សំណុំរឿងអន្ទងបេះដូង ភាគ៩ – Kalib9 គំនិត | Kalib9
kalib9

សំណុំរឿងអន្ទងបេះដូង ភាគ៩

…………សូមជូនរឿង………….

សំណុំរឿងអន្ទងបេះដូង ភាគ៩

លោកឧត្តមសេនីយ៍ឯក៖ អាឡូ…អាឡូ! ជម្រាបសួរ!

អ្នកខលមក៖ សូមគោរពលោកឧត្តមសេនីយ៍ឯកមានគេផ្តល់ដំណឹងមកថាលោកឧកញ៉ា លឹម ម៉េសៀង ស្លាប់ហេីយ។

លោកឧត្តមសេនីយ៍ឯក៖ ហ្អា….! ថាម៉េចលោកឧកញ៉ា លឹម ម៉េងសៀង ស្លាប់! ។

អ្នកនៅតុអាហារទាំងអស់រន្ធត់ចិត្តយ៉ាងខ្លាំងពេលដែលដឹងដំណឹងនេះ។ ក្រោយពីដឹងដំណឹងនេះលោកឧត្តមសេនីយ៍ឯកចាត់ ប៉ូលីសដែមកញាុំអាហារពេលល្ងាចនៅផ្ទះគាត់ទៅធ្វេីកោសល្យវិច្ច័យ សលោកឧកញ៉ា លឹម ម៉េងសៀង។

ព្រឹកស្អែកឡេីងលោកឧត្តសេនីយ៍ឯកធ្វេីការកោះប្រជុំទាក់ទងនឹងការស្លាប់របស់ លោកឧកញ៉ា លឹមម៉េងសៀង ។

លោកឧត្តមសេនីយ៍ឯក៖ កាលពីយប់មិញនេះខ្ញុំបានបញ្ជាឲ្យអស់លោកទៅធ្វេីកោសល្យវិច្ច័យ
សពរបស់លោកឧកញ៉ា លឹម ម៉េងសៀង តេីលោកឧកញ៉ា លឹម ម៉េងសៀង ស្លាប់ដោយសារអ្វីដែរ?

វិសុទ្ធឆ្លេីយតបលោកឧត្តមសេនីយ៍

វិសុទ្ធ៖ បាទ លោកឧត្តមសេនីយ៍ឯក តាមការធ្វេីកោសល្យវិច្ច័យរបស់ក្រុមការងារយេីងសង្ស័យថា ការស្លាប់របស់លោកឧកញ៉ា លឹម ម៉េងសៀង គឺជារឿងមនុស្សឃាតដោយគិតទុកជាមុន ព្រោះតាមការសុេីបសួរពីលោកគ្រូពេទ្យដែល ពិនិត្យព្យាបាលលោកឧកញ៉ា បញ្ចាក់ថាសុខភាពរបស់លោកឧកញ៉ា លឹម ម៉េងសៀងមានភាពល្អប្រសេីរហេីយ ទេីបអនុញ្ញាតឲ្យលោកឧកញ៉ាត្រឡប់ទៅផ្ទះវិញ។ បេីសិនជាអាការៈជំងឺរេីឡេីងដូចជាមិនអាចកេីតមានភ្លាមៗរហូតដល់ស្លាប់ទេ។

រីឯការពិនិត្យសាកសព ឃេីញថាទឹកមុខរបស់ លោកឧកញ៉ា លឹម ម៉េងសៀងឡេីងស្វាយ ហាក់ដូចជាមានគេយកអីខ្ទប់ដង្ហេីមរហូតដល់ស្លាប់។ ដៃលោកឧកញ៉ា លឹម ម៉េងសៀង មានស្នាមជាំហាក់ដូចជាប្រឹងប្រតាយប្រតប់រេីបម្រះ តែកម្លាំងមិនដល់ឃាតករសម្លាប់ព្រោះលោកឧកញ៉ាមានវ័យចំណាស់ និងមានជំងឺមិនទាន់ជាដាច់។ ក្រោយពីរេីបម្រះរហូតអស់កម្លាំងពីខ្លួន ដៃស្តាំលោកឧកញ៉ា លឹម ម៉េងសៀង ចាប់ខ្ញាំកម្រាលពូកយ៉ាងខ្លាំង រហូតមានស្នាម ភ្លីខ្លាំងមួយដុំក្បែរដៃស្តាំលោកឧកញ៉ា លឹម ម៉េងសៀង ទោះបីជាឃាតករ ចាប់ដកដៃ លោកឧកញ៉ាចេញពីកម្រាលពូក ក្រោយពេលគាត់ដាច់ខ្យល់ក៏ដោយ។

