សំណុំរឿងអន្ទងបេះដូង ភាគទី១១ – Kalib9 គំនិត | Kalib9
kalib9

សំណុំរឿងអន្ទងបេះដូង ភាគទី១១

……..#សូមជូនរឿង#…….

#សំណុំរឿងអន្ទងបេះដូង# ភាគទី១១

វិសុទ្ធ៖ សែហ្វវឿន សែហ្វវ៉ែន ឆាប់នាំខ្លួនជួប សម្លាប់ ចូលមកភ្លាម។

នៅពេលនោះ លោក លឹម ចិត្រា ភ័យញាប់ញ័រជាខ្លាំង។ វិសុទ្ធសួរទៅលោក លឹម ចិត្រា

វិសុទ្ធ៖ តេីលោកស្គាល់ ជួប សម្លាប់ ទេ?

ចិត្រា៖ ទេ ខ្ញុំមិនដែលស្គាល់ទេ។

វិសុទ្ធ៖ អ៊ីចឹង មនុស្សពីរនាក់ទៀតលោកប្រាកដជាស្គាល់។

នៅពេលនោះ សុភក្រ្ត នាំអ្នកស្រី សោម ស្រីមល និងកូនស្រីចូលមក។ ចិត្រាក៏លាន់មាត់

ចិត្រា៖ អ្ហា….! អ្នកទាំងពីរមិនទាន់ស្លាប់ទេ!។

វិសុទ្ធ៖ ត្រូវហេីយអ្នកស្រី សោម ស្រីមល និង កូនស្រីមិនបានស្លាប់ដូចលោកគិតទេ។ លោកពិតជាមនុស្សហ្មត់ចត់ និង សាហាវឃោរឃៅណាស់។ លោកបានប្រេីល្បិចឲ្យលោកជំទាវ ពៅ ឆវី សម្លាប់លោកឧកញ៉ា លឹម ម៉េងសៀង ដោយលោកគិតថា លោកជំទាវ ពៅ ឆវី ប្រាកដជាបន្សល់ភស្តុតាងឲ្យប៉ូលីសចាប់បាន។

ដូច្នេះលោក ជំទាវ ពៅ ឆវី នឹងត្រូវ ទទួលទោសតែម្នាក់ឯង ហេីយគ្មានភស្តុតាងក្នុងការចោទប្រកាន់លោកទេ។ បន្ទាប់មកលោក បញ្ជូនឃាតករឈ្មោះ ជួប សម្លាប់ ទៅសម្លាប់អ្នកស្រី សោម ស្រីមល និង កូនស្រីដោយរៀបចំល្បិចបង្វែរដានករណីឃាតកម្មសម្លាប់អ្នកស្រី សោម ស្រីមល និង កូនស្រី ទៅជាករណីស្លាប់ដោយសារផ្ទុះចរន្តអគ្គិសនីស្លាប់វិញ។

លោកគិតថានៅពេលដែលលោកជំទាវ ពៅ ឆវី ជាប់ពន្ធធនាគារ ហេីយអ្នកស្រី សោម ស្រីមល និង កូនស្រីស្លាប់ លោកនឹងបានក្លាយជាសន្តតិជនជំនួសថ្នាក់ទី៣ តែម្នាក់គត់ ទ្រព្យសម្បត្តិលោកឧកញ៉ា នឹងក្លាយជារបស់លោកតែម្នាក់ឯង។

ប៉ុន្តែលោកឧត្តមសេនីយ៍ឯក ប្រាក់ តារាជាមនុស្សម្នាក់ ដែលស្គាល់លោកឧកញ៉ា លឹម ម៉េងសៀង យ៉ាងច្បាស់។ ករណីសម្លាប់ លោកឧកញ៉ា លឹម ម៉េងសៀងគាត់សង្ស័យលោកតាំងពីដំបូង។ មូលហេតុនេះហេីយដែលលោកឧត្តមសេនីយ៍ឯកមិនទាន់ឲ្យធ្វេីការឃាត់ខ្លួន លោកជំទាវពៅ ឆវី ព្រោះកាលនោះគ្មានភស្តុតាងក្នុងការចោទប្រកាន់លោក បេីសិនឃាត់ខ្លួនលោកជំទាវពេលនោះ ហាក់ដូចជាឲ្យផែនការលោកបានសម្រេចអ៊ីចឹង។ រឿងដែលលោកចិត្រាស្មានមិនដល់នោះគឺ
លោកឧត្តមសេនីយ៍ឯកស្គាល់ អ្នកស្រី សោម ស្រីមល។

