តម្រា​ទស្សន៍​ទាយ លេខ​ទាំង ៩ ដែលអ្នកកើតគ្រប់ឆ្នាំទាំងអស់ត្រូវដឹង! – Kalib9 ហុងស៊ុយ | Kalib9
kalib9

តម្រា​ទស្សន៍​ទាយ លេខ​ទាំង ៩ ដែលអ្នកកើតគ្រប់ឆ្នាំទាំងអស់ត្រូវដឹង!

មានវិធីជាច្រើនដែលអាចអនុញ្ញាតឲ្យយើងអាចទស្សទាយពីនិស្ស័យ និងចរិតលក្ខណៈរបស់អ្នកណាម្នាក់បាន។ អត្ថបទនេះនឹងណែនាំលោកអ្នកឲ្យបានដឹងពីរបៀបថ្មីមួយទៀត ដែលអាចឲ្យលោកអ្នកបានដឹងពីនិស្ស័យ និងចរិតលក្ខណៈមនុស្សតាមរយៈលេខរបស់ពួកគេ។ សូមបញ្ជាក់ថាលេខ (ពី ១ ដល់ ៩) របស់មនុស្សម្នាក់ៗគឺសំដៅលើការបូកបញ្ចូលគ្នានូវថ្ងៃ ខែ ឆ្នាំកំណើតរបស់ពួកគេ។

ឧទាហរណ៍៖ ខ្ញុំកើត ថ្ងៃទី​ ១០ ខែ ធ្នូ ឆ្នាំ ១៩៨៩ ដូច្នេះ យក៖

10 + 12 + 1989 = 2011 នាំអោយ 2011 = 2 + 0 + 1 + 1 = 4

ដូច្នេះ​សូម​រក​មើល​លេខ ៤ ក្នុង​តម្រា​ខាង​ក្រោម!

តម្រា​នៃ​លេខ​ទាំង ៩៖

– លេខ១៖ ជាមនុស្សខ្លាំង ចូលចិត្តធ្វើអ្វីជាលក្ខណៈឯកជន ជាអ្នកដឹងនាំដ៏មានសក្តានុពលម្នាក់ហើយប្រកបដោយមហិច្ឆតាខ្ពស់។ ពេលខ្លះពួកគេក៏ជាមនុស្សអត្មានិយមដែរ។

– លេខ២៖ ជាមនុស្សដែលឆាប់រំជួលចិត្ត និងមានទឹកចិត្តទន់ជ្រាយ ហើយពេលខ្លះពួកគេអាចមានបញ្ហាផ្នែកផ្លូវចិត្តនេះ។

– លេខ៣៖ ជាមនុស្សឧស្សាហ៍ព្យាយាម មានជំនាញក្នុងការនិពន្ធ ការទំនាក់ទំនង ពួកគេចូលចិត្តការផ្សងព្រេង និងការប្រកួតប្រជែង ហើយពួកគេក៏ចូលចិត្តរាប់អានមិត្តភក្តិ និងមានការទាក់ទាញខ្លាំង ផងដែរ។

– លេខ៤៖ ជាមនុស្សខ្លាំង មានស្ថិរភាព អាចទុកចិត្តបាន ជាក់ស្តែងនិយម និងជាមនុស្សដែលមានហេតុផល។ តែពេលខ្លះពួកគេជាមនុស្សដែលរឹងរូស។

– លេខ៥៖ ជាមនុស្សដែលមិនសូវចេះខ្វល់ និងគិតច្រើន ពួកគេមិនចូលចិត្តអ្វីដដែលៗ និងភាពអសកម្ម តែចូលចិត្តការផ្សងព្រេង និងការសាកល្បងថ្មីៗ។

– លេខ៦៖ ជាមនុស្សដែលពោពេញដោយសន្តិភាព យុត្តិធម៌ សុចរិត តែពេលខ្លះពួកគេតែងតែគិតថាខ្លួនឯងត្រូវ និងចូលចិត្តធ្វើអ្វីដែលអត់ប្រយោជន៍។

– លេខ៧៖ជាមនុស្សវ័យឆ្លាត គិតបានល្អិតល្អន់មុនពេលធ្វើអ្វីមួយ មានការលើកទឹកចិត្តខ្ពស់ និងជាមនុស្សដែលពូកែអត់ធ្មត់។

– លេខ៨៖ ជាមនុស្សដែលមានអំណាច និងភាពជោគជ័យច្រើនក្នុងជីវិត។ ពួកគេជាមនុស្សដែលមានការជំរុញទឹកចិត្ត និងមានសមត្ថភាពខ្ពស់។

– លេខ៩៖ ជាមនុស្សដែលមានឥទ្ធពលខ្លាំង មានទំនួលខុសត្រូវខ្ពស់ និងមានទស្សនៈខ្ពស់ក្នុងគ្រប់កិច្ចការទាំងអស់៕

 ផ្តល់សិទ្ធិដោយ៖ Moha Sneha

Who want to apply to study in Japan? And don’t know how to apply, right? Ok, Don’t worry. Please take your mobile and then call to 069373168 for consulting. Don’t be late because admission nearly close.

error: Content is protected !!