សំណុំរឿងអន្ទងបេះដូង ភាគ៧ – Kalib9 គំនិត | Kalib9
kalib9

សំណុំរឿងអន្ទងបេះដូង ភាគ៧

………….សូមជូនរឿង………….

#សំណុំរឿងអន្ទងបេះដូង# ភាគ៧

ចោរម្នាក់យកអាហារឲ្យរាជ និង វីរបុត្រ និយាយទៅកាន់រាជ និង វីរបុត្រដោយពាក្យសម្តីទន់ភ្លន់ខុសពចោរដទៃ។

ចោរម្នាក់នោះ៖ លោកប្រុសតូចទាំងពីរឆាប់ញាុំបាយទៅ លោកប្រុសទាំងពីរមិនព្រមញាុំអី
តាំងពីម្សិលមិញ។

វីរបុត្រស្តាប់សម្តីចោរ ហាក់ដូចជាធ្លាប់ស្គាល់ថាជាអង្គរក្សប៉ាគេម្នាក់ ដែលធ្លាប់ជូនគេទៅរៀន និង ការ
ពារក្រុមគ្រួសារគេកន្លងមក ។ វីរបុត្រក៏និយាយទៅកាន់ចោរនោះ។

វីរបុត្រ ៖ ពូៗ ពូគឺពូចក់តេីមែនទេ?

នៅពេលវីរបុត្រស្គាល់ចោរម្នាក់នោះហេីយ។ចោរម្នាក់នោះក៏ដោះស្រោមមុខចេញ។ ហេីយតប
ទៅវីរបុត្រវិញ

ចក់ ៖ បាទ លោកប្រុសតូចខ្ញុំគឺចក់។

វីបុត្រ៖ ហេតុអ្វីបានពូចាប់ខ្ញុំ?

ចក់ ៖ ខ្ញុំមិនចង់ចាប់លោកប្រុសទេ ខ្ញុំធ្វេីទាំងបង្ខំទេ។ខ្ញុំដេីរជ្រុលខុសផ្លូវជាមួយ លោកបង ជី ឫទ្ធិឋ័ន្ទ
មិនអាចបកក្រោយបានទេ។ ខ្ញុំចាប់លោកប្រុសដេីម្បីចង់បានលុយខ្លះសងបំណុលគេពេល
ចាញ់ល្បែង និង ក្រែងបានលុយខ្លះធ្វេីដេីមរកសុីប៉ុណ្ណោះ! គ្មានបំណងសម្លាប់លោកប្រុសទាំងពីរទេ ។

និយាយហេីយចក់សម្លឹងមេីលមុខវីរបុត្រ និងសម្លឹងមេីលមុខរាជ រួចនិយាយទៅកាន់រាជ

ចក់ ៖ ហេីយចុះលោកប្រុសរាជជាកូនលោកឧត្តមសេនីយ៍ឯក ប្រាក់ តារា មែនទេ?

រាជ ៖ ហេតុអ្វីពូស្គាល់ប៉ាខ្ញុំដែរ?

ចក់ក៏និយាយរៀបរាប់ពីដំណេីររឿងរហូតដល់ធ្លាក់ខ្លួនធ្វេីជាចោរដូចសព្វថ្ងៃ

ចក់ ៖ ដំបូងឡេីយខ្ញុំជាកូនទាហានម្នាក់ លោកឧត្តមសេនីយ៍ឯក ប្រាក់ តារា កាលនោះជាមេកងខ្ញុំ
ក្រោយពីសង្រ្គាមចប់ ខ្ញុំឈប់ធ្វេីជាទាហានចំណែកលោកឧត្តមសេនីយ៍គាត់ប្តូរមកធ្វេីជាប៉ូលីសរហូតដល់សព្វថ្ងៃ។

កាលពី១៥ឆ្នាំមុនលោកឧត្តមសេនីយ៍ឯក បានជួយរកប្រពន្ធឲ្យខ្ញុំម្នាក់ឈ្មោះ ជេម រស់នៅខេត្តកំពង់ចាម រៀបការបានមួយឆ្នាំ បានកូនស្រីម្នាក់ឈ្មោះ នាង ចម ប្រហែលជាពេលនេះកូនស្រី
ខ្ញុំ ស្រករនឹងអ្នកប្រុសទាំងពីរដែរ។ ក្រោយពីបានកូនស្រីម្នាក់ខ្ញុំបានបោះបង់ ជេម និង កូនស្រីចោល យកប្រពន្ធថ្មីម្នាក់ទៀត ឈ្មោះចេន រស់នៅខេត្តបាត់ដំបង។

