វិជ្ជាធ្វើម្ហូប៖ សម្ល​រតុំយ៉ាំ​​បង្គា – Kalib9 វិជ្ជាធ្វើម្ហូប សង្គម & ជិវិត | Kalib9
kalib9

វិជ្ជាធ្វើម្ហូប៖ សម្ល​រតុំយ៉ាំ​​បង្គា

គ្រឿង​ផ្សំ ៖
បង្គា​ស្រស់​ ៣-៤ខាំ គល់​ស្លឹក​គ្រៃ២​ដើម ផ្សិត​ចំបើង​ ១ខាំ ក្រូច​ឆ្មារ​ ១ផ្លែ ស្លឹក​ក្រូច​សើច​ ៤​ សន្លឹក គ្រឿង​តុំយ៉ាំ​ ១​កញ្ចប់ ទឹក​ស៊ុប ៤ ចាន​ចង្កឹះ ម្ទេស​ស្រស់​ ៥គ្រាប់ ទឹក​ត្រី​ កន្លះ​ស្លាប​ព្រា​បាយ អំបិល​ កន្លះ​ស្លាប​ព្រា​បាយ ស្ករ​ស កន្លះ​ស្លាប​ព្រា​បាយ ម្សៅ​ស៊ុប​ កន្លះ​ស្លាប​ព្រា​បាយ។

វិធី​ធ្វើ ៖
១. ​យក​បង្គា​ស្រស់​​ធ្វើ​ឲ្យ​ស្អាត

២. គល់​ស្លឹក​គ្រៃ​ហាន់​បញ្ជិត​ក្រាស់ៗ​បន្តិច

៣. ដាំ​ទឹក​ស៊ុប​ឲ្យ​ពុះ​​ រួច​ដាក់​គ្រឿង​ផ្សំ​ខាង​លើ​​ចូល​ មានដូចជា៖
-​​គល់​ស្លឹក​គ្រៃ​
-ស្លឹក​ក្រូច​សើច
-ក្រូច​ឆ្មារ
-គ្រឿង​តុំយ៉ាំ
-ទឹក​ត្រី អំបិល ស្ករស ម្សៅ​ស៊ុប
-ផ្សិត​ចំបើង
-បង្គា
-ម្ទេស​ស្រស់​ ទុក​ឲ្យ​ទឹក​ពុះ​ ឆ្អិន​​​សាច់​បង្គា​ល្មម។

បើ​ឆ្អិន​អស់​ហើយ​ ប្រិយមិត្ត​​អាច​​ភ្លក់​​រសជាតិ​ជូរ​​ ហឹរ​ៗ និង​ប្រៃ​បន្តិច​ ​​សម្ល​ម្ជូរ​​ពណ៌​ក្រហម​ឆ្អិន​ឆ្អៅ​​មួយ​នេះ​បាន​ជា​ការ​ស្រេច ដូច​រូប​ខាង​ក្រោម​នេះ​អញ្ចឹង។