រឿង សំណុំរឿងអន្ទងបេះដូង (ភាគទី១) – Kalib9 សង្គម & ជិវិត | Kalib9
kalib9

រឿង សំណុំរឿងអន្ទងបេះដូង (ភាគទី១)

សូមជូនរឿងប្រលោមលោកខ្លី………….

លោក គង់ វិស័យ និង អ្នកស្រី មាន គន្ធា គឺជាអ្នកជំនួញមានទ្រព្យសម្បត្តិស្តុកស្តម។
គាត់ទាំងពីរនាក់ មានកូនប្រុសតែម្នាក់គត់ ឈ្មោះ គង់ វិសុទ្ធ ពួកគាត់ស្រឡាញ់កូនប្រុសរបស់គាត់ ខ្លាំងណាស់ ពួកគាត់តែងតែសង្ឃឹមថាកូនប្រុសគាត់នឹងបន្តមុខរបរជំនួញរបស់ពួកគាត់ ។

ប៉ុន្តែវិសុទ្ធស្រឡាញ់ការងារជាប៉ូលីស មិនចង់បន្តមុខរបរជំនួញរបស់ប៉ាម៉ាក់គាត់ទេ ។ ដោយស្រឡាញ់ការងារជាប៉ូលីស វិសុទ្ធបានប្រឡងចូលធ្វេីជាប៉ូលីសតាំងពីពេលគាត់បញ្ចប់ថ្នាក់វិទ្យាល័យ នៅពេលនេះគាត់បានបម្រេីការជាប៉ូលីសនៅអង្គភាពព្រហ្មទណ្ឌកម្រិតធ្ងន់បានរយៈពេលជិត១០ឆ្នាំហេីយ សព្វថ្ងៃគាត់មានឋានៈជា អនុសេនីយ៍ឯក ។

វិសុទ្ធត្រូវបានថ្នាក់លេី និង មិត្តរួមការងារសរសេីរមិនដាច់ពីមាត់ ថាជាមនុស្សមានភាពឆ្លាតវៃ
មានសមត្ថភាពខ្ពស់ក្នុងការបំបែកសំណុំរឿងធំៗ មានភាពរួសរាយរាក់ទាក់ និង មានរូបសម្បត្តិស្រស់សង្ហាទៀតផង។ វិសុទ្ធគាត់យកចិត្តទុកដាក់នឹងការងារណាស់ ទេីបមិនសូវមានពេលវេលាស្និទ្ធស្នាលជា
មួយគ្រួសារដូចកាលពីក្មេង ។

ប៉ាមាក់របស់វិសុទ្ធមិនសូវសប្បាយចិត្តនឹងការងាររបស់វិសុទ្ធធ្វេីសព្វថ្ងៃនេះទេ ព្រោះពួកគាត់មានកូនតែម្នាក់ ពួកគាត់ចង់ឲ្យវិសុទ្ធមានពេលវេលាស្និទ្ធស្នាលជាមួយពួកគាត់ឲ្យបានច្រេីន ហេីយណាមួយបារម្ភពីសុវត្ថិភាពរបស់វិសុទ្ធផង ។ តែដោយហេតុស្រឡាញ់កូនប្រុសខ្លាំងពេក ពួកគាត់មិនជំទាស់ការសម្រេចចិត្តរបស់កូនប្រុសឡេីយ។

ព្រឹកថ្ងៃអាទិត្យ វិសុទ្ធស្លៀកពាក់ឯកសណ្ឋានទៅធ្វេីការដេីរចុះពីលេីផ្ទះដូចរាល់ថ្ងៃ។ ប៉ាម៉ាក់របស់
គាត់អង្គុយនៅតុញាុំអាហារ ឃេីញកូនប្រុសទៅធ្វេីការក៏សួរលោកវិស័យ៖ កូនសុទ្ធ ហា! ថ្ងៃនេះជាថ្ងៃអាទិត្យតេីកូនទៅធ្វេីការដែរមែនទេ?

