ស្ត្រីដែលចូលចិត្តមើលភាពយន្តអាសអាភាព អាចប្រឈមនឹង… – Kalib9 ប្លែកៗ សម្រស់ & សុខភាព | Kalib9
kalib9

ស្ត្រីដែលចូលចិត្តមើលភាពយន្តអាសអាភាព អាចប្រឈមនឹង…

ខ្សែភាពយន្តអាសអាភាសអាចមានប្រយោជន៍ដល់សុខភាព និងភាពសប្បាយរីករាយទៅនឹងជីវិតផ្លូវភេទរបស់អ្នក ប៉ុន្តែការស្រាវជ្រាវថ្មីបានបង្ហាញថា វាអាចធ្វើឲ្យអ្នកទស្សនាដែលជាមនុស្សស្រីខ្លះ មិនសូវពេញចិត្តនឹងដៃគូពិតប្រាកដរបស់ពួកគេ ដោយសារតែមិនដូចការរំពឹងទុក ដូចទៅនឹងខ្សែភាពយន្ត។

 

ស្ត្រីដែលចូលចិត្តមើលវីដេអូអាសអាភាស អាចខកចិត្តចំពោះជីវិតផ្លូវភេទផ្ទាល់ខ្លួនរបស់ពួកគេ នៅពេលដែលដៃគូរបស់ពួកគេបរាជ័យក្នុងការផ្តល់ឱ្យនូវចំនុចកំពូល មិនដូចបុរសដែលបានបង្ហាញក្នុងវីដេអូអាសអាភាស។

លើសពីនេះរូបភាពក្នុងវីដេអូអាសអាភាស អាចបណ្តាលឱ្យស្ត្រីមិនពេញចិត្តនឹងរូបរាងនៃប្រដាប់បន្តពូជរបស់ខ្លួន បន្ទាប់ពីប្រៀបធៀប ទៅនឹងប្រដាប់បន្តពូជ ដែលមានភាពល្អឥតខ្ចោះដែលបង្ហាញនៅក្នុងខ្សែភាពយន្តអាសអាភាសជាច្រើន។

 

 

ការស្រាវជ្រាវបានបង្ហាញថា លទ្ធផលទាំងនេះផ្អែកលើចម្លើយរបស់បុរសចំនួន ៣៣៣នាក់ និងស្រី ៦៦៨នាក់។ អ្នកស្ម័គ្រចិត្តត្រូវបានស្នើសុំឱ្យបំពេញការស្ទង់មតិតាមអ៊ីនធឺរណែត ដែលបានសួរសំណួរអំពីទម្លាប់នៃការមើលភាពយន្តសិច ក៏ដូចជារូបភាពផ្ទាល់ខ្លួនប្រដាប់បន្តពូជ ការរំខានក្នុងអំឡុងពេលរួមភេ ទនិងការរំពឹងទុកដែលពួកគេមានលើដៃគូរបស់ពួកគេ ដោយផ្អែកលើអ្វីដែលពួកគេបានមើល។

 

 

មានការរំលឹកមួយចំនួនចំពោះការស្រាវជ្រាវនេះ ដោយខ្វះខាតភាពសម្បូរបែបនៅក្នុងអ្នកចូលរួមទាំងអស់ ដែលសុទ្ធតែជានិស្សិតថ្នាក់មហាវិទ្យាល័យ ដែលសំខាន់បំផុត។ វាអាចថាបុគ្គលម្នាក់ៗនៅក្នុងដំណាក់កាលផ្សេងៗ គ្នានៃជីវិតរបស់ពួកគេមានប្រតិកម្មខុសៗគ្នាចំពោះសិច។ ទោះជាយ៉ាងណាក៏ដោយនេះមិនមែនជា ការស្រាវជ្រាវដំបូងដែលបង្ហាញថា ការមើលរឿងអាសអាភាសអាចប៉ះពាល់ដល់ទាំងបុរស និងស្ត្រីនោះឡើយ។

 

 

ឧទាហរណ៍ ការសិក្សាឆ្២០១៦ បានរកឃើញថារូបភាពអាសអាភាស អាចបង្កើនហានិភ័យនៃការលែងលះចំពោះគូស្វាមីភរិយា។ ការកើនឡើងនេះគឺមានកម្រិតតិចតួចចន្លោះពី ៦ ទៅ ៦ភាគរយ អាស្រ័យលើអាយុរបស់ប្តីប្រពន្ធ ដែលគូស្វាមីភរិយាវ័យក្មេងទំនងជាអាច បែកបាក់គ្នាជាងគូស្វាមីភរិយាវ័យចំណាស់ ហើយអាស្រ័យលើជាតិសាស្រ្ត ដោយមានគូស្វាមីភរិយា មានជាតិសាស្រ្តផ្សេងគ្នាទំនងជាបែកបាក់គ្នាច្រើនជាង គូស្វាមីភរិយាវ័យ ដែលចូលចិត្តមើលភាពយន្តអាសអាភាស។ យ៉ាងណាក៏ដោយការស្រាវជ្រាវបានបង្ហាញថា ការមើលភាពយន្តអាសអាភាស អាចនាំឱ្យមានការតានតឹង ក្នុងការរក្សាឱ្យមានចំណង់មិត្តភាពប្តីប្រពន្ធ។

ការសិក្សាទាំងនេះមិនមែនចង់ឲ្យអ្នកឈប់ទស្សនាខ្សែភាពយន្តអាសអាភាសនោះទេ ដោយសារអ្នកទស្សនាភាគច្រើនអាចមើល វីដេអូសិចដោយមានឥទ្ធិពលតិចតួចលើជីវិតរបស់គេ។ ទោះជាយ៉ាងណាក៏ដោយភាពយន្តសិច វាហាក់ដូចរឿងក្នុងជីវិត អាចត្រូវបានគេប្រើប្រាស់ក្នុងកម្រិតមធ្យម។

ប្រែសំរួលដោយ៖ សុខ សុវណ្ណនិត្យ

ផ្តល់សិទ្ធដោយ៖⁣ Khmerline