ក្រុមហ៊ុន Qualcomm ​បាន​ប្ដឹង Apple ​ចំណែក​ពេល​នេះ ដល់​វេន Apple ​ដាក់​ពាក្យ​បណ្ដឹង​ថ្មី​មួយ​ទៅ​លើ Qualcomm ​វិញ​ម្ដង – Kalib9 បច្ចេកវិទ្យា​ | Kalib9
kalib9

ក្រុមហ៊ុន Qualcomm ​បាន​ប្ដឹង Apple ​ចំណែក​ពេល​នេះ ដល់​វេន Apple ​ដាក់​ពាក្យ​បណ្ដឹង​ថ្មី​មួយ​ទៅ​លើ Qualcomm ​វិញ​ម្ដង

ទើបតែ​មាន​សេចក្ដី​រាយការណ៍​ពេល​មុន​ថា ​ក្រុមហ៊ុន Qualcomm ​បាន​ប្ដឹង Apple ​ចំណែក​ពេល​នេះ ដល់​វេន Apple ​ដាក់​ពាក្យ​បណ្ដឹង​ថ្មី​មួយ​ទៅ​លើ Qualcomm ​វិញ​ម្ដង។ Apple ​បាន​​ចោទ​ប្រកាន់​ថា អង្គ​ប្រតិបត្តិ Snapdragon processor ២ជំនាន់ ដែល​ផលិត​ដោយ Qualcomm គឺ​បាន​រំលោភ​លើ​ប៉ាតង់​របស់​ខ្លួន។


យោងតាម​គេហទំព័រ patentlyapple.com ឱ្យ​ដឹង​ថា អង្គ​ប្រតិបត្តិ​ទាំង​ពីរ​នោះ មាន Qualcomm Snapdragon 800 និង Snapdragon 820។ ក្រុមហ៊ុន Apple ​កំពុង​ចោទប្រកាន់​ថា ឈីប CPU ទាំង​ពីរ​ជំនាន់​នេះ ត្រូវ​បាន​ផលិត​ ​រំលោភ​លើ​ប៉ាតង់​ដែល​ខ្លួន​មាន។

បន្ទះ​ឈីប Snapdragon 800 និង Snapdragon 820 ​ត្រូវ​បាន​ប្រើប្រាស់​នៅ​លើ​ស្មាតហ្វុន ដោយ​បណ្ដា​ក្រុមហ៊ុន​ទូរស័ព្ទ​ធំៗ ក្នុង​នោះ​ក៏​មាន Samsung និង​ប្រើ​នៅ​លើ​ស្មាតហ្វូន​ត្រកូល Pixel របស់ Google ផង​ដែរ។ ក្រុមហ៊ុន Apple ​មិន​បាន​ចុច​ឈ្មោះ​ចំៗ តើ​ឈីប​ដែល​ជាប់​ទាក់ទង​នឹង​ករណី​ប្ដឹងផ្ដល់​នេះ គឺ​លើ​ស្មាតហ្វូន Samsung ឬ Google នោះ​ទេ។ ពាក្យ​បណ្ដឹង​នេះ ហាក់បីដូចជា​ធ្វើ​ឡើង​ក្នុង​ការ​ស្វែងរក​ការ​ខូចខាត​មិន​ច្បាស់លាស់​សម្រាប់ Apple។

កាលពី​ពេល​មុន ក្រុមហ៊ុន Qualcomm បាន​ព្យាយាម​បង្ខាំង​ការ​លក់​ទូរស័ព្ទ iPhone របស់ Apple នៅ​លើ​ទីផ្សារ​អាមេរិក បន្ទាប់​ពី​ខ្លួន​បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​គណៈ​កម្មការ​ពាណិជ្ជកម្ម​អន្តរជាតិ។ Qualcomm ធ្លាប់​បាន​លើកឡើង​ថា ក្រុមហ៊ុនមាន​ការ​រំពឹង​ទុក​ថា Apple នឹង​ដោះស្រាយ​ពាក្យ​បណ្ដឹង ប៉ុន្តែ​បើ​មើល​តាម​សភាពការណ៍​ចុងក្រោយ​នេះ ទំនង​ជា​ពិបាក​នឹង​ទៅ​រួច​បន្តិច៕

ប្រភព patentlyapple.com