វិធីងាយៗដែលមើលថាប្តីរបស់កំពុងក្បត់!!! – Kalib9 គំនិត | Kalib9
kalib9

វិធីងាយៗដែលមើលថាប្តីរបស់កំពុងក្បត់!!!

លោក David King នាយកគ្រប់គ្រងនៃក្រុមហ៊ុន Lipstick Investigations បានប្រាប់អំពីសញ្ញាដែលពេញនិយមបំផុតដែលបង្ហាញថាលោកប្ដីរបស់អ្នកកំពុងតែលួចក្បត់ចិត្តអ្នក ។ យោងតាមសម្ដីរបស់លោក, ស្ត្រីដែលមកជួលភ្នាក់ងារស៊ើបអង្កេតឯកជនពីក្រុមហ៊ុនលោកមាន 80% ដែលជួបប្រទះនូវសញ្ញាទាំង ៤ នេះ ។

សញ្ញាទី ១

នេះជាសញ្ញាដំបូងបំផុតដែលអ្នកគួរតែកត់សំគាល់ , គាត់ចាប់ផ្ដើមតុបតែងខ្លួនខុសពីធម្មតា ដូចជាសំលៀកបំពាក់ថ្មីដែលគាត់មិនធ្លាប់ប្រើប្រាស់ ប្ដូរម៉ូតសក់ថ្មី ឬ ប្ដូរក្លិនទឹកអប់ថ្មីជាដើម បើសិនជាត្រឹមតែប៉ុណ្នឹងក៉ំទាន់អាលសន្និដ្ឋានត្រូវមើលទៀតថា អាកប្បកិរិយារបស់គាត់ប្លែកៗទេ បើសិនជាគាត់ស្រាប់តែផ្លាស់ប្ដូរទម្លាប់ដូចជា ឧស្សាហ៍ចេញទៅក្រៅក្រោមហេតុផលផ្សេងៗ ឬ ក៏ព្យាយាមទៅណាដោយមិនចង់ឲ្យអ្នកទៅជាមួយញឹកញាប់ខុសប្លែកពីរាល់ដង នោះហើយជាសញ្ញាដំបូង ដែលបង្ហាញថាគាត់កំពុងតែក្បត់អ្នកហើយ ។

សញ្ញាទី​២

គាត់ស្រាប់តែដាក់លេខសំងាត់ទៅលើទូរសព្ទ ឬ ក៉ំព្យូទ័ររបស់គាត់ ដោយមិនឲ្យអ្នកដឹង ហើយព្យាយាមមិនឲ្យអ្នកប៉ះពាល់របស់ទាំងនោះរបស់គាត់ ឬ បញ្ចេញអាការៈប្លែកពេលអ្នកព្យាយាមប្រើប្រាស់របស់ទាំងនោះជាដើម ។ សញ្ញានេះបញ្ជាក់យ៉ាងច្បាស់ណាស់ថាគាត់មានអ្វីលាក់បាំងជាមួយអ្នកហើយ ដូចជាកំណត់ត្រាការហៅចេញ-ហៅចូល សារ ឬ រូបថតជាដើម ។

សញ្ញាទី ៣

ឥរិយាបទបន្ទាប់ទៀតរបស់ប្រុសក្បត់គឺ ជះកំហឹងលើអ្នក ហើយគំហគដាក់អ្នកដោយគ្មានហេតុផង ។ ហើយនៅគ្រប់ពេលដែលមានគេទូរសព្ទចូលមក គាត់តែងតែដើរទៅក្រៅបន្ទប់ ឬ ដើរចេញឆ្ងាញពីអ្នកទើបលើកទូរសព្ទនិយាយ ។ ជាពិសេសគឺគាត់ព្យាយាមរករឿងឈ្លោះជាមួយអ្នក សូម្បីតែពាក្យលោងលោមរបស់អ្នក និយាយឲ្យចំទៅគឺគាត់រកលេសឈ្លោះជាមួយអ្នកតែម្ដង ។ ហើយនៅពេលដែលអ្នកព្យាយាមហៅគាត់មកនិយាយសម្រួលគ្នាគាត់បែរជាធ្វើជាចេញទៅក្រៅដើម្បីស្រូបយកខ្យល់អាកាសទៅវិញ ។