លោកឧត្តមសេនីយ៍ឯក៖ ហេីយចុះអ្នកណាជាអ្នកនៅមេីលថែលោក ឧកញ៉ា លឹម ម៉េងសៀង មុនពេលដែលគាត់ស្លាប់

សុភក្រ្តឆ្លេីយសំណួរនេះ

សុភក្រ្ត៖ បាទ លោកឧត្តមសេនីយ៍ឯកតាមការសុេីបសួរអ្នកបម្រេើក្នុងផ្ទះលោក លោកឧកញ៉ា លឹម ម៉េងសៀងបញ្ជាក់ថា ចាប់ពីម៉ោងប្រាំបីយប់ជាពេលវេលាដែលលោកឧកញ៉ាស្លាប់មានតែប្រពន្ធរបស់
លោកឧកញ៉ា លឹម ម៉េងសៀង គឺ លោកជំទាវ ពៅ ឆវី ដែលមានវ័យមិនដល់៣០ឆ្នាំផង។

លោកឧត្តមសេនីយ៍ឯក៖ អ៊ីចឹង លោកជំទាវ ពៅ ឆវីគួរឲ្យសង្ស័យណាស់! ឬមួយករណីសម្លាប់លោកឧកញ៉ាទាក់ទងនឹងរឿងទ្រព្យ ទ្រព្យសម្បត្តិ។

លោកឧត្តមសេនីយ៍ទោ សៃ យុទ្ធថន សុំកាត់សម្តីត្រង់ចំណុចនេះ

លោក សៃ យុទ្ធថន៖ រឿងនេះពិតជាចម្លែកណាស់ដូចលោកឧត្តមសេនីយ៍ឯក បានដឹងដែរថា លោកឧកញ៉ា លឹម ម៉េងសៀង និង លោកជំទាវ ពៅ ឆវី ដ្បិតតែមានវ័យ ខុសគ្នាក៏ដោយ តែពួកគាត់ បានរៀប
អាពាហ៍ពិពាហ៍ស្របច្បាប់ជាមួយគ្នា។
ដូចច្នេះលោកជំទាវ ពៅ ឆវី គឺទាយាទស្របច្បាប់ថ្នាក់ទី១ម្នាក់ទួលមរតកហេតុអ្វីបានជាលោកជំទាវ ពៅ ឆវីត្រូវសម្លាប់លោកឧកញ៉ាលឹម ម៉េងសៀង?

លោកឧត្តមសេនីយ៍ឯក៖ បេីតាមខ្ញុំដឹងលោកឧកញ៉ាលឹម ម៉េងសៀង ធ្លាប់មានប្រពន្ធម្នាក់ រួចមកហេីយឈ្មោះ អ្នកស្រី សោម ស្រីមល ហេីយពួកគាត់មានចំណងដៃកូនស្រីម្នាក់ជាមួយគ្នា ពេលនេះកូនស្រី គាត់ប្រហែលជាអាយុ ដប់បួនដប់ប្រាំឆ្នាំហេីយដែរ។ កាលនោះអ្នកស្រី សោម ស្រីមល ប្តឹងឈ្នះលោក ឧកញ៉ា លឹឹម ម៉េងសៀង បានសិទ្ធិធ្វេីជាអាណាព្យាបាលក្មេងស្រីនោះ។

ចំណងប្តីប្រពន្ធលោក ឧកញ៉ា លឹម ម៉េងសៀង និង អ្នកស្រី សោម ស្រីមល រលាយបាត់ក្រោយពី តុលាការចេញសាលក្រលែងលះ។
អ្នកស្រី សោម ស្រីមល គ្មានសិទ្ធិជា សន្តតិជន(អ្នកស្នង)ទទួលមរតកទៀតទេ តែកូនស្រីរបស់អ្នកស្រី សោមស្រីមល នៅតែមានសិទ្ធិជាសន្តតិជនថ្នាក់ទីមួយទទួលមត៌កពីសពលោក ឧកញ៉ា លឹម ម៉េងសៀង ដដែល។