វិសុទ្ធ៖ បាទ ប៉ា ថ្ងៃនេះកន្លែងមានការងារសំខាន់ចាំបាច់មិនបានឈប់សម្រាកទេប៉ា។
លោកវិស័យ៖ ហឹុម…តាំងពីកូនចូលធ្វេីជាប៉ូលីសមកមិនសូវមានពេលស្និទ្ធស្នាលជាមួយប៉ា
និងម៉ាក់ឯងសោះ មានអារម្មណ៍ថាខ្វះភាពកក់ក្តៅយ៉ាងម៉េចទេ?

វិសុទ្ធ ៖ ឲ្យកូនសុំទោសដែលមិនសូវមានពេលនៅជាប៉ាម៉ាក់ ចាំសប្តាហ៍ក្រោយប្រហែលទំនេរ
កូននឹងឆ្លៀតពេលកំដរប៉ាម៉ាក់។
អ្នកស្រីគន្ធា ៖ កូននៅញាុំអាហារពេលព្រឹកជាមួយប៉ាម៉ាក់សិនទៅ ចាំទៅធ្វេីការ។ដោយខ្លាចប៉ាម៉ាក់អន់ចិត្តវិសុទ្ធក៏យល់ព្រមនៅញាុំអាហារពេលព្រឹកជាមួយប៉ាម៉ាក់។ ពួកគាត់ញាុំអាហារ
បណ្តេីរជជែកគ្នាបណ្តេីរអ្នកស្រីគន្ធា៖ កូនសុទ្ធ ការងាររបស់កូនលំបាកមិនសូវមានពេលសម្រាក និង គ្រោះថ្នាក់ខ្លាំងណាស់ ម៉ាក់មិនចង់ឲ្យកូនធ្វេីការនេះសោះ តែជាចំណង់ចំណូលចិត្តរបស់កូន ម៉ាក់មិនអាចឃាត់ទេ។

ឥឡូវកូនធ្វេីជាប៉ូលីសជិត១០ឆ្នាំហេីយម៉ាក់ចង់ចំណាយលុយទិញសក្កិឲ្យកូនបន្ថែម ហេីយចង់ឲ្យកូនធ្វេីការនៅតែការិយាល័យតេីល្អដែរទេ?លោកវិស័យលាន់មាត់លោកវិស័យ៖ អូ! គំនិតអូនល្អតេី បងមានបំណងចង់ឲ្យកូនសុទ្ធមានបុណ្យសក្កិខ្ពង់ខ្ពស់ជាងនេះដែរ ស្រុកយេីងស្រួលណាស់ឲ្យតែមានលុយចង់ទិញសក្កិមិនពិបាកទេ។

វិសុទ្ធ៖ អត់ទេប៉ាម៉ាក់ កូនមិនចង់ឲ្យប៉ាម៉ាក់ចំណាយលុយឥតប្រយោជន៍ ទៅលេីការទិញសក្កិឲ្យ
កូនទេ ។ សង្គមយេីងសព្វថ្ងៃពោរពេញដោយអំពេីពុករលួយដោយសារ អ្នកមានលុយចង់បានអំណាច អ្នកមានអំណាចចង់បានលុយទេីបសង្គមមួយនេះមិនងាយរីកចម្រេីន។កូនចង់ឡេីងឋានៈបុណ្យសក្កិដោយសមត្ថភាពខ្លួនឯងផ្ទាល់។ ការងារកូនមិនលំបាកទេប៉ាម៉ាក់ កូនអាចធ្វេីវាបានដោយរីករាយបំផុត។
អ្នកស្រីគន្ធា៖ ហឹុស…មិនអីទេអ៊ីចឹង តាមចិត្តកូនចុះម៉ាក់គាំទ្រកូន។

លោកវិស័យ៖ ប៉ាក៏ដូចគ្នាដែរ ប៉ាជឿជាក់លេីកូនថាកូននឹងធ្វេីជាប៉ូលីសដ៏ល្អម្នាក់។វិសុទ្ធ៖ បាទ អរគុណប៉ាម៉ាក់! ឥឡូវកូនជិតដល់ម៉ោងធ្វេីការហេីយ កូនសូមជម្រាបលាប៉ាម៉ាក់ទៅធ្វេីការសិនហេីយ។
លោកវិស័យ៖