ជាការពិតក្នុងស្ថានភាពនេះ មានន័យថាគាត់លែងស្រលាញ់អ្នកទៀតហើយ ហើយគាត់ព្យាយាមធ្វើឲ្យអ្នកអស់ចិត្តដើរចេញពីគាត់ ហើយទម្លាក់កំហុសគ្រប់យ៉ាងទៅលើអ្នក ។

សញ្ញាទី ៤

បើសិនជាអ្នកជួបប្រទះសញ្ញាទាំង ៣ ខាងលើនៅលើប្ដីរបស់អ្នកហើយ សូមអ៊ុតមើលសញ្ញាចុងក្រោយមួយនេះទៀត បើសិនជាអ្នកប្រទះសញ្ញានេះមួយទៀតភាគរយខ្ពស់ណាស់ដែលប្ដីរបស់អ្នកកំពុងក្បត់ចិត្តអ្នក ។

គាត់តែងតែចាកចេញពីផ្ទះដោយមិនឲ្យអ្នកទៅជាមួយ ។ បើសិនជាពីមុនគាត់តែងតែឧស្សាហ៍នាំអ្នកចេញទៅមើលកុន ញ៉ាំអាហារខាងក្រៅ ជួបជ៉ំមិត្តភក្ដិ ឬ ចូលរួមកម្មវិធីជប់លាងផ្សេង ប៉ុន្តែស្រាប់តែគាត់ផ្លាស់ប្ដូរដោយចង់ទៅណាតែម្នាក់ឯងវាគឺជាសញ្ញាគួរឲ្យសង្ស័យបំផុត ជាពិសេសបើសិនជាគាត់ចំណាយពេលនៅផ្ទះតិចជាងនៅខាងក្រៅ បើទោះបីជាមិនមែនជាថ្ងៃធ្វើការក៏ដោយ ដោយគាត់ព្យាយាមប្រើលេសផ្សេងៗដើម្បីទៅតែម្នាក់ឯង ប្រាកដណាស់ថាគាត់កំពុងមានអ្នកថ្មី ហើយម្នាក់នោះគឺជាអ្នកដែលកំដរគាត់គ្រប់ពេលដែលគាត់នៅឆ្ងាយពីអ្នក ។

ការបង្ហាញនេះមិនមែនចង់ឲ្យប្ដីប្រពន្ធរបស់អ្នកបែកបាក់គ្នានោះទេ វាគ្រាន់តែជាសញ្ញាខ្លះៗដែលជួយដាស់តឿនអ្នកឲ្យមានការប្រុងប្រយ័ត្នក៉ំឲ្យរឿងរ៉ាវកាន់តែជ្រុសជ្រួសជាងនេះ ហើយសូមក៉ំពឹងផ្អែកតែលើសញ្ញាទាំង ៤ ហើយសម្រេចចិត្តផ្ដេសផ្ដាស់ត្រូវស្វែងរកភស្ដុតាងដទៃទៀត ជាពិសេសគឺការនិយាយតទល់ជាមួយគាត់ដើម្បីដោះស្រាយបញ្ហា ។

លើលោកនេះគ្មាននរណាចង់លែងលះនោះទេ ប៉ុន្តែបើសិនជារស់នៅជាមួយនឹងមនុស្សដែលមិនស្រលាញ់យើង មិនផ្ដល់ភាពកក់ក្ដៅដល់យើង ហើយមានតែធ្វើឲ្យយើងឈឺចាប់ទាំងផ្លូវកាយ និងផ្លូវចិត្តនោះ បន្តទៀតក៏មិនមែនជាជម្រើសល្អដែរ ៕

ប្រភព ៖ Brighside.me

error: Content is protected !!