ផឹកទឹកស្អាតដើម្បីឲ្យស្រឡះអារម្មណ៍ល្អ​ នៅពេលគិតអ្វីមិនចេញ – Kalib9 គំនិត | Kalib9
kalib9

ផឹកទឹកស្អាតដើម្បីឲ្យស្រឡះអារម្មណ៍ល្អ​ នៅពេលគិតអ្វីមិនចេញ

វាមិនមែនជារឿងប្លែកឡើយអ្វីឡើយ ដែលបុរសនារីសម័យកុំព្យូទ័រនេះ បែរមកចាប់​អារម្មណ៍បញ្ហាសុខភាពកាន់​តែច្រើន​ឡើងៗ ជាពិសេសការ​ហាត់ប្រាណ​ដែលធ្វើឲ្យសុខភាព​រឹងមាំ។
បើអ្នកមាន​អាការៈតឹងតែង​ក្នុងខួរក្បាល ឬ គិតអ្វីមិនចេញ​ចូរអ្នកសាកល្បងប្រើវិធី០៥យ៉ាង ដើម្បីជួយដុសខាត់​ខួរក្បាលរបស់​អ្នកឲ្យស្រស់ថ្លា។

១៖ ផឹកទឹកស្អាតដើម្បីឲ្យស្រឡះអារម្មណ៍ល្អ៖

ពេលណាយើងមានអារម្មណ៍តឹងតែង ចូរសាកល្បងរកកែវទឹកធំៗ ឬដបទឹកដាក់ប្រចាំ​នៅលើតុហើយកុំភ្លេច​ផឹកម្តងបន្តិចៗ​ចន្លោះពេលថ្ងៃ​ឲ្យជាប់ជាប្រចាំ។ វិធីនេះវា​នឹងជួយដាស់​ឲ្យអារម្មណ៍ និងរាងកាយ​អ្នកភ្ញាក់ខ្លួន​រហូត ព្រោះទឹកជួយ​សម្រួលសារធាតុគីមី​ដ៏សំខាន់នៅ​ក្នុងខួរក្បាល និងប្រព័ន្ធប្រសាទ។

២៖ គូសវាសអ្វីៗដែលស្មុគស្មាញលើក្រដាស និងជួយសំលៀងខួរក្បាលជានិច្ច៖

ត្រូវរកប៊ិច និងក្រដាស់មួយសន្លឹកមក រួចហើយសរសេរក្រវេមក្រវាម ឬសរសេរអ្វីក៏បាន​ត្រូវសរសេរដោយដៃ​ទាំងសងខាងព្រមគ្នា។ អក្សរដែលសរសេរនោះ អាចមើលមាន​លក្ខណៈប្លែក ប៉ុន្តែវាជាវិធីល្អចំពោះ​ប្រព័ន្ធខួរក្បាល ដោយធ្វើឲ្យ​ខួរក្បាលទាំងពីរផ្នែក​ធ្វើការព្រមគ្នា ជួយបង្កើនប្រសិទ្ធភាពក្នុងការចងចាំ និងធ្វើឲ្យ​មានភាពស្ទាត់​ជំនាញខាងផ្នែក​ប្រកបពាក្យ និងគណនាបាន​លឿនទៀតផង។

៣៖ ពង្រឹងភាពជាក្រុមទៅឲ្យខួរក្បាល៖

ត្រូវហាត់សរសេរលេខ៨ ក្នុងខ្យល់នោះ​អ្នកអាចសរសេរ​ដោយម្រាមដៃ ឬដោយក្រសែរ​ភ្នែកក៏បាន។ ចាប់ផ្តើម​សរសេរបីផ្នែក​ខាងឆ្វេង​នៃលេខ៨ បត់កោងពី​ខាងលើចុះមក​កាត់ចំពាក់កណ្តាល​នៃតួលេខបត់​ទៅខាងស្តាំ ម្តងនេះបត់​កោងវិលឆ្វេង​ទៅរកពាក់​កណ្តាល រួចបត់កោង​ស្តាំទៅចំចំណុច​ចាប់ផ្តើមក៏បាន​លេខ​៨ល្មម។ ធ្វើដូច្នេះដដែលៗ​ឲ្យបាន០៥ដង ហើយធ្វើឆ្លាស់​មកម្រាមដៃ​ម្ខាងទៀត។ វិធីនេះវា​នឹងជួយឲ្យមានប្រសិទ្ធភាព​ក្នុងការអាន និងការយល់​បានកាន់តែ​ប្រសើរឡើង ព្រោះការផ្សារ​ភ្ជាប់ការងារបស់​ខួរក្បាល​ផ្នែកខាងឆ្វេង និងខួរក្បាល​ផ្នែកខាងស្តាំ​ឲ្យវាមានទំនាក់​ទំនងគ្នាល្អ។

