចោលសិនទៅកុំគិតរឿងអ្វីផ្សេងឱ្យសោះ។ ទុកពេលបន្តិចបន្តួច វានឹងស្ងប់ដោយខ្លួនវា អ្នកមិនចាំបាច់ប្រឹងរំងាប់អារម្មណ៍ឱ្យស្ងប់ទេ។ យើងអាចវិនិច្ឆ័យនិងធ្វើការសម្រេចចិត្តដ៏ល្អបំផុតក្នុងជីវិតរបស់យើង នៅពេលយើងមានចិត្តស្ងប់ល្អ៕