លោកឧត្តមសេនីយ៍ឯកស្មានដឹងមុនថាលោកនឹងបញ្ជូនឃាតករ ទៅសម្លាប់អ្នកស្រី សោម ស្រីមល និង កូនស្រី របស់គាត់ ទេីបបញ្ជូន លោកអនុសេនីយ៍ឯក ជួប សុភក្រ្ត ទៅការពារអ្នកស្រី សោម ស្រីមល ដល់ផ្ទះ របស់គាត់់នៅខេត្តសៀមរាប រហូតឈាន ដល់ចាប់ខ្លួនឃាតករសីុឈ្នួល ឈ្មោះ ជួប សម្លាប់។ រូបថតមនុស្សស្លាប់ ដែលឈ្មោះ ជួប សម្លាប់ ផ្ញេីឲ្យលោកនោះគឺ ជារូបភាពបំភាន់ភ្នែក ដែលរៀបចំដោយ លោកអនុសេនីយ៍ឯក ជួប សុភក្ត្រ។

ចំណែករូបភ្លេីងឆេះផ្ទះគឺជារូបភាពឆេះ ផ្ទះនៅកន្លែងផ្សេងតាំងពីបីខែមុន។អ្នកស្រី សោម ស្រីមល និង កូនស្រីត្រូវបាន ពួកយេីងការពារសុវត្ថិភាព និងហាមមិនឲ្យអ្នកស្រីសោមស្រីមល និង កូនស្រីទៅបុណ្យសពលោកឧកញ៉ា លឹម ម៉េងសៀង ដេីម្បីទុកពេល រកភស្តុតាងបន្ថែម និង កុំឲ្យមានចលាចលក្នុងពិធីបុណ្យសព ។

ក្រោយពីបុណ្យសពលោកឧកញ៉ា លឹម ម៉េងសៀង ចប់សព្វគ្រប់រយៈពេលបីថ្ងៃ ទេីបលោកហ៊ានណាត់លោកជំទាវ ពៅ ឆវី ទៅជួបនៅសណ្ឋាគារ ភ្នំពេញកង់បេរ៉ាម្តុំជ្រោយចង្វា បន្ទប់លេខ ៣០៥។

ចិត្រា៖ ហេតុអ្វីបានលោកដឹងច្បាស់ម៉្លេះ?

វិសុទ្ធ៖ អនុសេនីយ៍ទោ ឡុង ស្រីអូន ឆាប់ចូលមក។

នៅពេលនោះចិត្រាភ្ញាក់ផ្អេីលយ៉ាងខ្លាំង។ ចង្អុលទៅស្រីអូន រួចក៏លាន់មាត់

ចិត្រា៖ គឺនាងជាបុគ្គលិកសណ្ឋាគារនោះ។

វិសុទ្ធ៖ ត្រូវហេីយគឺអនុសេនីយ៍ទោ ឡុង ស្រីអូនជាបុគ្គលិកសណ្ឋាគារដែលនាំលោកទៅបន្ទប់នោះ ពួកយេីងតាមដាន លោក និង លោកជំទាវដោយសម្ងាត់ គ្រប់ពេលវេលា។

សែហ្វចាប សែហ្វចូច សែហ្វវឿន សែហ្វវ៉ែន ឆាប់នាំ លោកជំទាវ ពៅ ឆវី និង លោក លឹម ចិត្រា ទៅឃុំ រង់ចាំបញ្ជូនទៅតុលាការដេីម្បីកាត់ទោស។

លោក លឹម ចិត្រា និយាយទៅកាន់វិសុទ្ធ

ចិត្រា៖ លោកឆាប់ដោះលែងខ្ញុំទៅ លោកចង់បានប្រាក់ប៉ុន្មានក៏បានដែរព្រោះពេលនេះខ្ញុំមានប្រាក់។

