៧រោគសញ្ញាចំពោះកូនៗរបស់អ្នក ដែលត្រូវទៅជួបគ្រូពេទ្យជាបន្ទាន់ – Kalib9 ប្លែកៗ សម្រស់ & សុខភាព | Kalib9
kalib9

៧រោគសញ្ញាចំពោះកូនៗរបស់អ្នក ដែលត្រូវទៅជួបគ្រូពេទ្យជាបន្ទាន់

ជំងឺរបស់កុមារគឺជាបទពិសោធដ៏លំបាកមួយសម្រាប់មាតាបិតា។ បញ្ហាជាច្រើនអាចត្រូវបានជៀសវាងបាន ប្រសិនបើរោគសញ្ញាត្រូវបានបង្ហាញ និងព្យាបាលទាន់ពេលវេលា។

១. មានស្នាមអុចៗ ពណ៌ត្នោត ឬខ្មៅ
ប្រសិនបើមានស្នាមអុចៗ ឬកណ្តួលតូច ឬធំ(ធំជាង ៦មីលីម៉ែត្រ) លេចឡើងនៅលើដងខ្លួនរបស់អ្នក នេះគឺជាសញ្ញា​ដែលបង្ហាញថា កូនអ្នកត្រូវទៅជួបគ្រូពេទ្យជាបន្ទាន់។

 

 

២. ជ្រុះសក់
មូលហេតុគឺប្រហែលជាខ្វះវីតាមីន។ ដើម្បីស្វែងយល់ពីមូលហេតុពិតប្រាកដគឺចាំបាច់ត្រូវទៅជួបគ្រូពេទ្យកុមារ។

 

 

៣.​ អារម្មណ៍ និងការប្រែប្រួលឥរិយាបថ
ការធ្លាក់ចុះភ្លាមៗនៃចំណង់អាហារ​ បញ្ហានៃការគេង ឬការថយចុះសកម្មភាពរបស់ក្មេង គឺជាហេតុផលសំខាន់ដើម្បីទៅជួបគ្រូពេទ្យ។

 

 

៤. រីកទំហំក្បាល
ប្រសិនបើអ្នកឃើញកូនរបស់ មានទំហំក្បាលរីកខុសពីធម្មតា និងធំខុសប្លែកពីក្មេងដទៃទៀត​ អ្នកនាំកូនទៅជួបគ្រូពេទ្យជាន្ទាន់ ព្រោះវាអាចជារោគសញ្ញានៃជំងឺមួយចំនួន។

 

 

៥. មានបញ្ហាស្តាប់សំលេង
ប្រសិនបើកុមារមិនមានប្រតិកម្មចំពោះសំណើ និងមិនឆ្លើយតបសូម្បីតែនៅពេលអ្នកហៅគាត់តាមឈ្មោះគាត់ គាត់ប្រហែលជាមានបញ្ហានៃការស្តាប់។ នេះគួរតែត្រូវបានពិនិត្យជាមួយវេជ្ជបណ្ឌិត។

 

 

៦. ស្រេកទឺកញឹកញាប់
ប្រសិនបើកូនៗ របស់អ្នកទាញាុំទឹកញឹកញាប់ ក្នុងកំឡុងពេល ១៥ម្តង វាអាចនឹងក្លាយទៅជាសញ្ញានៃបញ្ហាធ្ងន់ធ្ងរមួយចំនួន។ ក្នុងករណីនេះអ្នកត្រូវតែទៅជួបគ្រូពេទ្យ។

 

 

៧. គេងស្រម៉ុកលឺៗ
ការដេកស្រម៉ុកមិនមែនជាសញ្ញាគ្រោះថ្នាក់នោះទេ។ ទោះយ៉ាងណាក៏ដោយការស្រមុកខ្លាំង ចង្អុលបង្ហាញពីបញ្ហាដង្ហើមមួយចំនួន។ វាមានគ្រោះថ្នាក់ក្នុងការមិនអើពើនឹងរោគសញ្ញាទាំងនេះ ព្រោះវាអាចជាសញ្ញានៃការឆ្លងមេរោគ។

 

 

ប្រែសំរួលដោយ៖ សុខ សុវណ្ណវិសាល

ប្រភព៖ brightside