វិសុទ្ធសុំកាត់សម្តីទេលោកឧត្តមសេនីយ៍

វិសុទ្ធ៖ សូមអធ្យាស្រ័យ លោកឧត្តមសេនីយ៍ឯកអាចដែរទេ ថាលោកជំទាវ ពៅ ឆវី សម្លាប់ លោកឧកញ៉ា លឹម ម៉េងសៀងដោយមានអ្នកបញ្ជានៅពីក្រោយខ្នង។ ខ្ញុំសង្ស័យថាលោកជំទាវ ពៅ ឆវី អាចមានទំនាក់ទំនងស្នេហាជាមួយមនុស្សប្រុសណាម្នាក់ដែលមានវ័យស្រករគ្នា ។

ការសម្លាប់នេះអាចមានការញុះញុងពីប្រុសស្នេហ៍របស់ លោកជំទាវ ពៅ ឆវី ឲ្យសម្លាប់លោក ឧកញ៉ា លឹម ម៉េងសៀង ដេីម្បីយកទ្រព្យ និង ដេីម្បីបានរស់នៅជាមួយគ្នាដោយ បេីកចំហក្រោយពេលលោកឧកញ៉ា
លឹម ម៉េងសៀងស្លាប់។

លោកឧត្តមសេនីយ៍ឯក៖ សម្តីលោកអនុសេនីយ៍ឯក វិសុទ្ធដូចជានិយាយត្រូវ។ អ៊ីចឹងយេីងកុំទាន់អាលទាន់ឃាត់ខ្លួន លោកជំទាវ ពៅ ឆវី អី។ ពួកយេីងធ្វេីធម្មតា ដូចជាជឿថា លោកឧកញ៉ា លឹម ម៉េងសៀង ស្លាប់ដោយសារជំងឺទៅចុះ ដេីម្បីរកភស្តុតាងចាប់់អ្នក ដែលនៅពីក្រោយខ្នងរឿងនេះ។

ខ្ញុំបញ្ជាឲ្យ សែហ្វចាប សែហ្វចូច សែហ្វ វឿន សែហ្វ វ៉ែន នៅយាមផ្ទះ បុណ្យសពលោកឧកញ៉ា លឹម ម៉េង សៀង ដេីម្បីរក្សាសណ្តាប់ធ្នាប់និង ឃ្លាំមេីលក្រែងមានជនសង្ស័យនៅក្នុងពិធីបុណ្យ ហេីយលោកអនុសេនីយ៍ឯកវិសុទ្ធចាំទទួលដំណឹងពីសែហ្វទាំងបួន ។ លោកអនុសេនីយ៍ឯក វិសុទ្ធ អាចទៅគោរពសពលោកឧកញ៉ាលឹមម៉េង សៀង បាន តែកុំញឹកញាប់ពេក ក្រែងជនដែលនៅពីក្រោយរឿងសម្លាប់លោកឧកញ៉ា លឹម ម៉េង សៀង មានការសង្ស័យ។ អ្នកផ្សេងដែលធ្លាប់មានទំនាក់ទំនង ជាមួយលោកឧកញ៉ា លឹម ម៉េងសៀង អាចទៅ គោរពសពលោកឧកញ៉ា លឹម ម៉េងសៀងបានតែត្រូវស្លៀកពាក់សីុវិល ។ ចំណែកលោកអនុសេនីយ៍ឯក សុភក្រ្ត ខ្ញុំមានការងារផ្សេងទៀត នៅខេត្ត
ឲ្យលោកធ្វេី។