អ្នកស្រីគន្ធា ៖ ហ្នឹងហេីយកូន សំណាងល្អណា!
វិសុទ្ធ ៖ បាទ អរគុណប៉ាម៉ាក់!។នៅអង្គភាពភាពព្រហ្មទណ្ឌកម្រិតធ្ងន់ថ្ងៃនេះលោកឧត្តមសេនីយ៍ឯក ប្រាក់ តារា បានកោះហៅប៉ូលីសទាំងអស់ធ្វេីការប្រជុំ ទាក់ទងនឹងមុខសញ្ញាជួញដូរគ្រឿងញៀនមួយកន្លែង នៅកំពង់ផែទន្លេក្នុងរាជធានីភំ្នពេញ ដោយប្រគល់ចំណាត់ការនេះទៅឲ្យលោកអនុសេនីយ៍ឯក គង់ វិសុទ្ធ និង អនុសេនីយ៍ឯកជួប សុភក្ត្រ ដែលជាមិត្តភក្តិ និង ជាដៃគូដ៏ល្អឬរបស់
វិសុទ្ធ។

ក្រោយពេលបញ្ចប់ការប្រជុំលោកឧត្តមសេនីយ៍ឯក បានហៅ វិសុទ្ធទៅនិយាយក្នុងបន្ទប់របស់គាត់តពីរនាក់ ។ វិសុទ្ធដេីរទៅបន្ទប់លោកឧត្តមសេនីយ៍ឯក ហេីយវិសុទ្ធគោះទ្វារបន្ទប់លោកឧត្តមសេនីយ៍ឯក ៖ អញ្ជេីញចូលមក!

វិសុទ្ធ៖ សូមគោរពលោកឧត្តមសេនីយ៍លោកឧត្តសេនីយ៍ឯក ៖ មិនបាច់គួរសមទេក្មួយ
អង្គុយចុះមកក្មួយនៅទីនេះមានតែយេីងពីរនាក់។វិសុទ្ធ ៖ បាទ អរគុណលោកឧត្តមសេនីយ៍។
លោកឧត្តមសេនីយ៍ឯក៖ ពូចង់អញ្ជេីញឯង និង ប៉ាម៉ាក់ឯងទៅញាុំអាហារផ្ទះពូនៅថ្ងៃស្អែកជុំគ្នាម្តង ព្រោះកូនស្រីពូទេីបតែរៀនពេទ្យចប់ត្រឡប់មកពីប្រទេសបារាំង

សប្តាហ៍មុននេះ តែរវល់ខ្លាំងពេក មិនដែលបានអញ្ជេីញក្មួយ និង ប៉ាម៉ាក់ក្មួយទៅញាុំ
បាយជុំគ្នាសោះ។វិសុទ្ធ ៖ បាទ អរគុណលោកឧត្តមសេនីយ៍ ចាំខ្ញុំជម្រាបលោកប៉ាអ្នកម៉ាក់ឲ្យ។
លោកឧត្តមសេនីយ៍ឯក ៖ អ៊ីចឹង ក្មួយទៅបំពេញបេសកកម្មចុះ តែកុំភ្លេចស្អែកពេលល្ងាចជួបគ្នាផ្ទះពូ។
វិសុទ្ធ៖ បាទ ទាន! ។

វិសុទ្ធបានទៅបំពេញបេសកកម្មដែលលោកឧត្តសេនីយ៍ដាក់ឲ្យជាមួយ សុភក្រ្ត និងប៉ូលីសចំនួន១០ នាក់ផ្សេងទៀត ។ វិសុទ្ធ និង សុភក្រ្តស្លៀកពាក់ឯសណ្ឋានសីុវិលវិញ ហេីយពាក់វែនតាខ្មៅចាំនៅចំណុចដែលគោលដៅដែលថ្នាក់លេីចង្អុលបង្ហាញ ។ ចំណែកប៉ូលីសផ្សេងទៀតចាំនៅផ្លូវចេញចូល លុះដល់ពេលល្ងាចពួកគេបានឃេីញជនជាតិអឺរ៉ុបមួយក្រុម មានគ្នា៥នាក់ ដេីរមកកំពង់ផែដូចដែលបានស្មានទុក។
វិសុទ្ធ ៖ អាភក្រ្ត ឯងឃេីញទេពួកបរទេសមួយក្រុមនោះគួរឲ្យសង្ស័យណាស់