វិសុទ្ធ៖ សុំទោស លោកចិត្រា លោកអាចយកប្រាក់ ទៅសូកកន្លែងផ្សេងបាន តែនៅទីនេះមិនទទួលប្រាក់កខ្វក់របស់លោកទេ ។ មានលុយមិនអាចធ្វេីអ្វីតាមចិត្តបានទេ បេីមនុស្សគ្រប់គ្នាយកលុយជាធំ នោះច្បាប់នឹងលែងមានប្រសិទ្ធភាព ហេីយក៏គ្មានអ្នកគោរពច្បាប់ទៀតដែរ។

សែហ្វចាប សែហ្វចូច សែហ្វវឿន សែហ្វវ៉ែនឆាប់នាំអ្នកទាំងពីរទៅឃុំភ្លាមទៅ។

បន្ទាប់ពីសុេីបសួរចម្លេីយ លោកជំទាវ ពៅ ឆវី និង លោក លឹម ចិត្រារួចរាល់ វិសុទ្ធចូលទៅបន្ទប់ធ្វេីការរបស់ខ្លួនរៀបចំឯកសារទុក រួចដេីរចេញមកក្រៅឃេីញ ស្រីអូនកំពុង លេីកពែងកាហ្វេជូនសុភក្រ្ត

វិសុទ្ធ៖ អ្ហែម…..! ផ្អែមដល់ហេីយនេះ សុទ្ធតែមានអ្នក ឆុងកាហ្វេបញ្ចុកទៀតផង ហិហិ។

ស្រីអូន៖ ចាស៎ លោកអនុសេនីយ៍ឯក វិសុទ្ធ វាគ្រាន់តែជា តួនាទីរបស់គូស្នេហ៍ធ្វេីចំពោះគ្នាដេីម្បីបង្កេីនភាពផ្អែមល្ហែម ឲ្យកាន់ល្អប្រសេីរនោះអី។

សុភក្រ្ត៖ ហេីយវាយ៉ាងម៉េចឯងអាសុទ្ធ? សង្សារគេខានមានពេលផ្អែមល្ហែមឲ្យគ្នាយូរហេីយ សុំផ្អែមល្ហែមម្តងឯងច្រណែនឬ?មួយរយៈនេះរឿងក្តីមានរហូតខ្ញុំមិនសូវបានជួបស្រីអូន ដូចជាឯងជាមួយអ្នកនាងចរិយាទេ។ កាលរឿងក្តីចាប់ជំរិតលេីកមុនទៅញុាំបុកល្ហុងអារ៉ែង ជិតស្តុប ដេអិន ជាមួយ
ស្រីអូន មិនទាន់បានញុំផងគេខលប្រាប់ថាមានករណីចាប់ជំរិតខកខានលែងបានញុាំ។

ចំណែកឯងធ្វេីជាតួឯកជួយប្អូនប្រុសអ្នកនាងចរិយា ពីពួកចោរចាប់ជំរិត អន្ទងយកបេះដូងបងស្រីគេ។ បន្ទាប់មកករណីករណីសម្លាប់លោកឧកញ៉ា លឹម ម៉េងសៀងខ្ញុំត្រូវលោកឧត្តមសេនីយ៍ឯក បញ្ជូនទៅការពារអ្នកស្រី សោម ស្រីមល និង កូនស្រីត្រូវឃ្លាតពីស្រីអូន តែឯងបែរជាចំណេញកំចាត់លោក លឹម ចិត្រា ដែលជាសត្រូវស្នេហាចេញ ។ ហិហិ ចាប់ពីថ្ងៃនេះទៅអ្នកនាងចរិយាជារបស់ឯងគ្មានអ្នកជ្រែកទៀតទេ អបអរផងសម្លាញ់។

ស្រីអូន៖ សូមអបអរផងលោកអនុសេនីយ៍ឯកវិសុទ្ធ។

វិសុទ្ធ៖ បានហេីយ ខ្ញុំនិយាយមិនឈ្នះពួកឯងទេ ខ្ញុំលាសិនហេីយ។

សុភក្រ្ត៖ ឯងទៅមន្ទីរពេទ្យមែនទេអាសុទ្ធ?