តែមិនបានប៉ុន្មាននាង ចេន បានក្បត់ខ្ញុំទៅយកប្តីមួយទៀត ជាជនជាតិថៃ ។ តាំងពីពេលនោះមកខ្ញុំធ្លាក់ខ្លួនធ្វេីជាកម្មករនៅរោងម៉ាសីុនកិនស្រូវ របស់លោកឧកញ៉ា ពេជ្រ រតនា ហេីយបង ជីឫទ្ធិឋ័ន្ទ ជាមេកម្មករទីនោះ។ ក្រោយមកទៀត លោកឧកញ៉ា ពេជ្រ រតនា ឃេីញខ្ញុំនិង បង ជី ឫទ្ធិឋ័ន្ទ ធ្វេីការល្អ និង កាយសម្បទាមាំមួន ក៏យកខ្ញុំ និង បង ជីឫទ្ធិឋ័ន្ទ ធ្វេីជាអង្គរក្ស ។ ធ្វេីជាអង្គរក្សរបស់លោកឧកញ៉ា ពេជ្រ រតនា បងជី ឫទ្ធិឋ័ន្ទ និង ខ្ញុំ កាន់តែភ្លេីតភ្លេីនភ្លេចខ្លួនបង្ករឿងឈ្លោះគ្នាជាមួយគេ រហូតមានប្រេីកាំភ្លេីងបាញ់បោះ ។

លោកឧកញ៉ាពេជ្រ រតនា បានបណ្តេញខ្ញុំ និង បងជី ឫទ្ធិឋ័ន្ទ។ ក្រោយពីលោកឧកញ៉ាពេជ្រ រតនា បណ្តេញចេញ ខ្ញុំធ្វេីជាចោរបង ជី ឫទ្ធិឋ័ន្ទ ជាមេរបស់ខ្ញុំ រហូតមក។យេីងប្រកបរបរឆក់ប្លន់រហូតមក បានហេីយចាយវាយអស់។ តែមានថ្ងៃមួយលោកបងជី ឫទ្ធិឋ័ន្ទ ចូលទៅលេងល្បែងនៅថៃចាញ់អស់រាប់មឺុនដុល្លារ និង ជំពាក់ប្រាក់លោកបងធំម្នាក់ នៅខេត្ត ស្រះកែវ ប្រទេសថៃ។អស់ជម្រេីស លោកបង ជី ឫទ្ធិឋ័ន្ទ ក៏សម្រេចចិត្ត ចាប់លោកប្រុសវីរបុត្រទៅ តែគ្មានបំណងចាប់លោកប្រុសរាជទេ បេីសិនលោកប្រុសរាជមិនមករារាំង។

ក្រោយចក់និយាយចប់រាជ និង វីរបុត្រអង្វរឲ្យចក់ ដោះលែងពួកគេទាំងពីរ។ ដំបូងឡេីយចក់
មិនព្រមទេ។ តែនិយាយយូរទៅក៏ទន់ចិត្តដោយអាណិតរាជ និង វីរបុត្រ ហេីយក៏នឹកដល់គុណ
ដល់លោកឧត្តមសេនីយ៍ឯក ប្រាក់ តារា និងលោកឧញ៉ា ពេជ្រ រតនា ដែលធ្លាប់មានគុណ
លេីចក់កន្លងមក។

ប៉ុន្តែមុននឹងដោះលែងចក់ បានសំណូមពរដល់ រាជ និង វីរបុត្រ ជួយពាំ
នាំពាក្យសុំទោសទៅប្រពន្ធ គាត់ ឈ្មោះជេម និងសំណូមពរឲ្យលោកឧកញ៉ាជួយ ផ្គត់ផ្គង់កូនស្រី
របស់គាត់រៀនសូត្រ។ វីរបុត្រ និង រាជយល់ព្រមតាមសំណូមពររបស់ចក់ ហេីយចក់ក៏នាំផ្លូវរាជនិង វីរបុត្រ រត់់តាមទ្វារក្រោយ។

ស្របពេលដែលឡានរបស់លោកវីរសេនីយ៍ទោ សុទ្ធសុវណ្ណ សែហ្វចាប សែហ្វចូច មក។
ចំណែកលោកឧត្តមសេនីយ៍ទោ សៃ យុទ្ធថនវិសុទ្ធ និង សុភក្រ្ត បង្កប់ខ្លួនជិតកន្លែងកេីតហេតុ។

ពេលឡានមកដល់ ជី ឫទ្ធិឋ័ន្ទ បញ្ជាឲ្យកូនចៅទៅយកចំណាប់ខ្មាំង ទេីបបានដឹងថា ចក់ នាំចំណាប់ខ្មាំង
រត់។ ដោយសារចំណាប់ខ្មាំងរត់ ជី ឫទ្ធិឋ័ន្ទ បញ្ជាឲ្យបាញ់ លោកវីរសេនីយ៍ទោ សុទ្ធ សុវណ្ណ និង សែហ្វចាប និង សែហ្វចូច ដេីម្បីប្លន់យកលុយ។ហេីយបំបែកកូនចៅឲ្យតាមចាប់ចក់ រាជ និង វីរបុត្រ។

