វិធីសាមញ្ញងាយៗដើម្បីដឹងពីបញ្ហាសុខភាពរបស់អ្នក – Kalib9 សម្រស់ & សុខភាព | Kalib9
kalib9

វិធីសាមញ្ញងាយៗដើម្បីដឹងពីបញ្ហាសុខភាពរបស់អ្នក

យើងទាំងអស់គ្នាដឹងថាវាមានសារសំខាន់ក្នុងការតាមដានស្ថានភាពសុខភាពរបស់យើង។ យើងខ្ញុំសូមបង្ហាញវិធីសាមញ្ញមួយដើម្បីពិនិត្យសុខភាពមួយដើម្បីស្វែងរកអាការនៃជំងឺរបស់អ្នក។

១. យកស្លាបព្រាទូទៅកោសនៅលើផ្ទៃទាំងមូលនៃអណ្តាត។

២. ដាក់ស្លាបព្រាចូលទៅក្នុងថង់ប្លាស្ទិចដោយបិទមាត់អោយជិតហើយដាក់វានៅក្រោមពន្លឺព្រះអាទិត្យ។

៣. រង់ចាំ១នាទីនិងពិនិត្យមើលស្លាបព្រានោះ។

បើសិនឃើញស្លាបព្រាស្អាតដោយគ្មានស្នាមប្រឡាក់ឬក្លិនមិនល្អមានន័យថាអ្នកមិនមានបញ្ហាជាមួយនឹងសុខភាពរបស់សរីរាង្គខាងក្នុងរបស់អ្នកនោះទេ។ ប៉ុន្តែ៖

ប្រសិនបើមានក្លិន:

១. មានស្នាមប្រឡាក់ខ្លាំង អាចមានបញ្ហាជាមួយនឹងសួតឬក្រពះ។

២. ក្លិនផ្អែមដូចផ្លែឈើទុម វាអាចជាជំងឺទឹកនោមផ្អែម។

៣. ជាតិអាម៉ូញាក់ វាអាចមានបញ្ហាជាមួយក្រលៀន។

ប្រសិនបើមានស្នាមប្រឡាក់គឺ:

១. ស្មាមសឬលឿងក្រាស់វាអាចខូចមុខងារក្រពេញទីរ៉ូអ៊ីត។

២. ស្មាមស្វាយវាអាចមានជំងឺរលាកទងសួត ឈាមរត់មិនល្អ ឬកម្រិតកូឡេស្តេរ៉ុលខ្ពស់។

៣. ស្មានព៌ណសអាចមានការឆ្លងមេរោគផ្លូវដង្ហើម។

៤. ស្នាមព៌ណទឹកក្រូចអាចមានជំងឺតម្រងនោម។

  • សូមចងចាំថាវិធីសាស្រ្តនេះគឺសម្រាប់គោលបំណងក្រៅផ្លូវការប៉ុណ្ណោះនិងមិនជំនួសដល់ការពិគ្រោះយោបល់ពីគ្រូពេទ្យនោះឡើយ។ ប្រសិនបើអ្នកមានបញ្ហាដូចខាងលើសូមប្រញាប់ទៅជួប វេជបណ្ឌិត។