សុភក្រ្ត៖ យី ភ្នែកខ្ញុំមិនបានខ្វាក់ឯណា?មិនមែនឯងឃេីញតែឯងទេវេីយ។
វិសុទ្ធ ៖ ខ្ញុំចេះតែប្រាប់ទៅខ្លាចឯងមិនឃេីញមែនហ្នឹងយេីងចាំមេីលបន្តិចទៀតសិនក្រែងមានអីប្លែក។មួយសំទុះក្រោយមកក៏មានមនុស្សប្រុសជាជនខ្មែរពីរនាក់ចេញមកជួប រួចដោះដូរវ៉ាលីជាមួយជនជាតិ
អឺរ៉ុបទាំងប្រាំនោះ។

សុភក្រ ៖ គិតធ្វេីម៉េច អាសុទ្ធ?
វិសុទ្ធ៖ បញ្ជូនដំណឹងឲ្យគ្នាយេីង ខ្ញុំថតសកម្មភាពពួកវាទុក ចាំពេលពួកវាឡេីងទៅផ្លូវលេីចាំព័ទ្ធចាប់ ព្រោះនៅទីមនុស្សច្រេីនខ្លាចមានប្រជាជនរបួស និង ស្លាប់ ។

ពួកជួញដូរគ្រឿងញៀនត្រួតពិនិត្យលុយ និង គ្រឿងញៀន កំពុងធ្វេីការដោះដូរ ស្រាប់តែមានគ្នាវាម្នាក់ ឡេីងពីលេីទូករួចស្រែកថា៖ឆាប់រត់មានប៉ូលីសបង្កប់់ខ្លួននៅទីនេះ ជនបរទេស៥នាក់ក៏រត់ចុះទូក ឈ្មួញជួញដូរគ្រឿងញៀន២នាក់ជាជនជាតិខ្មែរ រត់ចែកផ្លូវគ្នា មួយស្តាំ មួួយឆ្វេង។វិសុទ្ធ និង សុភក្រ្ត បំបែកគ្នាដេញចាប់ម្នាក់មួួយសុភក្ត្ររត់ទៅស្តាំ វិសុទ្ធរត់ទៅឆ្វេង ។

វិសុទ្ធដេញឈ្មួញគ្រឿងញៀនតាមប្រផាប់ចាប់ប្រភីងប៉ុន្តែឈ្មួញគ្រឿងញឿនរត់តាមផ្លូវដែលមានមនុស្សច្រេីនធ្វេីឲ្យពិបាកនឹងតាមចាប់ រហូតដល់ផ្លូវកាច់ជ្រុងឈ្មួញគ្រឿងញៀន រត់បត់ស្តាំ ចំណែកវិសុទ្ធខំរត់ដេញតាម តែគាប់ជួនគាត់បាន រត់បុកនារីជនជាតិខ្មែរម្នាក់ ដែលស្លៀកពាក់ដូចជាជនជាតិអឺរ៉ុប ធ្វេីឲ្យនាងដួលទៅប៉ះធុងសំរាម ប្រឡាក់សម្លៀកបំពាក់អស់។ វិសុទ្ធឈប់បន្តដេញឈ្មួញគ្រឿងញឿន
រួចមកជួយលេីកនាង ។

វិសុទ្ធ ៖ សុំទោសអ្នកនាង! ។នារីដែលដួលនោះមានអារម្មណ៍មួម៉ៅ និង ខឹងវិសុទ្ធយ៉ាងខ្លាំង សម្លក់វិសុទ្ធ ហេីយបម្រុងនឹងនិយាយ……។

សូមរង់ចាំអានភាគបន្ត សូមអរគុណ!

រចនារូបភាពដោយបងស្រី Jet Konswa

សំណួរ
តេីនារីដែលវិសុទ្ធរត់បុកដួលជានរណា?
តេីនាងនឹងតបវិសុទ្ធវិញដោយពាក្យសម្តីបែបណា?

និពន្ធដោយកវី: Doremon Titi Uncute