តើអ្នកកំពុង​តែជួបនូវ​ជីវិត ប្រកប​ដោយភាពតាន​តឹងខ្លាំង​មែនទេ? – Kalib9 គំនិត | Kalib9
kalib9

តើអ្នកកំពុង​តែជួបនូវ​ជីវិត ប្រកប​ដោយភាពតាន​តឹងខ្លាំង​មែនទេ?

មនុស្សយើងសព្វ​ថ្ងៃកំពុង​តែរស់នៅក្នុង​ពិភពមួយ ដែលកំពុងតែ​ធ្វើដំណើរទៅមុខ​យ៉ាងលឿន។ ពីមួយថ្ងៃទៅ​មួយថ្ងៃ ការងារអ្វីមួយ​ដែលកើត​ឡើងយឺតៗ ហាក់បីដូច​ជារឿងដ៏ល្អមួយ​ទៅវិញទេ ដូចជានៅពេល​ញ៉ាំអាហារ​ជាដើម។

តើអ្នកមាន​ដឹងទេថា ការញ៉ាំអាហារ​ដោយមិនមាន​អារម្មណ៍ប្រញាប់ប្រញាល់នោះ មានប្រយោជន៍​ច្រើនប៉ុណ្ណាទេ? ខាងក្រោមនេះ ខ្ញុំនឹងបង្ហាញ​អំពីហេតុផលដ៏ល្អ​បំផុតចំនួន ០៥ ដែលអ្នកគួរតែព្យាយាម​ញ៉ាំអាហារ​ឲ្យបាន​យឺតៗ និងកុំលឿនពេក៖

១. ជួយសម្រកទម្ងន់៖ ខួរក្បាលរបស់មនុស្សយើងនឹងដឹងថា ក្រពះមានអាហារពេញ ក្រោយពីយ៉ាង​ញ៉ាំអាហារបាន ១៥ ទៅ ២០នាទី។ ដូច្នេះបើសិនជាអ្នក​ធ្វើញ៉ាំអាហារលឿន​រួចមុនពេល​វេលាខាងលើ វាពិតជាពិបាកណាស់​ក្នុងការដែលខួរក្បាល​កំណត់ដឹង ហើយក៏ពិបាកការពារ​កុំឲ្យឡើង​ទម្ងន់ដែរ។

២. ជំរុញដល់សុខភាព​រំលាយអាហារ​កាន់តែល្អ៖ ហេតុផលចំបង​មួយដែលនាំឲ្យ​ឈឺក្រពះនោះ គឺដោយសារតែ​អាហារចូលក្នុង​ក្រពះលឿនពេក។ អ្វីដែលកាន់តែ​ធ្ងន់ធ្ងរនោះ គឺអ្នកមិនបាន​ទំពារអាហារ​បានល្អិតល្អ ដូច្នេះវាពិតជា​ដាក់សម្ពាធ​កាន់តែខ្លាំង​ដល់ក្រពះ ដើម្បីកិនអាហារធំៗ។

៣. រីករាយនឹង​ចំណីអាហារ៖ សម្រាប់ពេល​បច្ចុប្បន្ននេះ មិនមាន​មនុស្សច្រើនទេ​ ដែលមានពេល​វេលាគ្រប់គ្រាន់ ដើម្បីញ៉ាំ​អាហារ​ឡើយ ដូច្នេះបើសិន​ជាគេមាន​ពេលវេលា​តិចតួច នោះគេមិនបាន​មើល​ឃើញថា អាហាររបស់​គេឆ្ងាញ់ប៉ុណ្ណា​ឡើយ ព្រោះកំពុង​តែរវល់ញ៉ាំ​ឲ្យលឿន នឹងអាលត្រឡប់​ទៅធ្វើការវិញ។ ផ្ទុយទៅវិញ បើសិនជាអ្នកប្រើពេល​វេលាញ៉ាំវាយឺត និងយកអារម្មណ៍​នោះមកមើលនូវ​អាហារលើតុ ដែលអ្នកកំពុងតែ​ញ៉ាំនោះ វានឹងធ្វើឲ្យ​អ្នកយល់ថា ខ្លួនឯងពិតជា​មានមោទនភាព​ ចំពោះអាហារ​ទាំងនោះ​ជាមិនខាន។

៤. ជួយសន្សំលុយ៖ ការដែល​ចំណាយពេល​វេលាញ៉ាំ​អាហារយឺតៗ អ្នកនឹងមាន​អារម្មណ៍ថា រាងកាយ​ញ៉ាំឆាប់ឆ្អែត និងមិនងាយ​ហៅអាហារ​ញ៉ាំបន្ថែម​ទៀត កាន់តែច្រើន​ឡើយព្រមទាំងយល់​ថា ក្នុងពោះ​ឆ្អែតល្អ​ទៀតផង។ ដូច្នេះការ​ញ៉ាំអាហារ​យឺតៗ មិនត្រឹមតែផ្តល់​សុខភាពទេ ថែមទាំងជួយ​សន្សំលុយលើ​ការញ៉ាំអាហារ​ច្រើនជ្រុល​ថែមទៀត។

៥. បំបាត់ស្ត្រេស៖ តើអ្នកកំពុង​តែជួបនូវ​ជីវិត ប្រកប​ដោយភាពតាន​តឹងខ្លាំង​មែនទេ? ចូរប្រាកដថា អ្នកបានប្រើប្រាស់​ឱកាសមួយដើម្បី​ដោះស្រាយវា​ហើយ តាមរយៈការ​ចំណាយពេលវេលា​ពីរបីនាទី ញ៉ាំអាហារលើតុ​យឺតៗ។ នេះដោយសារតែ ការទំពារអាហារ​មួយៗបាន​យ៉ាងល្អ រាងកាយអ្នក​នឹងអាចទទួល​បានជីវជាតិ​ទាំងអស់ ហើយក៏ជួយសម្រួល​ដល់អាការៈតានតឹង និងស្ត្រេស​បានទៀត​ផង៕

error: Content is protected !!