វិសុទ្ធ៖ បេីចង់ជួបមិនបាច់ទៅពេទ្យទេទៅជួបដល់ផ្ទះក៏បាន ហិហិ។

រឿងក្តីករណីសម្លាប់លោកឧកញ៉ា លឹម ម៉េងសៀង បានបញ្ចប់។ អ្នកស្រី សោម ស្រីមល បានសិទ្ធិគ្រប់គ្រងទ្រព្យសម្បត្តិលោកឧកញ៉ា លឹម ម៉េងសៀងជំនួសកូនស្រី ព្រោះកូនស្រីអ្នកស្រី សោម ស្រីមលនៅជា អនីតិជន(អាយុក្រោម១៨ឆ្នាំ)។

ក្រោយពីរឿងក្តីករណីសម្លាប់លោកឧកញ៉ា លឹម ម៉េងសៀង បញ្ចប់បានប្រហែលមួយខែ។ លោកឧត្តមសេនីយ៍ត្រី ម៉ម សារឿន ស្នងការខេត្ត ប៉ៃលិន បានស្នេីសុំអង្គភាពព្រហ្មទណ្ឌកម្រិតធ្ងន់របស់លោកឧត្តមសេនីយ៍ឯក ប្រាក់ តារា សហការទាក់ទិននឹងការបង្រ្កាបគ្រឿងញៀននៅខេត្តប៉ៃលិន។

លោកឧត្តមសេនីយ៍ត្រី ម៉ម សារឿន បានស្នេីសុំឲ្យផ្តល់តម្រុយទាក់ទងនឹងការបាញ់សម្លាប់ជនសង្ស័យជួញដូរគ្រឿងញៀននៅមន្ទីរពេទ្យ និង ការបង្ក្រាបរបស់កងកម្លាំងប៉ូលីសបាញ់សម្លាប់ឃាតករឈ្មោះ ចិត្ត រាជសីហ៍ ដែលធ្លាប់សន្និដ្ឋានកន្លងមកថាឈ្មោះ ចិត្ត រាជសីហ៍ ជាមេខ្លោងជួញដូរគ្រឿងញៀនធំ នៅខេត្ត ប៉ៃលិន និង បាត់ដំបង។ ប៉ុន្តែក្រោយពី ចិត្ត រាជសីហ៍ ស្លាប់ជាងពីរខែបទល្មេីសជួញដូរគ្រឿងញៀននៅខេត្ត ប៉ៃលិននិង ខេត្តបាត់ដំបង មិនឃេីញមានការថមថយ។

លោកឧត្តសេនីយ៍ឯក ដេីរទៅបន្ទប់ធ្វេីការរបស់លោកឧត្តមសេនីយ៍ទោ សៃ យុទ្ធថន ពិភាក្សារឿងសំណេីរបស់លោកឧត្តមសេនីយ៍ត្រី ម៉ម សារឿន តែបន្ទប់លោកឧត្តមសេនីទោសៃ យុទ្ធថន ចាក់សោរ ។ លោកឧត្តមសេនីយ៍ឯកក៏ដេីរមកវិញសួរ សែហ្វ វឿន ទាក់ទងនឹងលោកឧត្តមសេនីយ៍ទោ សៃ យុទ្ធថន

លោកឧត្តមសេនីយ៍ឯក៖ សែហ្វ វឿន តេីលោកឧត្តមសេនីយ៍ទោ សៃ យុទ្ធថន ទៅណាហេីយ?

សែហ្វវឿន៖ បាទ លោកឧត្តមសេនីយ៍ឯកលោកឧត្តមសេនីយ៍ទោ សៃ យុទ្ធថនសុំច្បាប់បីថ្ងៃ ស្អែកទេីបមកវិញ។ គាត់ផ្តាំមកថាគាត់ទៅលេងប្រពន្ធកូននៅខេត្តកំពង់ចាម។