៤៖ ម៉ាស្សាស្លឹកត្រចៀក​ជំរុញការយល់ និងអារម្មណ៍ស្វាងភ្លាមៗ៖

អង្គុយឲ្យស្រួល​រួចយកចុងម្រាមដៃទាំងសង​ខាងប៉ះត្រង់ស្លឹក​ត្រចៀក បន្ទាប់មកត្រូវ​ច្របាច់ម៉ាស្សា និងលាស្នាមបត់​នៃស្លឹកត្រចៀក​ស្លឹកត្រចៀក​ទាំងសងខាងចេញ។ ត្រូវរំកិលម្រាមដៃ​ចុះមកម៉ាស្សា​ត្រង់កន្លែងផ្សេងៗ​នៃស្លឹកត្រចៀក ទាញវាតិចៗ​ពេលមកដល់ទង​ត្រចៀកត្រូវទាញវាចុះ ធ្វើបែបនេះ​ដដែលៗឲ្យ​បាន២ដង។ វិធីនេះវាជួយ​ជំរុញការឮ និងធ្វើឲ្យការយល់​កាន់តែប្រសើរ​ឡើង ព្រោះវាជាការ​រំសាយសសៃប្រសាទ​ត្រង់បរិវេណស្លឹក​ត្រចៀក ដែលតភ្ជាប់​នឹងខួរក្បាល។ ក្រៅពីនេះ​ការដែលឆ្អឹងថ្គាម​ និងអណ្តាត​បានរសាយ វាថែមទាំង​ជួយឲ្យការនិយាយរបស់​យើងបានច្បាស់​រអិលតែម្តង។

៥៖ ម៉ាស្សាចំណុចភ្ជាប់ខួលក្បាល៖

ដាក់ដៃម្ខាងលើផ្ចិត ចំណែកដៃម្ខាង​ទៀតត្រូវប្រើមេដៃ និងម្រាមដៃ​ចង្អុលដាក់ពីលើ​ឆ្អឹងទ្រូង ក្រោមបរិវេណ​ក្រោមឆ្អឹងដង​កាំបិត ដោយម៉ាស្សា​កន្លែងទាំង២​នេះសន្សឹមៗ ឲ្យបានប្រហែលជា​១០វិនាទី។ វិធីនេះវាអាច​ជួយកាត់បន្ថយ​ភាពភាំងៗ ឬភាពច្របូក​ច្របល់ ជួយជំរុញ​ថាមពល និងជួយធ្វើឲ្យ​មានគំនិតជ្រះស្រឡះ​ថ្លាល្អ។

ប្រសិនបើ​ពេលណាអ្នកមានអារម្មណ៍ល្ហិតល្ហៃ​ ដោយសារតែ​ការអានសៀវភៅ​សម្រាប់ប្រលង​ច្រើនពេក ឬតប់ប្រមល់​ការតឹងក្នុងអារម្មណ៍ ដោយសារតែ​ការធ្វើការច្រើន​ពេញៗ​មួយថ្ងៃ ចូរអ្នក​សាកល្បង​រកពេលវេលាសម្រាប់ខ្លួនឯងឲ្យ​បាន ១០នាទី ទៅ២០នាទីដើម្បី​ដុសខាត់ខួរក្បាល​ឲ្យស្រឡះ ព្រោះវា​ជួយឲ្យខួរក្បាលភ្លឺថ្លា​ហើយនោះ ថែមទំាំង​ជួយរំសាយ​អារម្មណ៍តានតឹងខាងផ្លូវចិត្តបានប្រសើរទៀតផង៕

error: Content is protected !!