Samsung ប្រកាស​តែង​តាំង CEO ថ្មី​បី​នាក់ – Kalib9 បច្ចេកវិទ្យា​ | Kalib9
kalib9

Samsung ប្រកាស​តែង​តាំង CEO ថ្មី​បី​នាក់

ដូចមិត្តអ្នកអានដឹងស្រាប់ហើយក្រុមហ៊ុនមួយនេះគឺជាក្រុមហ៊ុនយក្ស ខាងផ្នែកបច្ចេកវិទ្យា ដែលមានសឹងតែ គ្រប់សព្វអស់ហើយ នូវផ្នែកបច្ចេកវិទ្យា។ មានតាំងពី ស្មាតហ្វូន កុំព្យូទ័រ និងផ្នែកជួយគ្រឿង អេឡិចត្រូនិច ជួយសម្រួលដល់អ្នក ប្រើប្រាស់ប្រចាំថ្ងៃ ទៀតផង។

 

ដូច្នេះហើយក្រុមហ៊ុនមួយនេះ ត្រូវតែត្រូវការ អ្នកជំនាញមួយផ្នែកៗ ដើម្បីមកគ្រប់គ្រងហើយ។ ដោយមិនអាច គ្រប់គ្រងតែម្នាក់ បានកើតនោះទេ ក្រុមហ៊ុន Samsung នេះ ក៏មិនបាន បណ្ដេញ CEO ចាស់ចេញដែរ ដោយលោក ជាអតីត CEO Kwon Oh-hyun នេះបានចុះចេញ ដោយខ្លួនឯង ធ្វើអោយក្រុមហ៊ុន មួយនេះបានបង្ខំ ចិត្តរើស CEO ថ្មី ដល់ទៅបីនាក់ តែម្ដង។

សម្រាប់ CEO ថ្មីរបស់ Samsung​ នោះ មានឈ្មោះថា លោក Kim Ki-nam ជា CEO ផ្នែកគ្រប់គ្រង Business លោក Hyun-suk ជា CEO ផ្នែកគ្រប់គ្រងគ្រឿង អេឡិចត្រូនិច ប្រើប្រាស់ទូទៅ និងចុងក្រោយលោក Koh Dong-jin ជា CEO គ្រប់គ្រងផ្នែក IT និងទូរស័ព្ទ។

មូលហេតុដែលពួកគេ ត្រូវបានតែងតាំង ជា CEO នេះ គឺមិនមែនក្រុមហ៊ុន Samsung ចេះតែអោយនោះឡើយ ដោយពួកគាត់ ជាអ្នកជំនាញ យល់ដឹងនៃផ្នែក រៀងៗខ្លួនទៀតផង សម្រាប់លោក Kim Ki-nam គាត់គឺជាអ្នកគ្រប់គ្រង

ទំនួលខុសត្រូវខាង គ្រឿងមុខជំនួញ អេឡិចត្រូនិច ហ្នឹងស្រាប់តែម្ដង និងធ្លាប់ជា CEO ខាងផ្នែក អេក្រង់របស់ Samsung ទៀតផង រីឯលោក Kim Hyun-suk វិញ ក៏លោកជាអ្នក ជំនាញខាងអេក្រង់ គ្រប់គ្រងខាងផ្នែក គ្រឿងអេឡិចត្រូនិច ដូចជាទូរទស្សន៍ ជាដើមទៀតផង សម្រាប់ លោក Koh Dong-jin ក៏លោកជាអ្នកធ្លាប់ គ្រប់គ្រង ផ្នែកទូរស័ព្ទ Samsung ស្រាប់ផងដែរ ហើយក៏យូរហើយ ដែរល្មមនឹងគាត់ឡើង ដំណែងហើយ។

SAMSUNG CSC

មិនត្រឹមតែបង្ហើបអោយដឹងថា CEO ថ្មីរបស់ខ្លួនជាអ្នកណានោះទេ Samsung ក៏បានបង្ហើប​អោយដឹងពីការ រីកចំរើន និងចំណូលរបស់ខ្លួន ទៀតផង។ សម្រាប់ចំណូល ពីខែកក្កដា មកដល់ខែ កញ្ញាឆ្នាំនេះ ក្រុមហ៊ុន Samsung រកបានចំណូល 13 ពាន់លានដុល្លារ និងមានការ កើនទៅដល់ 55.4 ពាន់ដុល្លារ នៅត្រីមាសចុងក្រោយ ដែលចេញ Galaxy Note 8 នេះទៀតផង។

ក្រុមហ៊ុន Samsung បានធ្វើការផ្លាស់ប្ដូរ និងរីកចំរើន ខ្លាំងទៅៗហើយ ដូច្នេះយើង ជឿជាក់ថា ឆ្នាំក្រោយ Samsung នឹងមានអ្វីខ្លាំងទៀត ក្រោមការ គ្រប់គ្រងថ្មីនោះ និងធ្វើអ្វីអោយមាន ប្រាក់ចំណូលកាន់តែ ច្រើនទៀតផង។