លោកឧត្តមសេនីយ៍ឯក៖ ទេ…! លោកឧត្តមសេនីយ៍ទោ សៃ យុទ្ធថន ធ្លាប់មានសង្សារឈ្មោះ ទូច សុខចិន្តា នៅកំពង់ចាម ។ ប៉ុន្តែពួកគាត់បានបែកគ្នា២០ឆ្នាំហេីយអ្នកស្រី ទូច សុខចិន្តា ក៏មានប្តីមានកូនកំលោះក្រមុំហេីយដែរ។ ចំណែកលោកឧត្តមសេនីយ៍ទោ សៃ យុទ្ធថន ក៏មានប្រពន្ធកូនហេីយ ឮថាប្រពន្ធកូនគាត់រស់នៅប្រទេសថៃឯណោះទេ។

សែហ្វវឿន៖ ប្រហែលជាលោកឧត្តមសេនីយ៍ទោ សៃ យុទ្ធថន មានប្រពន្ធចុង ម្នាក់ទៀត នៅកំពង់ចាមក៏ថាបាន។

លោកឧត្តមសេនីយ៍ឯក៖ ហិហិ លោកឧត្តមសេនីយ៍ទោ សៃ យុទ្ធថន ចេះខូចផង។

ល្ងាចបន្តិចលោឧត្តមសេនីយ៍ឯកបានបេីឡានទៅផ្ទះរបស់គាត់ តាមបណ្តោយផ្លូវជាតិលេខ៥ លោកឧត្តមសេនីយ៍ឯកឃេីញឡានលោកឧត្តមសេនីយ៍ទោ សៃ យុទ្ធថន ធ្វេីដំណេីរមកពីខេត្ត។ លោកឧត្តមសេនីយ៍ឯក ក៏លាន់មាត់។

លោកឧត្តមសេនីយ៍ឯក៖ អ្ហា…! លោកឧត្តសេនីយ៍ទោ សៃ យុទ្ធថន ចេះកុហកផងប្រហែលជាមកពីស្រុកកំណេីតគាត់ ខេត្ត ប៉ៃលិន ហេីយ កុហកសែហ្វវឿនថាទៅកំពង់ចាម ហិហិ។

លោកឧត្តមសេនីយ៍ឯកបានបត់ឡានចូលផ្ទះដោយមិនបានហៅឡានលោកឧត្តមសេនីយ៍ទោសៃយុទ្ធថនឈប់ទេ។

ក្រោយពីញាុំអាហារពេលល្ងាច លោកឧត្តមលោកឧត្តមសេនីយ៍ឯក និយាយលេងជាមួយក្រុមគ្រួសារបណ្តេីរ មេីលទូរទស្សន៍បណ្តេីរ ។អង្គុយនិយាយពីនេះពីនោមួយស្របក់ចរិយាក៏ចូលទៅជិតលោកឧត្តមសេនីយ៍ឯក រួចនិយាយ

ចរិយា៖ លោកប៉ា កូនមានបេសកកម្មទៅខេត្ត ប៉ៃលិន មួយសប្តាហ៍ ដេីម្បីដោះដូរ និង ចែករំលែកបទពិសោធន៍ការងារគ្នាជាមួយគ្រូពេទ្យនៅខេត្តប៉ៃលិន។ ប៉ុន្តែស្អែកនេះកូនត្រូវទៅ ជួបជុំគ្នានៅមន្ទីរពេទ្យសិន រួចទេីបបន្តដំណេីរតាមឡានក្រុងទៅខេត្តប៉ៃលិន។ លោកប៉ាអាចជួយជូនកូនទៅមន្ទីរពេទ្យព្រឹកស្អែកបានទេ?

លោកឧត្តមសេនីយ៍ឯក៖ បានតេីកូនមិនអីទេកូន! ចាំព្រឹកស្អែកប៉ាជូនទៅ។

សូមរង់់ចាំអានភាគបន្ត! សូមអរគុណ!

រចនាដោយបងស្រី Jet Konswa

សំណួរ

តេីលោកឧត្តមសេនីយ៍ឯកអាចបញ្ជូនប៉ូលីសទៅ
សហការបង្ក្រាបគ្រឿងញៀននៅខេត្តប៉ៃលិន
ដែរឬទេ?
បេីសិនជាបញ្ជូនទៅតេីជាប៉ូលីសរូបណា?

និពន្ធនិងផ្តល់សិទ្ធដោយ Doremon Titi Uncute

error: Content is protected !!