គន្លឹះ៧យ៉ាង ធ្វើអោយសង្សារសប្បាយចិត្ត ពោរពេញដោយភាពកក់ក្តៅ – Kalib9 សង្គម & ជិវិត | Kalib9
kalib9

គន្លឹះ៧យ៉ាង ធ្វើអោយសង្សារសប្បាយចិត្ត ពោរពេញដោយភាពកក់ក្តៅ

ជាបុរសម្នាក់ត្រូវធ្វើជាសុភាពបុរស កុំឱ្យមនុស្សស្រីគិតថា អ្នកមិនដឹងពីអ្វីដែលមនុស្សស្រីចង់បាន! កុំឱ្យនាងគិតថា អ្នកមិនចេះពីរបៀបធ្វើម៉េចឱ្យនាងសប្បាយចិត្ត! កុំឱ្យនាងគិតថា អញនកមិនអាចយល់ពីនាង។

ដើម្បីកុំឱ្យនាងវាយតម្លៃអ្នកបែបនេះ ខាងក្រោមនេះជាចំណុចរសើបទាំង៦ ដែលបុរសត្រូវដឹង ដើម្បីចុចឱ្យចំកន្លែងសប្បាយចិត្តរបស់មនុស្សស្រី និងធ្វើឱ្យនាងទទួលអារម្មណ៍កក់ក្តៅយូរអង្វែង៖

១.ភក្តីភាព
អ្នកត្រូវបំពេញភក្តីភាពចំពោះនាង ស្ម័គមិនចោលនាងគ្រប់គ្រាទាំងអស់! ភក្តីភាព មានទម្ងន់ចំពោះចិត្តមនុស្សស្រីណាស់ នៅពេលនាងទទួលអារម្មណ៍ថាមនុស្សដែលនាងស្រឡាញ់មានភក្តីភាពចំពោះនាង នាងត្រេកអរ និងមានទំនុកចិត្ត។

២.ស្មោះត្រង់
អ្នកត្រូវបំពេញភាពស្មោះត្រង់ចំពោះនាងឱ្យខានតែបាន! ធំបំផុតគឺមាននាងម្នាក់គ្រប់គ្រាន់ គ្មានចិត្តវៀចវេប៉ងប្រាថ្នានារីថ្មីណាក្នុងចេតនាក្បត់ឡើយ។ ភាពស្មោះត្រង់ ជួយឱ្យអារម្មណ៍មនុស្សស្រីមានសុវត្ថភាពចំពោះរឿងបាត់បង់ នេះក៏ជារឿងដ៏រីករាយមួយដែរ។

៣.ពេលវេលា
អ្នកត្រូវផ្តល់ពេលវេលាគ្រប់គ្រាន់ឱ្យនាង! មនុស្សស្រីចង់មានពេលវេលានៅជុំគ្នា ចង់ឱ្យអ្នកគូសបញ្ជាក់ក្តីស្រឡាញ់ចំពោះនាងណាស់ ការនៅក្បែរមនុស្សដែលនាងស្រឡាញ់គឺជាពេលវេលាដ៏សំខាន់មួយដែលនាងចង់បានរាល់ថ្ងៃ។

៤.ស្វែងយល់
អ្នកត្រូវយល់ពីនាង! មនុស្សស្រីនឹងសប្បាយចិត្តបើនាងមើលឃើញថាដៃគូររបស់នាងព្យាយាមស្វែងយល់ពីនាង ហើយរឹតតែសប្បាយចិត្តជាងនេះទៅទៀតនៅពេលដឹងថា អ្នកបានយល់ពីនាងគ្រប់ជ្រុងជ្រោយ។ នារីណាក៏ដូចនារីណាដែរ ចង់ឱ្យដៃគូរខ្លួនយល់ពីខ្លួនណាស់។

៥.ស្និតស្នាល
អ្នកត្រូវបង្កើតភាពស្និតស្នាលចំពោះនាង! មនុស្សដែលខ្លួលស្រឡាញ់ផ្តល់កាយវិកាស្និតស្នាល់ជាមួយខ្លួន នោះគឺជារឿងដ៏គួរឱ្យរីករាយណាស់ ហើយក៏ជាភាពកក់ក្តៅមួយដែលនាំទៅដល់ការចងចាំ។

៦.ផ្អែមល្ហែម
ភាពផ្អែមល្ហែម នាំទៅដល់សេចក្តីសុខផ្លូវអារម្មណ៍ ការពោលពាក្យល្អៗពិរោះស្តាប់ ការនាំអារម្មណ៍របស់នាងឱ្យមកស្រមើស្រម៉ៃអំពីរឿងល្អៗ នោះជាការផ្តល់ភាពរីករាយប្រចាំថ្ងៃមួយដ៏ធំដែលមនុស្សស្រីតែងតែងចង់បាន។

៧.ការពារ
អ្នកត្រូវដើរតួជាបង្អែកដ៏រឹងមាំមួយរបស់នាង ការពារនាង ឱ្យនាងមានអារម្មណ៍ថា នៅក្បែរអ្នកមានសុវត្ថិភាព កក់ក្តៅ និងមានទំនុកចិត្ត។ ទាំងនេះជាការផ្តល់ឱ្យនាងនូវអារម្មណ៍កក់ក្តៅយូរអង្វែង៕