ប៉ូលីសដែលមានភារកិច្ចទទួលបញ្ជាលោកឧត្តមសេនីយ៍ឯក ធ្វេីការងាររៀងៗខ្លួន។

ភ្ញៀវយ៉ាងច្រេីនកុះករចូលរួមក្នុងពិធីីបុណ្យសពលោកឧកញ៉ា លឹម ម៉េងសៀង ដែលសុទ្ធតែជាអ្នកជំនួញ
និង អ្នកធ្វេីការងារធំដុំនៅក្នុងសង្គម មានដូចជាលោក គង់ វិស័យ និង អ្នកស្រី មានគន្ធា ដែលជាប៉ាម៉ាក់វិសុទ្ធ និង អ្នកផ្សេងៗជាច្រេីនទៀតរួមមានលោកឧកញ៉ា គង់ ហួរលោកវេជ្ជបណ្ឌិត លី សម្បត្តិ លោកឧកញ៉ា ពេជ្រ រតនា លោកឧត្តមសេនីយ៍ទោ សៃ យុទ្ធថនលោកឧត្តមសេនីយ៍ទោ នី វឌ្ឍនៈ លោកឧត្តមសេនីយ៍ត្រី រ័ត្នន៍ សេនា លោក សេង វិបុល អ្នកស្រី ផ្កា អង្គាបុស្ប អ្នកស្រី កង មាស អ្នកស្រី
សុខា រិយា អ្នកស្រី កែវ ផល្គុន អ្នកស្រីផ្កាយ និស្ស័យ អ្នកស្រី អឹុង សុផា ជាដេីម។

ប៉ាម៉ាក់វិសុទ្ធមកគោរសពលោកឧកញ៉ាតាំងពីព្រឹករួចក៏ត្រឡប់ទៅវិញ។ វិសុទ្ធថ្ងៃបន្តិចទេីបបានមកគោរពសពលោក ឧកញ៉ា លឹម ម៉េងសៀង ព្រោះត្រូវទៅអង្គភាពមុន។

វិសុទ្ធដេីរចូលមកផ្ទះបុណ្យ

វិសុទ្ធ ៖ ជម្រាបសួរលោកជំទាវ និង លោក ចិត្រា

ឆវី/ ចិត្រា ៖ ចាស៎/ បាទ ជម្រាបសួរលោក។

វិសុទ្ធ៖ ឲ្យខ្ញុំចូលរួមរំលែកទុក្ខផង! ។

ឆវី/ចិត្រា ៖ ចាស៎ / បាទ អរគុណលោក

វិសុទ្ធកំពុងដេីរទៅអុជធូបគោរពសព ស្របពេលគ្នានោះដែរចរិយាក៏ចូលមកផ្ទះបុណ្យ ជម្រាបសួរ លោកជំទាវ ពៅ ឆវី និង លោកលឹម ចិត្រា ។ វិសុទ្ធ អុជធូបរួចដេីរចេញមកឈរក្បែរលោកជំទាវ ពៅ ឆវី
ចរិយាដេីរចូលទៅអុជធូបម្តង។ នៅពេលដែលវិសុទ្ធឈរជិតលោកជំទាវឆវី សំឡេងយំរបស់លោកជំទាវ ពៅ ឆវី ក៏បន្លឺឡេីង លាយនឹងទឹកភ្នែក។ វិសុទ្ធឃេីញបែបនោះក៏លួងលោកជំទាវ ពៅ ឆវី

វិសុទ្ធ៖ លោកជំទាវកាត់ចិត្តខ្លះទៅ កុំឈឺចិត្តខ្លាំងពេក។

លោកជំទាវ ពៅ ឆវីឱនមុខចុះផ្អឹបនឹងស្មារបស់វិសុទ្ធទាំងសំឡេងខ្សឹកខ្សួលផង។ វិសុទ្ធចង់រេីចេញពីលោកជំទាវ ពៅ ឆវី ដែរ តែមិនហ៊ាន។

ចរិយាក្រឡេកមកឃេីញលោកជំទាវ ពៅ ឆវីផ្អែកស្មាវិសុទ្ធ ក៏កេីតអារម្មណ៍មួយចម្លែកដូចភ្លេីង
ឆេះនៅក្នុងខ្លួន ។ ចរិយាដេីរចូលទៅជិតវិសុទ្ធ និង លោកជំទាវ ពៅ ឆវី រួចនិយាយ….។

សូមរង់ចាំអានភាគបន្ត! សូមអរគុណ!

រចនាដោយបងស្រី រាជិនី ខិល

តេីអារម្មណ៍ចម្លែករបស់ចរិយានៅពេលនោះជាអ្វី?
តេីចរិយាដេីរចូលទៅជិតវិសុទ្ធ និង លោកជំទាវ
ពៅ ឆវីបម្រុងនិយាយអ្វី?

Doremon Titi Uncute

error: Content is protected !!