ស្នូរកាំភ្លេីងផ្ទុះឡេីង លោកវីរសេនីយ៍ទោសុទ្ធ សុវណ្ណ សែហ្វចាប សែហ្វចូច រត់គេចគ្រាំកាំភ្លេីង
និង សំដៅទៅឡានយកកាំភ្លេីងដេីម្បីបាញ់តបត។លោកឧត្តមសេនីយ៍ទោ សៃ យុទ្ធថន វិសុទ្ធ និង សុភក្រ្ត ក៏ចេញមកជួយ។ ជី ឫទ្ធិឋ័ន្ទ បញ្ជាឲ្យកូនចៅបាញ់តបត ចំណែក ជី ឫទ្ធិឋ័ន្ទ ដកខ្លួនថយតាមផ្លូវក្រោយ ។ឃេីញ ជី ឫទ្ធិឋ័ន្ទ រត់ លោក ឧត្តសេនីយ៍ទោសៃ យុទ្ធថន បញ្ជា ឲ្យ វិសុទ្ធ និង សុភក្រ្តតាមចាប់
គាត់នៅបាញ់តបតជាមួយពួកចោរ។

ជី ឫទ្ធិឋ័ន្ទ រត់ក៏តាមទាន់ចក់ កំពុងនាំរាជ និង វីរបុត្រ ព្រោះរាជ និង វីរបុត្រ នៅក្មេងរត់មិន
បានលឿន។

ជី ឫទ្ធិឋ័ន្ទ ៖ អាចក់ឯងហ៊ានក្បត់អញ ឯងស្លាប់ទៅ។និយាយរួច ជី ឫទ្ធិឋ័ន្ទ កេះកៃកាំភ្លេីងបា
ញ់ ចក់ របួស មិនអាចរត់កេីតទៀត។

ចក់ស្រែកប្រាប់ឲ្យ រាជ និង វីរបុត្ររត់។ ជី ឫទ្ធិឋ័ន្ទក៏រត់ដេញ រាជ និង វីរបុត្រ បន្ត តែត្រូវ ចក់ ចាប់ជើងជាប់។ជី ឫទ្ធិឋ័ន្ទ បានបាញ់ចក់មួយគ្រាប់ទៀតស្លាប់ ហេីយបន្តដេញរាជ និង វីរបុត្រ។ រាជ និង វីរបុត្ររត់
ក៏បានជួបនឹងសុភក្រ្ត និង វិសុទ្ធ ។ នៅពេលដែលជី ឫទ្ធិឋ័ន្ទ មកដល់ក៏បានបាញ់តបតគ្នា។ ជី ឫទ្ធិឋ័នអស់គ្រាប់មិនអាចបាញ់តបតទៀតបាន ក៏រត់រកទូក។វិសុទ្ធបានដេញតាម

វិសុទ្ធ៖ អាភក្រ្តនាំរាជ និង វីរបុត្រទៅឡានទុកឲ្យខ្ញុំតាមដេញចាប់។

សុភក្រ្តនាំ រាជ និង វីរបុត្រមកឡាន រីឯវិសុទ្ធដេញចាប់ ជីី ឫទ្ធិឋ័ន ដល់កន្លែងចតទូក។ ការវាយតប់គ្នា
បានកេីតឡេីង។ ទីបំផុតវិសុទ្ធបានវាយឈ្នះ ជី ឫទ្ធិឋ័ន្ទនិង ចាប់វាយខ្នោះ ជី ឫទ្ធិឋ័ន្ទ ។រីឯខាងលោកឧត្តមសេនីយ៍ទោ សៃ យុទ្ធថនក៏បានចាប់កូនចៅ ជី ឫទ្ធិឋ័ន្ទផងដែរ។

ប៉ូលីសដែលបំពេញភារកិច្ចបានធ្វេីដំណេីរត្រឡប់មកភ្នំពេញវិញ ដោយចាប់ ជីឫទ្ធិឋ័ន្ទ និងបក្សពួកមកជាមួយ។

កំពុងជិះឡាននៅតាមផ្លូវ រាជ និង វីរបុត្របានសន្លប់នៅលេីឡានដោយសារ រាជ និង វីរបុត្រ មិន
បានញាុំអាហារ និង ត្រូវរត់គេចពីការតាមចាប់អស់រយៈពេលមួយយប់។

វិសុទ្ធ៖ វីវរហេីយអាភក្រ្ត រាជ និង វីរបុត្រសន្លប់បាត់ហេីយ។

សូមរង់ចាំអានភាគបន្ត! សូមអរគុណ!

រចនាដោយបងស្រី រាជិនី ខិល

សំណួរ

តេីនរណាជាអ្នកនាំរាជ និង វីរបុត្រទៅមន្ទីរពេទ្យ?

ក្រោយពីរំដោយរាជពីពួកចាប់ជម្រិតទំនាក់ទំនង
វិសុទ្ធ និង ចរិយា អាចប្រសេីរជាងមុនទេ?

និពន្ធដោយ Doremon Titi Uncute
error: Content is protected !!