ហេតុអ្វី អាហារពេលព្រឹកមានសារៈសំខាន់? – Kalib9 ប្លែកៗ សម្រស់ & សុខភាព | Kalib9
kalib9

ហេតុអ្វី អាហារពេលព្រឹកមានសារៈសំខាន់?

ក្រុមអ្នកស្រាវជ្រាវនិយាយថា ការញ៉ាំអាហារពេលព្រឹក គឺជាវិធីល្អក្នុងការសម្រកទម្ងន់ ប្រសិនបើអ្នកមិនញ៉ាំច្រើននៅពេលអាហារថ្ងៃត្រង់ និងអាហារពេលល្ងាច។

អាហារពេលព្រឹកគឺជាអាហារដ៏សំខាន់បំផុតក្នុងមួយថ្ងៃ។

នោះគឺជាការសន្និដ្ឋាននៃការស្រាវជ្រាវថ្មីមួយ ដែលបានចេញផ្សាយដើម្បីកំណត់ពីឥទ្ធិពលនៃពេលវេលា និងភាពញឹកញាប់នៃការញ៉ាំអាហារ ចំពោះការប្រែប្រួលនៃសន្ទស្សន៍នៃទម្ងន់ខ្លួន (BMI)។

 

 

នេះគឺជាការរកឃើញមួយចំនួនរបស់អ្នកស្រាវជ្រាវ។

ចំពោះការស្រាវជ្រាវមួយ ដែលបានចេញផ្សាយថ្មីនេះ អ្នកស្រាវជ្រាវបានចំណាយពេល ៧ឆ្នាំដើម្បីសង្កេតមើលទម្លាប់ នៃការញ៉ាំនៃពួកបុព្វជិតសាសនាគ្រិស្ទី ដែលមានអាយុចាប់ពី ៣០ឆ្នាំឡើងទៅ។

ពួកគេបានប្រមូលទិន្នន័យអំពីចំនួនអាហារ ដែលទទួលទានក្នុងមួយថ្ងៃ ដែលញ៉ាំអាហារពេលយប់ មិនថាអ្នកចូលរួមបរិភោគអាហារពេលព្រឹក និងម៉ោងប៉ុន្មាននោះទេ ដែលពួកគេញ៉ាំអាហារធំបំផុតរបស់ពួកគេគឺអាហារពេលព្រឹក។

 

 

បន្ទាប់មកពួកគេបានរកមើល និងដាក់ជាក្រុមរួមគ្នានូវឥរិយាបថស្រដៀងគ្នា។

បន្ទាប់ពីធ្វើការកែសម្រួលកត្តាប្រជាសាស្រ្ត និងរបៀបរស់នៅ ក្រុមអ្នកស្រាវជ្រាវបានគណនាការប្រែប្រួលនៃ BMI សម្រាប់ក្រុមនីមួយៗ។

ក្រុមអ្នកស្រាវជ្រាបានសង្កត់ធ្ងន់ទៅលើសារៈសំខាន់ នៃការញ៉ាំអាហារពេលព្រឹក។

“វាត្រូវបានបង្ហាញថាអ្នកដែលមិនញ៉ាំអាហារពេលព្រឹក មានការកើនឡើងហានិភ័យនៃជំងឺធាត់ និងជំងឺរ៉ាំរ៉ៃទាក់ទងនឹងធាត់។ ការស្រាវជ្រាវរបស់យើង បានបន្ថែមភស្តុតាងនេះ”។

ក្រុមអ្នកស្រាវជ្រាបានសន្និដ្ឋានថា ប្រសិនបើអ្នកញ៉ាំតិចជាងមុន មិនញ៉ាំអាហារសម្រន់ និងញ៉ាំអាហារពេលព្រឹកជាអាហារដ៏ធំបំផុតរបស់អ្នកនោះ អ្នកនឹងបាត់បង់ទម្ងន់កាន់តែច្រើនក្នុងរយៈពេលវែងជាង ប្រសិនបើអ្នកមិនប្រកាន់ខ្ជាប់នូវអាកប្បកិរិយាទាំងនោះ។

 

ប្រែសំរួលដោយ៖ សុខ សុវណ្ណនិត្យ
ផ្តល់សិទ្ធដោយ៖ khmerline