ការបង្កើតទំនាក់ទំនងជាមួយអ្នកដទៃ និងការប្រឈមនឹងមនុស្សមួយចំនួនជារឿង – Kalib9 គំនិត | Kalib9
kalib9

ការបង្កើតទំនាក់ទំនងជាមួយអ្នកដទៃ និងការប្រឈមនឹងមនុស្សមួយចំនួនជារឿង


ដែលអាចធ្វើ អោយជីវិតយើងមិនអាចងាយស្រួល និងរលូនតាមការរំពឹងទុក។ យ៉ាងណាក្តី វាជារឿងដែលមិន អាចជៀសវាងបានទេដែលយើងនឹងត្រូវជួបប្រទះរឿងទាំងនោះ តែការយល់ដឹងពីចំណុចទាំង នោះអាចសំរួលដល់ការរស់នៅប្រចាំថ្ងៃបាន៖

១. សំលឹងមើលទៅភ្នែកគេនៅពេលមិនទាន់ទទួលបានចំលើយពេញចិត
ពេលខ្លះនៅពេលដែលយើងសួរសំណួរនរណាម្នាក់ មិនប្រាកដថាគេមិនអោយចំលើយដែលយើង ពេញចិត្តនោះទេ ប៉ុន្តែជៀសវាងការសួរសំណួរដដែលៗ យើងអាចប្រើវិធីសំលឹងមើលកែវភ្នែករបស់អ្នកដែលយើងសួរ បាន។ ធ្វើបែបនេះ គេនឹងទទួលសម្ពាធ ហើយខំឆ្លើយអោយបានល្អ នឹងក្បោះក្បាយជាងមុន។

២. ទប់អារម្មណ៍ពេលគេតម្លើងសំលេងដាក់យើង
បើយើងតបទាំងកំហឹងនោះ វាអាចនឹងធ្វើអោយរឿងកាន់តែធំ តែបើយើងខំទប់ហើយធ្វើចិត្តអោយស្ងប់ វាមិនត្រឹមតែធ្វើអោយស្ថានភាពល្អជាងមុនទេ ថែមទាំងធ្វើអោយអ្នកដែលតំលើងសំលេងនោះមានអារម្មណ៍ខុសឆ្គងផងដែរ។

៣. បើចង់អោយឆាប់ល្បី គួររៀនចាំឈ្មោះគេទាំងអស់
ការហៅនរណាម្នាក់អោយចំឈ្មោះគេ ធ្វើអោយគេបង្កើនអារម្មណ៍ជិតស្និទ្ធជាមួយយើង ព្រោះត្រូវ ចាំថានៅពេលនរណាចាំឈ្មោះយើង វាធ្វើអោយមានអារម្មណ៍ថា ម្នាក់នោះរាប់អានយើង និង ចង់ និយាយរកយើង។

៤. កត់ត្រាទុករាល់អារម្មណ៍ស្មុគស្មាញទាំងអស់
វាលំបាកណាស់ក្នុងការរកមនុស្សម្នាក់មកចាំតែស្តាប់រឿងទុក្ខរបស់យើង ដូច្នេះដើម្បីជៀសវាង យើងផ្ទាល់អាចសរសេរវាទុក ដោយកំុខ្វល់ពីខ្លឹមសារ ចេះតែសរសេរវាទៅ សរសេរចប់ហើយអារម្មណ៍នឹងធូរជាងមុនមិនខាន។

៥. កុំបង្កើតជម្រើសច្រើន ពេលដែលពិបាកក្នុងការជ្រើសរើស
អ្នកខ្លះគិតថា ជំរើសកាន់តែច្រើនកាន់តែល្អ តែធ្លាប់ដែរគិតទេ នៅពេលគ្មានជំរើសមនុស្សយើងមិនសូវគិតច្រើនទេ ត្រូវដើរតែផ្លូវមួយនោះហើយប្តេជ្ញាជាមួយវា។

៦. ពេលសុំគេអោយជួយ ត្រូវធ្វើអោយគេចង់ជួយ
គ្មានមនុស្សណាដាច់ចិត្តមិនព្រមជួយសោះទេ វាស្ថិតលើការប្រើវិធីរបស់យើង នៅពេលទៅសំុគេ ត្រូវនិយាយត្រង់ៗថា យើងត្រូវការជំនួួយពីគេប៉ុណ្ណា កំុបញ្ឈិតបញ្ឈៀង ព្រោះវានឹងធ្វើអោយគេមានអារម្មណ៍មិនល្អទៅវិញទេ។

៧. បង្កើនកំដៅរបស់អ្នកនៅពេលចាប់ដៃជាមួយអ្នកដទៃ
អ្នកមួយចំនួនប្រហែលមិនដឹងទេថា នៅពេលចាប់ដៃជាមួួយនរណាម្នាក់ មិនមែនប្រើតែស្នាមញញឹមនោះទេ តែញាណលើការប៉ះផងដែរ ដូច្នេះនៅពេលដែលដៃមានកំដៅធ្វើអោយគេទទូលអារម្មណ៍កក់ក្តៅមកលើយើង។

​ប្រភព៖ lifehack